Messi បានរកគ្រាប់បាល់ទី 50 នៅក្រៅទឹកដី ហើយកជាគ្រាប់បាល់ទី500 នៃអាជីពបាល់ទាត់របស់គាត់ផងដែរ

,

គ្រាប់បាល់ប៉េណាល់ទីរបស់កីឡាករ Lionel Messi ទទួលជ័យជម្នះ 2-0 នៅក្នុងជំនួបជាមួយ Bolivia នៅក្នុងទឹកដីអាហ្សង់ទីនកាលពីយប់ថ្ងៃពុធដែលធ្វើអោយគាត់សំរេចគ្រាប់បាល់ទី50 នៅលើឆាកអន្តរជាតិ ។

Messiគឺឈរនៅលេខរៀងទីពីរនៅក្នុងប្រទេសរបស់លោក បន្ទាប់ពីលោក Gabriel Batistuta ដែលបានស៊ុតបាល់បញ្ចូលទី 56 ដងក្នុងការប្រកួត 78 ដងរបស់គាត់។

Messi របស់ក្រុម Barcelona រកបានគ្រាប់បាល់ទី 107 អោយប្រទេសអាហ្សង់ទីន ដែលគ្រាប់បាល់លើកដំបូងរបស់លោករកបាននៅ Albiceleste នៅក្នុងជំនួបប្រកួតជាលក្ខណះមិត្តភាពជាមួយ  Albiceleste  នៅក្នុងឆ្នាំ 2006។

គួររំលឹកផងដែរថាមានជនជាតិអាមេរិកខាងត្បូងតែប្រាំនាក់ប៉ុននោះដែលរកគ្រាប់បាល់បាន 50ដងសម្រាប់ប្រទេសរបស់ពួក ក្នុងនោះមាន Messi និង Batistuta ហើយបីនាក់ទៀតគឺជាជនជាតិប្រេស៊ីល។

Pele (77), Ronaldo(62) និង Romario (55) ពួកគេគឺបានឆ្លងផុតកំនត់ត្រានៃការស៊ុតបាល់បញ្ចូលទីលើសពី50ដង ហើយនឹងមានជនជាតិប្រេស៊ីលជំនាន់ក្រោយនឹងអាចទ្បើងដល់កំនត់ត្រានេះទៀតផងដែរ។

Neymar ដែលទើបតែមានអាយុត្រឹមតែ 24 ឆ្នាំបានស៊ុតបញ្ចូលទីបាន 46 គ្រាប់សម្រាប់ប្រទេសរបស់គាត់រួចទៅហើយក្នុងការបង្ហាញខ្លួនចំនួន 70 ប្រកួត។

គ្រាប់បាល់របស់ Messi ប្រកួតជាមួយ Bolivia គឺមិនគ្រាន់តែជាគ្រាប់បាល់លើកទី 50 របស់លោកសម្រាប់ប្រទេសអាហ្សង់ទីនប៉ុននោះទេ វាគឺជាគ្រាប់បាល់ទី 499 ក្នុងអាជីពបាល់ទាត់របស់គាត់សម្រាប់ក្លិបនិងប្រទេសផងដែរ។

ហើយគាត់អាចនឹងរកគ្រាប់បាល់លើកទី 500 នៅក្នុងជំនួបជាមួយ Real Madrid កាលពីថ្ងៃសៅរ៍នៅឯពហុកីទ្បាដ្ឋាន Camp Nou ផងដែរប៉ុនតែគួរអោយសោកស្តាយដែរបំណងប្រាថ្នារបស់គាត់មិនបានសំរេចទ្បើយ។

ប្រភព៖​ sport-english