១១ ចំនុចរុញច្រានអ្នកឲ្យឆ្ងាយពីភាពមានបាន

,

ការសិក្សារបញ្ជាក់យ៉ាងច្បាស់ថាទំលាប់របស់អ្នក កំនត់ពីជោគវាសនារបស់អ្នក។ បរាជ័យឫជោគជ័យពឹងផ្អែកស្ទើទាំងស្រុងទៅលើទំលាប់ប្រចាំនេះឯង។ ខាងក្រោមនេះជាទំលាប់ទាំង១១ដែលរុញច្រានអ្នកចាកឆ្ងាយពីភាពមានបាន៖

១ ញាណនឹងហ្គេម

ការពិតណាស់ការលេងហ្គេមអាចជួយបំបាត់ភាពអផ្សុក ឫ បំបាត់ស្ត្រេសបាន តែបើអ្នកងប់ងល់នឹងហ្គេមងើបមុខមិនរួចនេះ វាជាមេគ្រោះយ៉ាងពិតប្រាកដ។

២ ញុំាអាហារគ្មានអនាម័យ និងគ្មានសារជាតិទ្រទ្រង់រាងកាយ

អាហារគឺសំខាន់សំរាប់សុខភាព។ ញុំាអាហារដែលគ្មានសារជាតិទ្រទ្រង់រាងកាយ ឫគ្មានអនាម័យនិងធ្វើឲ្យអ្នកឈឺ ធ្វើឲ្យបាត់បង់ទាំងពេលវេលានិងថវិការ។

៣ ចូលចិត្តផឹកសុី

សារជាតិសុរាធ្វើឲ្យមនុស្សបាត់បង់ស្មារតី អាចបង្ករជំលោះ មានទំនាស់ ខាតបង់ប្រាក់កាស ខូចទាំងសុខភាពទៀត។

៤ ចេញក្រៅជាមួយក្រុមមនុស្សមិនល្អ ឫ ក្រុមមនុស្សចាយលុយខ្ជះខ្ជាយ

ការជ្រើរើសក្រុមមនុស្សដើរជាមួយជារឿងសំខាន់។ ដើរជាមួយមនុស្សត្រឹមត្រូវនឹងជួយសន្សំអ្នក តែដើរជាមួយមនុស្សខុសនឹងនាំអ្នកធ្លាក់អន្លង់។

៥ មើលទូរទស្សន៍ច្រើន

មើលទូរទស្សន៍ច្រើនធ្វើអោយខាតពេល មិនបានធ្វើការងារ អាចធ្វើឲ្យអ្នកឈឺទៀតផង។

៦ គំនិតអវិជ្ជមាន

គំនិតគឺសំខាន់។ គំនិតវិជ្ជមាននាំអ្នកឲ្យពុះពារធ្វើអ្វីគ្រប់យ៉ាង តែបើអ្នកមានគំនិតអវិជ្ជមានហើយនោះអ្នកនឹងមិនអាចធ្វើអ្វីបានរហូត។

៧ ពន្យារពេល

ពាក្យចាស់ពោលថា ”យប់យូរ សុបិន្តច្រើន”។ បើអ្នកពន្យារពេលធ្វើ មានន័យថាអ្នកពន្យារពេលជោគជ័យរបស់អ្នកដូចគ្នា។

៨ មិនទទួលពាក្យរិះគន់

ថ្វីបើពាក្យរិះគន់មិនសូវជាពិរោះស្តាប់ តែវាជាថ្នាំទិព្ធជួយព្យាបាលរោគបរាជ័យរបស់យើងបានយ៉ាងស័ក្ខសិទ្ធិ។

៩ ចំនាយច្រើនហួសហេតុ

ប្រសិនបើអ្នកមានប្រភពចំនូលច្រើនលើសលប់ ការចំនាយច្រើនមិនជាបញ្ហារនោះទេ តែមានប្រភពចំនូលស្តួចស្តើង នោះការចាយច្រើនហួសហេតុគឺជាគ្រោះធំ។

១០ នៅតែបន្តរធ្វើការងារដែលអ្នកមិនចូលចិត្ត

បន្តរធ្វើការងារដែលអ្នកមិនចូលចិត្តគឺជារឿងដ៏អាក្រក់ ព្រោះការងារអ្នកមិនរីកចំរើនទៅមុខទ្បើយ ដូចនេះចំនូលក៏មិនរីកធំធាត់ដែរ។

១១ នៅតែបន្តរធ្វើការនៅកន្លែងដែលស្ថិតស្ថេរ តែមិនរីកចំរើន

ការពិតណាស់អ្នកណាក៏ចង់ធ្វើការកន្លែងដែលល្អ និងស្ថិតស្ថេរដែរ ប៉ុនតែត្រូវដឹងថាកិច្ចការដែលពិបាកខ្លាំង មានគំនាបរឹតតែខ្លាំង ក៏ផ្តល់ផលប្រយោជន៍ខ្លាំងទៅតាមនឹងដែរ។

ប្រភព៖ Success