ទំលាប់របស់មនុស្សជោគជ័​យ និង មហាសេដ្ឋីតែងតែធ្វើមុនចូលគេង

,

មានមនុស្សជាច្រើននាពេលបច្ចុប្បន្ននេះ ជាពិសេសយុវវ័យ មានទំលាប់មើលទូរទស្សន៍ លេងហ្គេម ឫលេងហ្វេសប៊ុក ជាដើមមុនចូលគេង។ ជាការពិតណាស់ទំលាប់ធ្វើអ្វីមួយមុនពេលចូលគេង មានផលប៉ះពាល់ទៅលើភាពជោគជ័យរបស់មនុស្សម្នាក់បាន។

តើទំលាប់បែបណាដែលអាចនាំភាពជោគជ័យដល់អ្នក?

ទាំងនេះជាទំលាប់របស់បុគ្គលជោគជ័យ និង មហាសេដ្ឋីលើលោកតែងធ្វើមុនចូលគេង៖

១. សង្ខេប​របាយការងារ​ប្រចាំថ្ងៃ​
២. អាន​សៀវភៅ​បន្ថែម​
៣. ចំណាយ​ពេល​ បង្កើនភាពស្និទ្ធស្នាលជាមួយ​មិត្តភក្តិ និង​គ្រួសារ​
៤. រៀប​គម្រោងការ​សម្រាប់​ថ្ងៃស្អែក​
៥. រក​វិធី​ដោះស្រាយ​បញ្ហា​ផ្សេងៗ​
៦. សម្រាក សម្រួល​អារម្មណ៍ ឬ​សមាធិ​
៧. ប៉ាន់ប្រមាណ ថា​នឹង​មាន​រឿង​អ្វី​កើតឡើង នៅ​ថ្ងៃស្អែក ហើយ​រៀបចំ​ទុកជាមុន ដើម្បី​ដោះស្រាយ​វា​
៨.​ កត់ត្រាលទ្ធិផល​ជោគជ័យ ឬ​សមិទ្ធិផល​ដែល​សម្រេចបាន នៅ​ក្នុង​ថ្ងៃនេះ​
៩. រៀបចំ​របស់របរ ឬអ្វី​ដែល​ត្រូវ​ធ្វើ នៅ​ថ្ងៃស្អែក​រួចស្រេច​
១០. គេង​ឲ្យបាន​គ្រប់គ្រាន់​ និងស្កប់ស្កល់

ប្រភព៖ Lifehack