វិធី៥យ៉ាងធ្វើឲ្យជីវិតអ្នកកាន់តែល្អប្រសើរ

,

. ធ្វើអ្វីដែលនាំឲ្យអ្នកសប្បាយចិត្ត

        នៅពេលដែលមានអ្វីមួយធ្វើឱ្យអ្នកញញឹមឬសើច នោះគឺជាតម្រុយធំដែលបញ្ជាក់ថាអ្នកនៅកំពុងស្ថិតនៅលើផ្លូវមួយដែលត្រឹមត្រូវ ដែលអ្នកបានបំរុងទុកនៅក្នុងជីវិត ។ សេចក្ដីសុខគឺជារបស់មួយដែលយើងទាំងអស់គ្នាចង់ឲ្យវាស្ថិតនៅក្នុងជីវិតរបស់យើង ព្រោះវាអាចធ្វើឲ្យយើងមានស្នាមញញឹម។
ការនាំយកនៅរបស់ជាច្រើនដែលអ្នកស្រលាញ់ផ្ដល់ទៅឲ្យមនុស្សជាច្រើន វាគឺជាវិធីមួយដែលធ្វើឲ្យជីវិតរបស់អ្នកដើរទៅតាមទិសដៅដែលបានប៉ងប្រាថ្នា ប៉ុន្តែមិនមែនមានតែវិធីមួយនេះទេ។ អ្នកអាចស្វែងរកនៅអ្វីៗដែលធ្វើឲ្យជីវិតអ្នកពោរពេញដោយក្ដីសុខពីវត្ថុរាប់រយប្រភេទ ហើយអ្នកអាចធ្វើការជ្រើសរើសវា។ មិនប្រាកដនោះទេ ថាសេចក្ដីសុខនឹងកើតមានគ្រប់ពេល តែត្រូវតែរក្សាការញញឹម និងត្រូវតែរក្សាការគិតវិជ្ជមានជានិច្ច។

. មិនត្រូវអនុញ្ញាតឲ្យភាពភ័យខ្លាចចូលក្នុងខ្លួនរបស់អ្នកទេ

        ភាពភ័យខ្លាចច្រើនគឺអាចកំណត់ខ្លួនអ្នក និងអាចធ្វើឲ្យអ្នកឃ្លាតឆ្ងាយពីជីវិតដែលប៉ងប្រាថ្នា។ ការភ័យខ្លាចគឺជាអារម្មណ៍មួយដែលអ្នកត្រូវតែមានការទទួលខុសត្រូវលើវា ហើយត្រូវតែមានការយកចិត្តទុកដាក់ ដោយមិនត្រូវទុកវាចោលនោះទេ។
ជាងនេះទៅទៀតការគិតពីអ្វីមួយដោយមាន ‘ភាពខ្លាច’ គួរតែគិតត្រឹមថាវាគឺគ្រាន់តែជារបស់មួយដែលត្រូវបាន “ រកឃើញនៅពេលដែលអ្នកបានត្រៀមខ្លួនរួចរាល់" ។ សាកសួរខ្លួនឯងថាហេតុអ្វីបានជាអ្នកខ្លាច? តើអ្វីដែលធ្វើអ្នកខ្លាច? តើនរណាដែលបង្រៀនឲ្យអ្នកមានភាពភ័យខ្លាច? ត្រូវតែប្រឈមមុខនឹងការភ័យខ្លាចពេលដែលអ្នកបានធ្វើការត្រៀមខ្លួនរួចរាល់ ដើម្បីផ្លាស់ប្ដូរនៅការគិតហួសសម័យ ហើយត្រូវតែបើកចំហរវាតាមដែលអាចធ្វើទៅបាន។

