ពាក់​ចិញ្ចៀន​នេះ ទោះ​​នៅ​ឆ្ងាយ​​ពី​គ្នា​ក៏​អាចដឹង​ពី​អារម្មណ៍​តាម​​ចង្វាក់​បេះដូង​ពីមនុស្ស​ជា​ទី​ស្រឡាញ់​បានដែរ!

,

អ្នកដែលកំពុងស្វែងរកចិញ្ចៀនគូស្នេហ៍ដែលបង្កប់បច្ចេកវិទ្យាខ្ពស់ អាចទទួលអារម្មណ៍ដូចមានគម្លាតនៅជិតគ្នា ប្រាកដជាចាប់អារម្មណ៍ជាមួយចិញ្ចៀនទំនើប HD Ring នេះ។ ចិញ្ចៀននេះ អាចឱ្យអ្នកពាក់ ទទួលអារម្មណ៍ដឹងអំពីចង្វាក់បេះដូងរបស់ដៃគូគេបាន មិនខ្វល់ថាពួកគេនៅទីណានោះឡើយ ប៉ុន្តែវាត្រូវការភ្ជាប់ទិន្នន័យរវាងគ្នា។

ចិញ្ចៀន HB Ring មួយគូ មានតម្លៃចាប់ពី ៦០០ដុល្លារ ចំណែក HB Ring ផលិតពីមាសមានតម្លៃ ៣០០០ដុល្លារ សម្រាប់លោកអ្នកជ្រើសរើសទៅសមត្ថភាព។ ក្រុមអ្នកឌីហ្សាញ HB Ring បានពន្យល់ថា៖

«ដឹង និងមានអារម្មណ៍ភ្លាមៗ (real-time) អំពីចង្វាក់បេះដូង នៃគូស្នេហ៍របស់អ្នក ទោះជានៅទីណាក៏ដោយ ពោលចម្ងាយពុំជាឧបសគ្គ។ ចិញ្ចៀន HB Ring អាចឱ្យអ្នកមើលដឹង និងមានអារម្មណ៍ភ្លាមៗនូវចង្វាក់បេះដូងរបស់គូស្នេហ៍របស់អ្នក តាមចិញ្ចៀនទំនើបនេះផ្ទាល់។ HB Ring ត្រូវបានផលិតពីដែកអ៊ីណុក។ ចិញ្ចៀននេះ មានម៉ូដែលផលិតពីមាសក្រហម (Rose Gold) ដែលអ្នកអាចជ្រើសរើសបាន។ ចិញ្ចៀននេះ ថែមទាំងត្រូវបានស្រោបដោយត្បូងកណ្ដៀង ដែលអាចការពារពីស្នាមឆ្កូតស្ទើរតែ ១០០%។»

ប្រភព៖ Toch