គុណសម្បត្តិទាំង ១២ និងគុណវិបត្តិទាំង ៦ នៃការផឹកការហ្វេ

,

ក្រៅពីទទួលបានការសសើរ កាហ្វេក៏ទទួលបាននូវការរិះគុណមិនតិចផងដែរពីសំណាក់អ្នកនិយមការផឹកកាហ្វេ។ វាត្រូវបានរិះគន់ថាជាមូលហេតុដែលនាំឲ្យអ្នកផឹកកាហ្វេមានភាពទន់ខ្សោយ និងធ្វើឲ្យមនុស្សល្ងីល្ងឺផងដែរ។ ប៉ុន្តែ ទោះយ៉ាងណា កាហ្វេអាចជួយកាត់បន្ថយភាពខ្ចឹលច្រអូស ដែលអាចថាជាអំណោយទានពីថានសួគ៏។

ចង់ដឹងថាកាហ្វេមានគុណសម្បត្តិអ្វីខ្លះ និងគុណវិបត្តិអ្វីខ្លះ ចូរទៅអាននៅខាងក្រោមនេះ៖

 

គុណសម្បត្តិទាំង ១២ នៃការផឹកកាហ្វេ

 

  • កាហ្វេជំនួយការប្រតិបត្តិការងារឱ្យកាន់តែខ្លាំងក្លា៖ ផឹកកាហ្វេ១ពែងមិនប្រតិបត្តិការងារ១ម៉ោងអាចជំរុញកំលាំងធ្វើការងាររហូតដល់ ១០ ទៅ ១២%។
  • កាហ្វេជួយសំរកទំងន់បានយ៉ាងល្អ៖ កាហ្វេផ្ទុកសារជាតិ ម៉ាញ៉េស្យូម និង ប៉ូតាស្យូម ដែលជួយឱ្យរាងកាយមនុស្សរក្សានូវកំរិតជាតិស្ករ និងកាតិបន្ថយនូវការចង់ញាំជាតិស្ករនិងអារហារសំរន់ផ្សេងៗ។
  • កាហ្វេជួយដុតរំលាយជាតិខ្លាញ់ក្នុងរាងកាយ៖ កាហ្វេជួយដុតបំផ្លាញកាទ្បូរី និងប្រើប្រាស់វាក្នុងការហ្វឹកហាត់រាងកាយ។
  • កាហ្វេជួយអ្នកក្នុងការផ្តោតអារម្មណ៍ និង មានស្មារតីល្អ៖ កាផឹកការហ្វេ១ទៅ៦ពែងក្នុង១ថ្ងៃ អាចជួយអ្នកផ្តោតអារម្មណ៍និង បង្កើនស្មារតីយ៉ាងល្អ។
  • កាហ្វេកាត់បន្ថយគ្រោះថ្នាក់នៃការស្លាប់៖ ការសិក្សារបានបង្ហាញថា អ្នកផឹកកាហ្វេអាចជួយកាត់បន្ថយការស្លាប់មុនអាយុរហូតដល់ ២៥%​ ទាបជាងអ្នកមិនផឹកកាហ្វេ។
  • កាហ្វេកាត់បន្ថយការកើតជំងឺមហារីក៖ ការសិក្សាមួយបានបង្ហាញថាកាហ្វេជួយកាត់បន្ថយការរីករាលដាលនៃកោសិកាមហារីកសំរាប់បុរសរហូតដល់ ២០% និងចំពោះស្ត្រីបានរហូតដល់ ២៥% ។​ មនុស្សក្នុងការធ្វើតេស្តផឹកកាហ្វេ៤ពែងក្នុង១ថ្ងៃ។ កាហ្វេអាចការពារនូវការវិវត្តន៍នៃកោសិកា carcinoma ដែលជាប្រភេទមហារីកស្បែកជាទូទៅ។
  • កាហ្វេកាត់បន្ថយជំងឺដាច់សសៃឈាមខួរក្បាល៖ សេចក្តីសន្និដ្ឋានដែលមានហេតុផលមួយថា ការផឹកកាហ្វេចន្លោះ ៤ ទៅ ៦ កែវ ក្នុង១ថ្ងៃអាចកាត់បន្ថយជំងឺដាច់សសៃឈាមខួរក្បាល។
  • កាហ្វេជួយទប់ស្កាត់ជំងឺ សមត្ថភាពខួរក្បាលចុះខ្សោយ៖ ការសិក្សារបង្ហាញថាទំលាប់ផឹកកាហ្វេជាប្រចាំ អាចកាត់បន្ថយជំងឺសមត្ថភាពខួរក្បាលធ្លាក់ចុះរហូតដល់ ២៥%។
  • កាហ្វេការពាររាងកាយរបស់អ្នក៖ កាហ្វេផ្ទុកសារជាតិ អាន់ទីអូសីដាន់ (Antioxidants) ជាច្រើន ដែលដើតួរជាអ្នកការពាររាងកាយអ្នកពីអង្គធាតុយាយីរាងកាយរបស់អ្នក។
  • កាហ្វេកាត់បន្ថយជំងឺមហារីក៖ កាហ្វេអុីនជួយកាត់បន្ថយនូវចលនារបស់សារជាតិ អាំងសូលីន (Insolin) និងការកើតទ្បើងនូវជាតិក្លុយកូស (glucose) ។
  • កាហ្វេការពារខួរក្បាលរបស់អ្នក៖ សារជាតិកាហ្វេអាចជួយកាត់បន្ថយជំងឺបាត់បង់ការចងចាំ (Alzheimer disease)។ វាក៏ជួយកាត់បន្ថយការចុះខ្សោយនៃសមត្ថភាពខួរក្បាលផងដែរ។
  • កាហ្វេជួយធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ កាត់បន្ថយជំងឺបាក់ទឹកចិត្ត និងការសំលាប់ខ្លួនផងដែរ៖

