ប្រទេសហ្វាំងឡង់ ប្រទេសស្វីស ប្រទេសស៊ុយអែត ប្រទេសអ៊ីស្រាអែល ប្រទេសសិង្ហបុរី ប្រទេសហូឡង់ និងសហរដ្ឋអាមេរិក កំពុងនាំមុខគេលើពិភពលោកផ្នែកពត័មានវិទ្យា ដែលវាជាកត្តាចំបងធ្វើអោយមានបំរ៉ែបំរួលលើសេដ្ឋកិច្ចខ្លាំងទាំងផ្នែក ពត័មានវិទ្យា និងបច្ចេកវិជ្ជាទូរគមនាគមន៍ (ICT) នេះបើយោងតាមរបាយការណ៍ពត័មានវិទ្យាសកលវេទិកាសេដ្ឋកិច្ច ពិភពលោកឆ្នាំ2016 (World Economic Forum’s Global Information Technology Report 2016)។
ជាមធ្យម ក្រុមប្រទេសដែលមានសន្ទស្សន៍សេដ្ឋកិច្ចរីកចំរើនខ្ពស់ក្នុងរបាយការណ៍កំពូលរបស់បណ្តាញសន្ទស្សន៍ Networked Readiness Index (NRI ) កំនើននៃសេដ្ឋកិច្ចខ្ពស់ជាង 33% នៃ ប្រទេសមានសេដ្ឋកិច្ចជឿនលឿននិងកំពុងរីកចម្រើនផ្សេងទៀត និងច្រើនជាង 100% លើប្រទេសកំពុងអភិវឌ្ឍន៍។ ប្រទេសទាំងប្រាំពីរខាងលើ ត្រូវបានគេស្គាល់ថាជាប្រទេសដំបូងនិងបានអនុម័តផ្នែក ICT នេះ។ សំរាប់ការជំរុញនូវវិស័យ ICT នេះគឺមានសារៈសំខាន់យ៉ាងខ្លាំង ដូចជាការអនុម័តICT គូរជាមួយនឹងបរិស្ថានមួយដែលបានកំណត់ដោយបទប្បញ្ញត្តិ គាំទ្រដោយ សំឡេង ហេដ្ឋារចនាសម្ព័ន្ធ ដែលមានគុណភាព និងជំនាញ ដែលត្រៀមខ្លួនជាស្រេច ដើម្បីផ្គត់ផ្គង់កត្តាផ្សេងទៀត។ ការត្រួសត្រាយវិធីមួយនេះគឺផ្តល់នូវផលប្រយោជន៍យ៉ាងធំដល់ប្រទេសនានាក្នុងសកលលោកទាំងមូល។
ប្រភព៖ World Economic Forum