មិនធម្មតាមែន បេក្ខនារីម្នាក់នេះមិនត្រឹមតែមានសំលេងពិរោះ ថែមទាំងកំប្លែងសើចចុកពោះ(មានវីដេអូ)

,

ពិតជាមិនធម្មតាមែន បេក្ខនារី  Cambodia Idol Season 2 ឈ្មោះ ម៉ង់ ចាន់កញ្ញា មកពីរាជធានីភ្នំពេញម្នាក់នេះមិនត្រឹមតែមានសំលេងពិរោះ អាចច្រៀងបទចំរៀងមរដកដើមដែលមានតុងនិងណោនភ្លេងខ្ពស់ប៉ុននោះទេ ថែមទាំងកំប្លុកកំប្លែងធ្វើឲ្យគណៈកម្មការ និង​ ទស្សនិកជនសើចចុកពោះទៀតផង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺនាងទទួលបាន Yes ទាំង ៤ ពីគណៈកម្មការទៀតផង។

សូមបញ្ជាក់ផងដែរថា នេះជារដូវកាល ប្រលងចំរៀងជាលក្ខណះពិភពលោក Cambodia Idol Season 2 ដែលចាប់ផ្តើមកាលពីថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៦ នេះតទៅ និងនៅរៀងរាល់រាត្រីថ្ងៃអាទិត្យនៅ City Hall កោះពេជ្យ និងមាន​គណៈកម្មការវាយតំលៃចំនួន ៤ រូប គឺលោក ព្រាប សុវត្តិ កញ្ញា ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធិ និង លោក ឆន​ សុវណ្ណារាជ។

តោះទៅមើលវីដេអូរ ការបង្ហាញសមត្ថភាពរបស់បេក្ខនារីរូបនេះទាំងអស់គ្នា៖