 

គុណវិបត្តិទាំង ៦ នៃការផឹកកាហ្វេ

 

  • កាហ្វេមិនល្អអាចបណ្តាលឱ្យអារម្មណ៍អ្នកមិនល្អឫ អាចបំពុលអារម្មណ៍៖ កាហ្វេមិនល្អផ្ទុកសារជាតិអវិជ្ជមានជាច្រើន ដែលអាចបង្ករឱ្យអារម្មណ៍មិនល្អ ឈឺ​ក្បាលជាដើម។
  • កាហ្វេអាចសំលាប់អ្នក៖ ប្រសិនបើអ្នកផឹកកាហ្វេលើសពី ៨០ ទៅ ១០០(២៣ លីត)  ពែងក្នុងរយះកាលខ្លីមួយអ្នកអាចនិងស្លាប់។ ក្នុងបរិមាណនេះវាផ្ទុកសារជាតិកាហ្វេអុីនប្រហែល ១០ ទៅ ១៣ ក្រាម។
  • កាហ្វេធ្វើអោយឲ្យអ្នកមិនងងុយគេង និងមិនសម្រាក៖ សេចក្តីនែនាំបានបង្ហាញថាអ្នកគួរទទួលទានកាហ្វេក្នុងរង្វង់ ៤០០ មីលីក្រាម ឫស្មើនិង ៤ ពែង បើលើសពីនេះវានិងបណ្តាលឲ្យអ្នកមិនងងុយគេង ឫមិនចង់សម្រាក។
  • ហាមផឹកកាហ្វេលើសពី១ពែងក្នុង១ថ្ងៃ សម្រាប់អ្នកមានផ្ទៃពោះ៖ ការសិក្សារអំពីផលប៉ះពាល់នៃកាហ្វេ ចំពោះស្រ្តីមានគត៌ ត្រូវបានហាមឃាត់ ព្រោះពេលអ្នកផឹកកាហ្វេនោះទារកនិងទទួលបានសារជាតិកាហ្វេអុីនដែរ ហើយទារកនឹងមានចលនាខ្លាំងលើសពីធម្មតា។ ដូចនេះបើអ្នកមិនអាចឈប់ផឹកកាហ្វេបាន គួរតែកាត់បន្ថយ។
  • ប្រសិនបើអ្នកមានសារជាតិ កូលេស្តេរ៉លខ្ពស់ អ្នកគួរជ្រើសរើប្រភេទកាហ្វេត្រូវផឹក៖ ប្រភេទកាហ្វេខ្លះមានផ្ទុកជាតិ កូលេស្តេរ៉លខ្ពស់ ដូចជាកាហ្វេដែលផលិតពីគ្រាប់សណ្តែកជាដើម។ អ្នកគួរជ្រើសរើសកាហ្វេប្រភេទ espresso, turkish coffee, french press និង scandinavian style។
  • សារជាតិកាហ្វេ ជាមូលហេតុបណ្តាលឲ្យក្មេងគេងមិនស្កប់ស្កល់ ឫភ្ញាក់នៅពេលយប់៖ ក្មេងដែលមានអាយុក្រោម​ ឫចន្លោះ ៥ ទៅ ៧ មិនគួរទទួលទានកាហ្វេទ្បើយ។

      ​​ប្រភព៖ warriorcoffee