ពូជឆ្កែដែលគួរឱ្យស្រលាញ់ និងគ្រោះថ្នាក់បំផុតទាំង ១០ លើពិភពលោក

,

ថ្ងៃនេះយើងនែនាំអ្នកទាំងអស់គ្នាអោយស្គាល់សត្វឆ្កែកាច និងបង្ករនូវគ្រោះថ្នាក់ទាំង១០នៅលើពិភពលោក។ កំរិតនៃគ្រោះថ្នាក់នៃសត្វឆ្កែនិមួយៗ គឺយោងទៅតាមកំរិតនៃការបង្កររបួសស្នាម នៃសត្វឆ្កែទាំងនោះទៅលើម្ចាស់របស់វា ឫជនរងគ្រោះ។

ខាងក្រោមនេះជាចំណាត់ថ្នាក់នៃសត្វឆ្កែទាំង១០ក្បាលនេះ៖

លេខរៀងទី១០៖ ឌូប័រមេន ភីនឆ័រ (Doberman Pinscheras)

ឌូប័រមេន ភីនឆ័រ មានទំងន់ប្រហែល ៦៥​ ទៅ៩០ lbs ហើយវាគឺមានភាពឆ្លាតវៃ ស្មោះត្រង់ និង ព្រុសប្រកាសអាសន្នដល់ម្ចាស់វាយ៉ាងល្អ។ វាតែងតែវាយប្រហារបកទៅលើសត្រូវដែលមកយាយីម្ចាស់របស់វា ហើយមានការគ្រប់គ្រងខ្លួនបានយ៉ាងល្អបន្ទាប់ពីមានការពញ្ញាក់ពីក្រៅផងដែរ។

លេខរៀងទី៩៖ គ្រីដ ដាន (Great Dances)

គ្រីដ ដាន មានទំងន់ប្រហែល ២០០ ផោន វាត្រូវបានគេចាត់ទុកថាជាប្រភេទពូជឆ្កែឯក ដែលអាចចំនាំបាននូវគ្រប់ទីកន្លែងដែលវាបានធ្វើដំនើរ។

លេខរៀងទី៨៖ អាលាស់ស្កាន់ ម៉ាទ្បាមូត (Alaskan Malamutes)

អាលាស់ស្កាន់ ម៉ាទ្បាមូត មានទំងន់ប្រហែល ១០០ lbs ហើយវាជាពូជឆ្កែដែលមានភាពឆ្លាត វៀងវៃបំផុត។ វាមានភាពស្វាហាប់​ លើសពីភាពស្វាហាប់ទៅទៀត អាលាស់ស្កាន់ ម៉ាទ្បាមូត ក៏កាចខ្លាំងផងដែរ។

លេខរៀងទី៧៖ វ៉ូល ហាវប្រ៊ីដ (Wolf Hybrids)

គ្រប់សត្វឆ្កែទាំងអស់គឺជាជំនាន់ក្រោយរបស់សត្វចចក។​ សត្វឆ្កែជាច្រើននាពេលបច្ចុប្បន្ននេះ នៅតែកាត់ពូជពីសត្វព្រៃទាំងអស់។ សត្វឆ្កែប្រភេទនេះ ត្រូវបានគេចាត់ទុកថាជាសត្វឆ្កែដែលគ្រោះថ្នាក់បំផុត។ យោងតាម CDC រាយការថាវាបានសំលាប់មនុស្សប្រហែល ១៤ នាក់ក្នុងចន្លោះឆ្នាំ ១៩៧៩ ដល់ ១៩៩៨។

លេខរៀងទី៦៖ ហាស់ស្គី (Huskies)

ទោះបីជាហាស់ស្គី មើលទៅរោមវាលក្ខណះហើម និងស្រទន់ ប៉ុន្តែរប៉ាយការបានបញ្ជាក់ថាមានមនុស្សមិនក្រោម ១៥​នាក់ទេដែលស្លាប់ដោយសារវានៅរយះពេល ២០ ឆ្នាំចុងក្រោយនេះ។ ហាស់ស្គីជាឆ្កែដែលសកម្មនិងស្វាហាប់។

លេខរៀងទី៥៖ ឆូវ ឆូវ (Chow Chows)

ឆូវ ឆូវ ជាសត្វឆ្កែដែលឯករាជ។ ទោះយ៉ាងណា ពេលដែល ឆូវ ឆូវ ត្រូវបានបង្កើតក្នុងលក្ខណះមិនប្រក្រតី វានិងក្លាយជា ឆេវ ឆាវ និង​កាចខ្លាំង។ វាមានទងន់ប្រហែល ៧០ lbs។

លេខរៀងទី៤៖  ជឺមែន ស៊ែភឺ (German Shepherd)

ជឺមែន ស៊ែភឺ គឺជាសត្វឆ្កែដែលមានភាពឆ្លាតវៃ​ និងខ្លាំងខ្លាបំផុត។ ហើយវាក៏ត្រូវបានរាយការថា ជាប្រភេទសត្វឆ្កែដែលប្រកបដោយភាពគ្រោះថ្នាក់ផងដែរ។ ប៉ុន្តែ ជឺមែន ស៊ែភឺ បំរើម្ចាស់បានយ៉ាងល្អ បើសិនជាវាទទួលបាននូវការចិញ្ចឹមត្រឹមត្រូវ។

លេខរៀងទី៣៖  ប៊ក់សឺ (Boxer)

បើទោះបីជា ប៊ក់សឺ ត្រូវបានចាត់ចូលក្នុងចំនោមសត្វឆ្កែដែលគ្រោះថ្នាក់បំផុតទាំង ១០ លើពិភពលោក ប៉ុនតែជាធម្មតាវាគឺជាសត្វឆ្កែដែលមិនជាកាចពេកនោះទេ។ ប៊ក់សឺ គឺជាឆ្កែដែលឆ្លាតបំផុត ហើយពិបាកបង្រៀនផដែរ។

លេខរៀងទី២៖  រូតវ៉ែលឺ (Rottweilers)

រូតវ៉ែលឺ មានទំងន់ប្រហែល ១០០ ទៅ ១៣០ lbs ហើយស្ថិតនៅលេខរៀងទី២ នៃពូជឆ្កែដែលកាចបំផុត។ រូតវ៉ែលឺអាចនាំផ្លូវអ្នកទៅដល់ផ្ទះបានយ៉ាងល្អ។ ម្ចាស់ រូតវ៉ែលឺ ជាច្រើននិយាយថាវាទន់ភ្លន់ តែវានិងកាចខ្លាំងបើទទួលការហ្វឹកហាត់មិនបានល្អទេនោះ។

លេខរៀងទី១៖  ភីតប៊ូល (Pitbulls)

ប្រភព៖ myvoidhub