ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០១៦ ៖ កិច្ចប្រជុំណែនាំគណៈអប្បមាទ ប្រធាន អនុប្រធានមណ្ឌលគ្រប់រាជធានី ខេត្ត​

,

ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២២ សីហា ២០១៦

យោងទៅតាមហ្វេសប៊ុកផេករបស់ក្រសួងអប់រំបានអោយដឹងថា៖ នាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦ ប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី ខេត្ត ទាំង២៥ បានដឹកនាំកិច្ចប្រជុំណែនាំបច្ចេកទេសជូនដល់គណៈកម្មការអប្បមាទ ទូទាំងប្រទេស លោក លោកស្រីប្រធាន អនុប្រធានមណ្ឌល សម្រាប់ដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ២២ សីហា ២០១៦ ដោយមានអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អាជ្ញាធរដែនដី មន្ត្រី និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្តពីអង្គភាពប្រឆាំងអំពើពុករលួយ ដែលនឹងចូលរួមសង្កេតការណ៍ ចាប់ពីដំណើរការ សំណេររហូតដល់ថ្ងៃប្រកាសលទ្ធផល។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅក្នុងគោលបំណងណែនាំធ្វើឲ្យដំណើរការសំណេរប្រឡងសញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ និងបំពេញវិជ្ជាសម័យប្រឡង ៖ ២២ សីហា ២០១៦ ខាងមុខ នឹងប្រព្រឹត្តទៅដោយ គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផល ទទួលយកបាន។

ប្រភព៖ MoEYS Cambodia