ចំណង់ចំណូលចិត្តទាំង៥របស់មនុស្សអស្ចារ្យ

,

នេះគឺជាចំណង់ចំណូលទាំង ៥ ប្រភទេដែលមនុស្សមានចូលចិត្តធ្វើខុសៗគ្នា៖

. ចំណង់ដែលធ្វើឲ្យមនុស្សឆាប់ទទួលអារម្មណ៍ថារំភើប

ពួកគេមិនឆ្ងល់ទេ ប្រសិនបើទឹកមានកន្លះកែវ ឫគ្មានទឹកតែម្ដង។ ពួកគេគឺអាចមើលឃើញនូវអ្វីដែលពួកគេអាចធ្វើទៅបាន ជាមួយនឹងទឹកដែលស្ថិតនៅខាងក្នុងកែវ។ ចំណង់ចំណួលចិត្តដែលបញ្ជាក់ពីអារម្មណ៍រំភើបគឺតែងតែមានការប្រកួតប្រជែង ការផ្សងព្រេង និងការធ្វើដំណើរដែលពួកគេកំពុងតែធ្វើដំណើរ។ តណ្ហាប្រៀបបានដូចជា ផ្កាភ្លើង និងភាពលំអរ។ ពួកគេដឹងថា នោះគឺជារបស់ដែលធំ ជាងអ្វីដែលពួកគេអាចមើលឃើញ​ និងធំជាងអារម្មណ៍របស់ពួកគេទទួលបាន។ ពួកគេគឺធ្វើទៅតាមភាពរីករាយ និងសប្បាយចិត្ត ធ្វើទៅតាមពេលវេលា ដោយមិនបានគិតឲ្យឃើញនូវការជួបប្រទះនូវភាពវិនាសពេលចុងបញ្ជប់។

២. ចំណងដែលធ្វើឲ្យមនុស្សក្លាហាន

ភាពក្លាហានគឺត្រូវឆ្លងកាត់ភាពឈឺចាប់។ ចំណងរបស់មនុស្សគឺមិនគួរឲ្យខ្លាចនោះទេ ឯភាពអាម៉ាសគឺជាកត្តាលីកសំរាប់ជួយ។ សេចក្ដីក្លាហានរបស់ពួកគេគឺបានផ្លាស់ប្ដូរពួកគេ ដើម្បីបន្ដក្នុងការធ្វើវាទៅមុខទោះមិនបានសំរេច ឫត្រូវត្រលប់ធ្វើវាម្ដងទៀត។​ ភាពខុសគ្នារវាងមនុស្ស ដែលរស់នៅក្នុងការទទួលរងនៅអំពើអយុត្តិធម៌ អ្នកទាំងនោះគឺមានភាពក្លាហាន ពួកគេគឺទទួលយកនូវអ្វីដែលធ្វើចេញពីបេះដូងរបស់ពួកគេ។ ពួកគេគឺជាបុគ្គលដែលហ៊ានប្រឈមមុខ។ ពួកគេមិនស្ទាក់ស្ទើរ និងអ្វីដែលបានកើតមានឡើតក្នុងអតីតកាល។ ភាពងប់ងល់របស់មនុស្ស បញ្ជាក់ថាទោះបីមានភាពភ័យខ្លាចនិងអ្វីមួយក៏ដោយ ក៏ពួកគេប្រើប្រាស់វាដើម្បីរៀន និងក្រោកឈរឡើង។ ពួកគេនឹងខ្លាយទៅជាមេដឹងនាំដ៏អស្ចារ្យ ពីព្រោះតែភាពអង់អាចក្លាហានរបស់ពួកគេ។

៣. ចំណង់ចំណូលចិត្តរបស់មនុស្សដែលកើតចេញពីការលើកទឹកចិត្តខ្លួនឯង

ពួកគេគឺជាមនុស្សដែលពេញចិត្តនឹងខ្លួនឯង។ ពួកគេកាន់តែមានភាពជឿជាក់ នៅពេលដែលជួបរឿងបរាជ័យ ជាជាងធ្លាក់ទឹកចិត្ត ហើយមិនក្រោកឈរឡើង។ តណ្ហារបស់មនុស្សអាចងើបឡើងសារជាថ្មី ដោយព្យាយាមកែប្រែនូវអ្វីដែលខុសហើយមានភាពស្មុគ្រស្មាញនោះ ដោយដៃរបស់អ្នក។ ពួកគេអាចស្គាល់នូវភាពជោគជ័យ ដោយព្យាយាមកែតំរូវនូវអ្វីដែលខុស ដើម្បីទទួលបានលទ្ធផលល្អនូវចុងបញ្ជប់។ ដូចលោក Thomas A. Edison បានមានទស្សនៈថា “ខ្ញុំមិនបរាជ័យទេ។ ខ្ញុំនូវតែព្យាយាមស្វែងរកភាពជោគជ័យ ទោះជាត្រូវធ្វើវា ១០០០០ ដងទៀតហើយមិនទាន់សំរេចឡើងក៏ដោយ” ចំណង់ចំណូលចិត្តបានស្រាយបំភ្លឺកាន់តែច្បាស់ នៅពេលដែលដែលអ្នកបានស្រាយនូវការសង្ស័យនិង ឧបស័គ្គ។ នៅពេលដែលអ្នកធ្វើតាម បេះដូងរបស់អ្នក វាមិនមានកំហុសនោះទេ។

