ជំនួញទាំង៣ដែលអាចចាប់ផ្តើមបានភ្លាមៗមិនចំនាយទុនច្រើន

,

មនុស្សជាច្រើនមានក្តីសុបិន្តក្នុងការឈប់ពីការធ្វើការអោយគេដើម្បីចាប់ផ្តើមអាជីវកម្មរបស់ខ្លួន។ ការទទួលបានជោគជ័យ ជាសហគ្រិន អាចមានន័យថា ជីវិតមានឯករាជ្យភាព ទាំងផ្នែកហិរញ្ញវត្ថុនិង សេរីភាព។ ប៉ុន្តែដោយសារតែការទទួលខុសត្រូវមួយចំនួនដូចជា ការផ្គត់ផ្គង់កូនៗ និងក្រុមគ្រួសារ ការបង់វិក័យប័ត្រ គ្រួសារនិងមិនឱ្យនិយាយពីការចំណាយលើការចាប់ផ្តើមឡើងណាមួយដែលចំនាយទុនធំទ្បើយ។​ មូលហេតុទាំងអស់នេះហើយដែលធ្វើអោយនុស្សជាច្រើនចាកឆ្ងាយពីសុបិននៃការបង្កើតជំនួយផ្ទាល់ខ្លួន។

ខ្ញុំនឹងមិនចង់បានន័យថាការចាប់ផ្តើមអាជីវកម្មមួយ គឺងាយស្រួល ឬ មានចំនាយដើមតិចនោះទេ ប៉ុន្តែមានវិធានការក្នុងការចំណាយដែលមានប្រសិទ្ធិភាពក្នុងការចាប់ផ្តើមអាជីវកម្មតូចមួយ ដោយមិនចាំបាច់ខ្ចីលុយពីធនាគារ។ ខាងក្រោមនេះជា គំនិត អាជីវកម្មខ្នាតតូចចំនួនបី ដែលអ្នកអាចចាប់ផ្តើមក្នុងពេលឥឡូវនេះបាន៖

១) បង្រៀនតាមផ្ទះ

ប្រសិនបើអ្នក ងប់ងល់អំពី ការអប់រំនិងការស្រឡាញ់ចូលចិត្តមើលថែទាំកុមារ ហេតុអ្វីបានជា មិនចាប់ផ្តើមផ្តល់សេវាបង្រៀននៅក្នុងសហគមន៍របស់អ្នក។ មានឪពុកម្តាយជាច្រើនកំពុងតែស្វែងរកគ្រូបង្រៀនដែលមានចំណេះដឹង និងមានតំលៃសមរម្យ ដើម្បីបង្រៀន កូនរបស់ពួកគេ បន្ទាប់ពីសាលា។

ការពិតណាស់ អាជីវកម្មដំបូងដែលខ្ញុំចាប់ផ្តើមគឺកិច្ចការបង្រៀនគណិតវិទ្យា នៅទីក្រុងញូវយ៉ក។ ក្រៅពីការបំផុសទឹកចិត្តក្មេងឱ្យរៀនគណិតវិទ្យា និងវិទ្យាសាស្រ្ត ខ្ញុំក៍អាចដោះស្រាយជីវភាពខ្លួនឯងបានរហូតដល់បញ្ចប់ការសិក្សារនៅមហាវិទ្យាល័យ អាចមានលទ្ធិភាពក្នុងការបង់ថ្លៃសាលាដើម្បីរៀនទៀតផង។ ប្រសិនបើអ្នកកំពុងសម្លឹងរកមើលការងារដែលផ្តល់ផលជាវិជ្ជមានពិតប្រាកដនៅក្នុងសហគមន៍របស់អ្នក ចាប់ផ្តើមអាជីវកម្មមួយនេះគឺជាជំរើសល្អបំផុត ។

២) ហាងលក់រាយតាម Online

ការលក់រាយតាម Online ត្រូវបានកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈការលក់រាយ តាមបែបប្រពៃណីត្រូវបានកាត់បន្ថយ។ នៅក្នុងអត្ថបទថ្មីមួយដោយកាសែត Wall Street Journal  អ្នកលក់រាយតាមអនឡាញត្រូវបានគេរកឃើញថាជាកត្តារួមមួយសម្រាប់ ការលក់អស់រយៈពេលជាងមួយឆ្នាំ ខណៈដែលការលក់តាមហាងបែបប្រពៃណីធ្លាក់ចុះ។

