គណៈកម្មការ​សហភាព​អឺរ៉ុប​បញ្ជា​ឲ្យ​ក្រុមហ៊ុន Apple បង់​សង​ប្រាក់​ពន្ធដារ​២០ពាន់​លាន​ដុល្លារ​

,

លោក Tim Cook នាយក​ប្រតិបត្ដិ​នៃ​ក្រុម​ហ៊ុន​ Apple បាន​បដិសេធ​ថា​ក្រុមហ៊ុន​លោក​មិន​បាន​ប្រយោជន៍​អ្វី​ទេ​ពី​កិច្ច​ព្រម​ព្រៀង​​ពន្ធដារ​ពិសេស​ជា​មួយ​នឹង​រដ្ឋាភិបាល​នៃ​ប្រទេស​អៀឡង់។

គណៈកម្មការ​សហភាព​អឺរ៉ុប​បាន​ចេញ​បញ្ជា​ឲ្យ​ក្រុមហ៊ុន Apple ដ៏ល្បី​របស់​អាម៉េរិក​ត្រូវ​បង់​សង​ប្រាក់​ពន្ធដារ​ដល់​ទៅ​២០ពាន់​លាន​ដុល្លារ​ ក្រោយ​ពី​គណៈកម្មការ​នេះ​បាន​រក​ឃើញ​ថា ក្រុមហ៊ុន​ Apple បាន​ចំណេញ​ពី​កិច្ច​ព្រម​ព្រៀង​ពន្ធដារ​ជា​ច្រើន​បន្ដ​បន្ទាប់​ ដែល​គណៈកម្មការ​នេះ​យល់​ឃើញ​ថា ជា​ជំនួយ​របស់​រដ្ឋ​ដែល​មិន​ស្រប​ច្បាប់។

នៅ​ក្នុង​ឆ្នាំ​២០១៤​ ក្រុមហ៊ុន Apple ដែល​ផលិត​ឧបករណ៍​ចល័ត​ដូច​ជា iPhone, iPad និង​កុំព្យូទ័រ Mac ជា​ដើម​នោះ​បាន​បង់​ពន្ធ​តែ​០.០០៥%​ប៉ុណ្ណោះ​នៃប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​។

លោក​ស្រី Margrethe Vestager ស្នងការ​គណៈកម្មការ​ប្រកួត​ប្រជែង​នៃ​សហភាព​អឺរ៉ុប​និយាយ​ថា ការ​កាត់​ក្ដី​នេះ​បញ្ជូន​សារ​ព្រមាន​ច្បាស់​លាស់​ក្ដែង​ៗ​ទៅ​បណ្ដា​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​សហភាព​អឺរ៉ុប​ ដោយ​មិន​ត្រូវ​ផ្ដល់​ប្រយោជន៍​ពន្ធដារ​មិន​យុត្ដិធម៌​ទៅ​ឲ្យ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​រដ្ឋ​សម្រេច​ឲ្យ​នោះ​ទេ។

ក្រុមហ៊ុន Apple របស់​អាម៉េរិក​មាន​បុគ្គលិក​ជាង​៥ពាន់​នាក់​នៅ​ក្នុង​ប្រទេស​អៀឡង់៕

ប្រភព៖ Radioaustralia