៤. ចំណង់ដែលធ្វើឲ្យមនុស្សមានសុភមង្គល

ពួកគេរស់នៅពោពេញទៅដោយសេចក្ដីសុខ ពីព្រោះពួកគេអនុវត្តន៍តាមអ្វីដែលគេចង់បាន។ ពួកគេគឺបានរៀបគំរោងជាស្រេច ពីរបៀបដែលពួកគេជ្រើសរើសក្នុងការរស់នៅ ពីព្រោះពួកគេបានច្នៃប្រឌិតឲ្យសាកសម្យជាមួយនឹងជីវិតរស់នៅរបស់ពួកគេ។ ពួកគេគឺមានក្ដីសុខជាមួយនឹងជីវិត ដូចជាមនុស្សជាច្រើនបានជ្រើសរើសយកការរស់នៅតាមតែសង្គមបានប្រាប់។ ពួកគេគឺជា សហគ្រិន​ ជាសប្បុរសជន  សិល្បករ តន្ត្រីករ អ្នកលក់ដូរ និងសាស្រ្ដាចារ្យ ដែលបានទាញយកឱកាស ហើយនិងភាពជឿថា បញ្ជាក់វាគឺមិនមែនធ្វើឲ្យជីវិតមានសុភមង្គលនោះទេ ប៉ុន្តែសុភមង្គលគឺកើតចេញពីការធ្វើដំណើរកំសាន្ដ។ ពួកគេឱ្យតម្លៃចំពោះពេលវេលាទោះការធ្វើដំណើរម្នាក់ឯង និងជាមួយអ្នកដទៃ។ ចំណង់ចំណូលចិត្តគឺអាចធ្វើទៅបាន និងពួកគេអាចទាញយកពេលវេលាដែលមានក្ដីសុខរបស់អ្នកដទៃមកភ្ជាប់ជាមួយនឹងពួកគេ។ ពួកគេមិន យកជីវិតជួបនឹងរឿងដែលមិនសប្បាយចិត្តនោះទេ ។

៥. ចំណង់របស់មនុស្សគឺមានភាពជឿជាក់ថា ស្នេហាគឺជាអ្នកបង្កើតពិភពលោកឡើង

អ្នកមិនអាចនិយាយបានថា ចំណង់ចំណូលចិត្តគឺមានប្រភពមកពីក្ដីស្រលាញ់នោះទេ។ មនុស្សគឺស្រលាញ់ខ្លួនរបស់ពួកគេ និងអ្នកដទៃ។ ពួកគេបានឆ្លងកាត់ស្នេហា ហើយចែករំលែកវាជាមួយនឹងពិភពលោក។ ពួកគេមានភាពជឿជាក់លើភាពជាមនុស្សធម៌ ហើយធ្វើការប្រយុទ្ធរហូតដល់ធ្វើឲ្យពិភពលោកនេះក្លាយទៅជាកន្លែងដែលល្អ។ ពួកគេធ្វើការផ្លាស់ប្ដូរ និងគ្មានអ្វីដែលអាចបញ្ចប់បាននោះទេ។ ក្ដីស្រលាញ់គឺជាការលើកទឹកចិត្តមួយ។ ពួកគេដឹងថា ប្រសិនបើគ្មានក្ដីស្រលាញ់នេះទេ របស់ទាំងអស់ក៏គ្មានដែរ។ ក្ដីស្រលាញ់គឺធ្វើឲ្យការប្រកួតប្រជែង និងចំណង់ថយចុះ។

មនុស្សដែលងប់ងល់ គឺអារម្មណ៍នៅជាប់គាំង មិនមែននៅនឹងនោះទេ។ ពួកគេគឺជាអ្នកត្រួសត្រាយ  អ្នកវិនិយោគ  មេដឹកនាំ ម្តាយនិងឪពុក បងប្អូនប្រុសស្រី ទាំងអស់គ្នាគឺរួបរួមគ្នាដើម្បីធ្វើឲ្យកន្លែងមួយនេះ ក្លាយជាទីកន្លែងដែលល្អប្រសើរសរាប់ពួកយើង។ មនុស្សទាំងអស់មិនរង់ចាំអ្វីដែលត្រូវធ្វើ។ ពួកគេជាអ្នកផ្លាស់ប្តូរ។ ពួកគេគឺមាន ភាពអត់ធ្មត់ មានការកំណត់ និងមានសប្បុរសធម៌។ ទំលាប់ដ៏ល្អ គឺការស្គាល់ខ្លួនឯងច្បាស់ពីជីវិតមួយនេះ។ ពួកគេស្គាល់អ្វីគឺជាភាពរីករាយ  ភាពជោគជ័យ និងក្ដីស្រលាញ់ ហើយនេះគឺជាបំណងប្រាថ្នា ដែលចង់ឃើញនៅក្នុងពេលអនាគត។ នេះគឺជាអ្វីដែលបង្ហាញពីចំណងរបស់មនុស្ស ដែលពួកគេគឺធ្វើតាមបេះដូងរបស់ពួកគេ។


ប្រភពៈ Powerofpositivity

ប្រែសម្រួលដោយៈ Dariya