. គិតឲ្យទូលាយ

អ្នកសិក្សាស្រាវជ្រាវខាងចិត្តវិទ្យាបានធ្វើការសិក្សាទៅលើមនុស្សដែលមានមុខអាជីពជាច្រើននាក់ និងសិក្សាពីរបៀបដែលពួកគេសម្រេចចិត្តធ្វើការជ្រើសរើសអាជីពរបស់ពួកគេ។ មនុស្សមួយចំនួននិយាយថា អាជីពដែលពួកគេបានជ្រើសរើសគឺជាអ្វីដែលបានការបំរុងទុកជាមុន ហើយខ្លះទៀតបាននិយាយថា ថាវាគឺកើតមានឡើងដោយសារតែឱកាសអំណោយផលដល់ពួកគេ។

អ្នកវិទ្យាសាស្រ្ដបានរកឃើញថា ការងារគឺជាសុភមង្គលមួយ​ដែលមិនបង្កើតបញ្ហា ទោះជាយ៉ាងណាមនុស្សបានជឿជាក់ថាការងារនោះគឺសម្រេចលើជោគវាសនារបស់ពួកគេ ថាតើពួកគេធ្វើបាន ឫធ្វើមិនបាន​។
គោលបំណងរបស់អ្នកបានសំរេច គឺត្រូវតែមានការគាំទ្រពីក្រុមគ្រួសារ និងមុខអាជីពផងដែរ ប៉ុន្តែបន្ទាប់ពីនោះគឺជាអ្វីដែល? មានរបស់ជាច្រើនទៀតដូចជា អ្នកត្រូវតែកំណត់ដើម្បីឲ្យទិសដៅរបស់អ្នកឲ្យមានភាពវិជ្ជាមានចំពោះអ្នកដទៃ មិនមែនគិតគូរត្រឹមតែសមាជិកក្រុមគ្រួសាររបស់អ្នកនោះទេ។ ចូរសួរខ្លួនឯង, តើអ្វីដែលជាផលវិជ្ជមានធំបំផុតដែលអ្នកអាចកើតមានឡើងក្នុងជីវិតរបស់អ្នក និងពិចារណារដើម្បីស្វែងរកវិធីមួយដែលធ្វើឲ្យជីវិតរស់នៅរបស់អ្នកមានភាពល្អប្រសើរ។

. ចាប់ផ្ដើមពីឥលូវ

ប្រសិនបើអ្នកមិនប្រាកដពីកន្លែងដែលត្រូវចាប់ផ្តើម ឬអ្វីដែលអ្នកបានកំណត់ គឺគ្រាន់តែធ្វើវាឲ្យគ្រប់វិធី គ្មានបញ្ហាណាមិនតូចនោះទេ ការសម្ដែងមូយ គឺជាការធ្លាក់ចុះនៃគ្រាប់ក្រួសចូលទីក្នុងស្រះទឹកមួយ។ អ្វីដែលអ្នកធ្វើអាចបង្កើតគឺធ្វើឲ្យមានថាមពលរលកសាយភាយចេញមក ហើយរលកទាំងនោះប្រៀបបានទៅនឹងវត្ថុដែលកំពុងមានចលនា ជុំរុញធ្វើឲ្យអ្នកសំរេចនូវគោលបំណង។ ត្រូវតែចាប់ផ្តើមធ្វើនូវអ្វីដែលនាំឲ្យអ្នកមានភាពរីករាយ ហើយអនុវត្តន៍វា។

. ស្ដាប់តាមគោលបំណង

សារមួយដែលបញ្ជាក់ពីបំណងប្រាថ្នា បានព្យាយាមផ្ញើទៅអ្នក គឺរលាយអស់នៅសេសសល់តែសំឡេង ដែលអ្នកកំពុងតែប្រទះសព្វថ្ងៃ។  អង្គុយស្ងាត់ជាមួយនឹងសំលេងធម្មជាតិ វាគឺជាវិធីមួយដ៏ល្អបំផុតដើម្បីទទួលបាននូវការអប់រំពីអ្វីដែលអ្នកបានប៉ងប្រាថ្នា។

ប្រភពៈ Powerofpositivity

ប្រែសំរួលដោយៈ Dariya