មនុស្សជាច្រើនឈរតម្រង់ជួរត្រៀបត្រាដើម្បីរង់ចាំទិញរថយន្ត Tesla Model 3

,

នៅថ្ងៃព្រហស្បតិ៍នេះក្រុមហ៊ុន Tesla នឹងបើកបង្ហាញដល់ពិភពលោកនូវទីផ្សាររថយន្តអគ្គិសនីដ៍ធំមួយ ដែលមានតំលៃសមរម្យដំបូងរបស់ខ្លួនគឺម៉ូដែល3 ។ ទិដ្ឋភាពជាច្រើនបានបង្ហាញថាវាជាចំណុចរបត់មួយខ្ពស់បំផុតជាងមួយទសវត្សរ៍មកនេះ នៃការងារឈានមុខគេសម្រាប់ក្រុមហ៊ុនរហូតដល់ចំណុចនេះ។

មានការព្យាករណ៍ទុកថាព្រឹត្តិការណ៍នេះកំពុងទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយនិងអ្នកគាំទ្រនូវស្នាដៃ​របស់ក្រុមហ៊ុន។ ក្រុមហ៊ុន Tesla បានបង្ហើបអោយដឹងនៅក្នុងអ៊ីមែលមួយកាលពីដើមខែនេះថានឹងរៀបចំបន្ទប់ចំនួន650 សម្រាប់ម្ចាស់ក្រុមហ៊ុន Tesla និងភ្ញៀវរបស់ពួកគេនៅក្នុងព្រឹត្តិការណ៍នោះ។

មួយសប្តាហ៍ក្រោយមកក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះបានរៀបរាប់លម្អិតអំពីរបៀបដែលបានគ្រោងទុកដើម្បីដោះស្រាយការកម្មង់ទិញរបស់អតិថិជនខ្លួន។

អ្នកដែលចាប់អារម្មណ៍ក្នុងគំរូម៉ូដែល3នេះមានជម្រើសពីរផ្សេងគ្នា។ ដោយសារតែរថយន្តនេះនឹងត្រូវបានដាក់លក់លើកដំបូង ដូចនេះអ្នកមកមុនអាចទិញបានមុន សម្រាប់អ្នកដែលចង់ទិញតែគេមិនមកក្រុមហ៊ុនផ្ទាល់ទេគេកអាចធ្វើរការបញ្ជាទិញតាមរយះ ASAP ។ វិធីល្អបំផុតដើម្បីធ្វើដូចនោះគឺការកក់កន្លែងរបស់អ្នកនៅក្រុមហ៊ុន Tesla អោយបានមុនថ្ងៃបើកដំនើរការនៅថ្ងៃទី 31 ខែមីនា​ នេះជាអ្វីដែលអតិថិជនត្រូវគួរធ្វើក្នុងកំឡុង​ប្រតិការបើកនេះ។

ការបោះផ្សព្វផ្សាយជាច្រើនត្រូវបានរាយការណ៍ថាមានអតិថិជនជាច្រើនបានត្រៀមខ្លួនរួចទៅហើយដើម្បីតម្រង់ជួរនៅខាងក្រៅហាងលក់ក្រុមហ៊ុន Tesla នៅទូទាំងប្រទេស។ នេះជាសកម្មភាព ដែលអ្នកឃើញជាធម្មតាជាមួយការបង្ហាញទូរស័ព្ទ iPhone ឬការផ្សាយការប្រកួតបាល់ទាត់ពាក់កណ្ដាលយប់ ដែលរឿងមិនមែនមានតែនៅក្នុងឧស្សាហកម្មរថយន្តនេះទេ។ លើសពីនេះទៅទៀត មនុស្សទាំងនេះបានឈរតំរង់ជួរដើម្បីចំនាយប្រាក់ទិញនូវអ្វីដែលពួកគេមិនទាន់បានសូម្បីតែឃើញនឹងទទួលនៅឡើយ គឺពួកគេត្រូវរង់ចាំរហូតដល់ចុងឆ្នាំ 201​​7 ទើបទទួលបាននឹងជាដំបូងបំផុត។

Tesla ម៉ូដែល 3 របស់ក្រុមហ៊ុន Tesla បានចាប់ផ្តើមបើកសម្ភោធបង្ហាញនៅវេលាម៉ោង 8:30 នាទីល្ងាចហើយនឹងត្រូវបានផ្សាយបន្តផ្ទាល់លើអ៊ីនធឺណិតផងដែរ។

ប្រភព៖ techspot