១៥ ចំនុចដ៏មានសារៈសំខាន់សម្រាប់អ្នកដែលត្រៀមខ្លួនក្នុងការប្រលងផ្សេងៗ

,

ចំនុចទី១៖ ត្រូវភ្ញាក់ពីព្រលឹម ដើម្បីរៀបចំខ្លួន ស្រស់ស្រូបអាហារពេលព្រឹក និងត្រៀមខ្លួនរួចរាល់សំរាប់ការប្រលង។

ចំនុចទី២៖ ពិនិត្យមើលកាលបរិច្ឆេទ និង​ ទីកន្លែងនៃការប្រលងឲ្យច្បាស់លាស់ ជៀសវាងកាប្រលំ នាំឲ្យអ្នកខាតពេល ឫខកខានការប្រលង។

ចំនុចទី៣៖ បរិភោគអាហារពេលព្រឹកដូចធម្មតា មិនត្រូវបរិភោគអាហារដែលប៉ូវខ្លាំង ឫមានសារជាតិ ជូរពេក ឫ ហឺរពេក ដែលអាចឲ្យអ្នក ឈឺពោះ រាគរួសជាដើម។

ចំនុចទី៤៖ មុនពេលចេញពីផ្ទះ ទៅកាន់មណ្ឌលប្រលងអ្នកត្រូវអោយប្រាកដថាបានយករបស់ដែលចាំបាច់សំរាប់ការប្រលង ដូចជា អត្តសញ្ញាណប័ណ្ណសិស្ស កាតចូលប្រលង លេខតុ លេខបន្ទប់ ប៊ិច បន្ទាត់ និងសម្ភារះចាំបាច់ផ្សេងទៀត។

ចំនុចទី៥៖ ត្រូវទៅដល់មណ្ឌលប្រលងអោយបានមុនម៉ោងចាប់ផ្តើមការប្រលង កុំយឺតដាច់ខាត ព្រោះការយឺតធ្វើឲ្យអ្នកភ័យ។

ចំនុចទី៦៖ បើមានក្រុមមនុស្សផ្សព្វផ្សាយពាក្យចចាមរាមមិនល្អផ្សេងៗពីការប្រលង ដែលធ្វើឲ្យបង្អាក់ដំនើររបស់អ្នក ត្រូវគេចចេញឲ្យឆ្ងាយពីពួកគេ ពួកទាំងនោះមិនជួយអ្វីដល់អ្នកទ្បើយ។

ចំនុចទី៧៖ ទៅបន្ទប់ទឹកមុនការប្រលងចាប់ផ្តើម ព្រោះការប្រលងមកដល់អ្នកមិនគួរខ្ជះខ្ជាយពេលទៅបន្ទប់ទឹកនោះទ្បើយ។

ចំនុចទី៨៖ មុនពេលចាប់ផ្តើមឆ្លើយទៅនឹងសំនួរ អ្នកត្រូវបំពេញឈ្មោះនិងពត៏មានចាំបាច់ដែលគណះកម្មការនៃការប្រលងតំរូវឲ្យបំពេញជាមុន ព្រោះមានបេក្ខជនមិនតិចទេដែលភ្លេចបំពេញពត៏មានទាំងនេះ។

ចំនុចទី៩៖ អានគ្រប់សំនួរទាំងអស់ក្នុងសន្លឹកកិច្ចការមុនចាប់ផ្តើមសរសេរ ហើយត្រូវកំនត់ខ្លួនឯងថាត្រូវចំនាយពេលប៉ុន្មានសំរាប់សំនួរនិមួយៗ។

ចំនុចទី១០៖ ឆ្លើយសំនួរណាដែលអ្នកចេះមុនគេ ដោយមិនចាំបាច់ត្រូវតែឆ្លើយសំនួរតាមលំដាប់លំដោយនោះទេ។

ចំនុចទី១១៖ បើខួរក្បាលរបស់អ្នកស្មុគ ត្រូវចាប់ផ្តើសរសេរអ្វីផ្សេងបន្តរ បន្ទាប់មកអ្នកនឹងចងចាំសេចក្តីលំអិតទាំងនោះទ្បើងវិញ។

ចំនុចទី១២៖ កុំចំណាយពេលច្រើនជាងពេលដែលអ្នកគ្រោងទុកសំរាប់សំនួរ១ដែលអ្នកមិនប្រាកដក្នុងចិត្តថានិងបញ្ចប់វាបាន ព្រោះអ្នកនឹងខាតពេលក្នុងការឆ្លើយសំនួរផ្សេងទៀត។

ចំនុចទី១៣៖ បើមិនច្បាស់អំពីសំនួរណាមួយ ត្រូវក្លាហានសួរអនុរក្សភ្លាម។

ចំនុចទី១៤៖ ប្រើប្រាស់អោយអស់នូវពេលវេលាសំរាប់ការប្រលងរបស់អ្នក បើអ្នកធ្វើចប់មុនម៉ោងត្រូវពិនិត្យ កិច្ចការរបស់អ្នកទ្បើងវិញមុនប្រគល់សន្លឹកកិច្ចការរបស់អ្នកទៅអនុរក្ស។

ចំនុចទី១៥៖ តាំងចិត្តឲ្យស្ងប់ អ្នកធ្លាប់ធ្វើកិច្ចការនេះនៅសាលាច្រើនដងហើយតើ មានអីត្រូវភ័យទៀត!!!

 *** បំណងល្អពីខ្មែរអាន សូមជូនពរឲ្យប្អូនៗជោគជ័យក្នុងការប្រលង និង ទទួលបានលទ្ធិផលល្អទាំងអស់គ្នា។

អត្ថបទដោយ៖ ឆត្រា មុន្នីរុទ្ធ