ផ្តល់សិទ្ធិផ្សព្វផ្សាយរូបភាពដោយ៖ Eang Sopheanit
ខាងក្រោមនេះជាវិធីសាស្រ្តទាំង ៦ ដែលអាចជួយជាគន្លឹះដល់អ្នកខណៈពេលដែលការប្រលងរបស់អ្នកកាន់តែខិតជិតចូលមកដល់៖
១) ប្រមូលផ្តុំនូវសំណៅឯកសារ គំនិត ទ្រឹស្តី ណាដែលសំខាន់ៗ ដែលអ្នកបានរៀនកន្លងមក ហើយរៀបដាក់វាទៅតាមមុខវិជ្ជានិមួយៗ និងចាប់ផ្តើមមើលវា ម្តងមួយមុខវិជ្ជាៗ។
ត្រូវចាំថាអ្វីដែលអាចចេញក្នុងវិញ្ញាសារប្រលង អាចជាចំនុចដូចជា៖
២) មើលនូវចំនុចសង្ខេបរបស់មេរៀនរបស់អ្នក។
ជាទូទៅក្នុងសៀវភៅរបស់អ្នកតែងតែមានចំនុចសង្ខេប នៅខាងចុងនៃមេរៀននិមួយៗ។ ស្វែងរកចំនុចសង្ខេបទាំងនេះ ហើយយកចិត្តទុកដាក់មើលវាអោយយល់ ព្រោះវិញ្ញាសារអាចចេញក្នុងចំនុចសង្ខេបនេះ ឫ អាចអោយអ្នកសង្ខេបខ្លឹមសារវាទាំងមូលក៏ថាបាន។
៣) កត់ត្រារាល់ចំនុចដែលអ្នកបានរំលឹក ព្រោះការកត់ត្រាជួយឲ្យអ្នកចងចាំបានល្អ
ជាការពិតណាស់ការកត់ត្រានូវចំនុចសំខាន់ៗ ទាំងនោះ វាពិតជាជំនួយខ្លាំងមែនទែនសំរាប់ការចងចាំរបស់អ្នក ពិសេសគឺការសរសេរដោយដៃ មិនមែនការវាយក្នុងកំព្យូទ័រ ឫ ឩបករណ៍អេទ្បិចត្រូនិចផ្សេងៗនោះទេ។
៤) គួរបង្កើតឫគូរជាដាយយ៉ាក្រាម សញ្ញាសំគាល់ នៃមេរៀនរបស់អ្នក
ប្រហែលជានេះមិនមែនជាអ្វីដែលអ្នកចូលចិត្តក្នុងការចំនាយពេលដើម្បីធ្វើនោះទេ ប៉ុន្តែគួរតែចំនាយពេលប្រហែល ២០ ទៅ ៣០ នាទី ដើម្បីធ្វើវា។ វាពិតជាជំនួយដល់អ្នកខ្លាំងមែនទែន។
៥) បង្រៀនមិត្តភ័ក្តរបស់អ្នកបន្តរ
ការបង្រៀនបន្តរនូវអ្វីដែលអ្នកចេះ គឺជាវិធីដែលល្អបំផុតក្នុងការជំនួយនូវការចង់ចាំរបស់អ្នកឲ្យកាន់តែល្អថែមទៀត។ ចូរកុំមានគំនិតអវិជ្ជមានឲ្យសោះ ថាខ្លាចគេចេះដូចយើង ខ្លាចគេបានពិន្ទុច្រើនជាងយើងជាដើម។
៦) ចុងក្រោយត្រូវតែរំលឹកនូវចំនុចសំខាន់ៗដែលអ្នកបានប្រមូលផ្តុំទាំងនោះ ទ្បើងវិញទាំងអស់
បណ្តុំឯកសារនៃចំនុចសំខាន់ៗ ដែលអ្នកបានរៀបចំនៅខាងដើម ត្រូវរំលឹកទ្បើងវិញទាំងអស់ ត្រូវឲ្យប្រាកដក្នុងចិត្តថាអ្នកបានយល់ និង ចង់ចាំគ្រប់ចំនុចអំពីវា។
អត្ថបទដោយ៖ ឆត្រា មុន្នីរុទ្ធ