ដូច្នេះតើនេះមានន័យដូចម្តេចសម្រាប់សហគ្រិន? វាមានន័យថា ទីលាននៃទីផ្សារប្រកួតប្រជែងកើនទ្បើងកាត់តែខ្ពស់ ការកើនឡើងសម្រាប់ទីផ្សារអនឡាញ តូចៗ នៃការលក់ផលិតផលម៉ាកផ្សេងៗផ្តាច់មុខ បានបំបែកចូលទៅក្នុងការប្រកួតប្រជែងលើទីផ្សារ។ ជាអ្នកគ្រប់គ្រងនៅទីភ្នាក់ងារទីផ្សារឌីជីថលមួយ ខ្ញុំបានឃើញចំនួនទឹកប្រាក់សន្ធឹកសន្ធាប់នៃមូលធនចូលទៅក្នុងការចាប់ផ្ដើមអាជីវកម្មថ្មីលើ Online។

ជាមួយចំនួនដ៍ច្រើនបំផុតនៃ ផលិតផលដែលមាន អ្នកអាចចាប់ផ្តើមអាជីវកម្ម លក់រាយតាមអនឡាញណាមួយដូចជា លក់គ្រឿង ស្មាតហ្វូន  កាបូប ស្បែកជើង គ្រឿងអលង្ការ ម៉ូតសម្លៀកបំពាក់ សម្លៀកបំពាក់ -ល។

៣) សេវាបោសសំអាត 

នេះគឺពិតជាអាជីវកម្ម ដែលខ្ញុំមានចំណាប់អារម្មណ៍ ក្នុងការចាប់ផ្ដើមមួយ ប៉ុន្តែទីបំផុតខ្ញុំបានដកខ្លួនចេញ បន្ទាប់ពីការចាប់ផ្ដើមការលាងសំអាតជាច្រើនទៀត បានចាប់ផ្តើមដែរ។ ចំពោះការងារនេះត្រូវបានគេវាយតំលៃនិងផ្តល់តំលៃយ៉ាងខ្ពស់។ ខ្ញុំ​មិនចូលចិត្តការនិយាយដូចជាលោក Donald Trump នៅទីនេះប៉ុន្មានទេ ប៉ុន្តែទីផ្សារសម្រាប់ការលាងសម្អាតគឺវាទូលំទូលាយ។

បាទ! សម្រាប់ទីផ្សារនៅក្នុងវិស័យនេះគឺ តិចតួចនិងមានការប្រកួតប្រជែងជាច្រើនផងដែរ។ ទោះជាយ៉ាងណា តម្រូវការសម្រាប់ការលាងសម្អាតនេះ​ គឺនៅតែខ្ពស់និងលំហូរសាច់ប្រាក់គឺមានការសមស្រប។ ចូរគិតអំពីការងារប្រហែលមួយនាទី ទាំងគ្រួសារ និងអាជីវកម្មគឺសុទ្ធតែមានតម្រូវការសេវាកម្មសម្អាត ប្រចាំថ្ងៃ ប្រចាំសប្តាហ៍​ ប្រចាំខែ និងឆ្នាំ។

ដើម្បីចាប់ផ្តើមអាជីវកម្មដែលសុច្ចរិតហើយស្ថិតក្នុងស្រុក វាជាការសំខាន់ក្នុងការ ជ្រើសរើសបុគ្គលិកលាងសំអាតដែលមានបទពិសោធន៍។ ការលាងសំអាតដែលបម្រើនៅតាមផ្ទះភាគច្រើនជាជនអន្តោប្រវេសន៍ ដែលស្វិតស្វាញក្នុងការងារ ដែលនឹងមានការសប្បាយរីករាយច្រើនជាងក្នុងការធ្វើក្នុងរបស់ក្រុមហ៊ុនមួយដែលទទួលបានប្រាក់ខែតិចតួចនិងសមស្រប។

ប្រភព៖ Entrepreneur