បទរាំញុីកែងជើងរបស់ Devith G មានអ្នក view រហូតដល់​ ៥លានដងក្នុង Youtube រយះពេល៤ខែ

,

សំរាប់តារាចំរៀងបរទេសវាជារឿងធម្មតាទៅហើយដែលរាល់ការចេញបទចំរៀងម្តងៗរបស់តារាចំរៀងល្បីៗទទួលបានការគាំទ្រនិងការ view ក្នុង Youtube រហូតដល់លាន រាប់រយលាន រឺរាប់ពាន់លានដងក៏មានដែរ។ ដូបជាបទចំរៀង Uptown Funk របស់លោក Bruno Mars ទទួលបានការ view លើ Youtube រហូតដល់ ១​ ៧២១ ៧៣១ ៩៩៥ ដង បទ GANGNAM STYLE របស់លោក​ PSY ទទួលបានការ view លើ Youtube រហូតដល់ ២ ៦០៥ ៩៨៣ ៦៥០ ដង នឹង​បទ See You Again របស់លោកWiz Khalifa​ នឹងលោក Charlie Puth​ ទទួលបានការ view លើ Youtube រហូតដល់ ១​ ៨៧០ ៣៩៦ ៣៨០។ ប៉ុន្តែសំរាប់បទចំរៀងរបស់ខ្មែរវិញទទួលបានការ view រហូតដល់ខ្ទង់លានគឺជារឿងដែលកំរ។
យ៉ាងណាមិញ បទចំរៀង រាំុញុីកែងជើង  របស់តារាចំរៀង ងួន ចាន់ដេវីដ ទទួលបានការចូលមើលក្នុង Youtube រហូតដល់ ៥ លានដងក្នុងរយះពេលត្រឹមតែ៤ខែប៉ុននោះ។​ នេះជាកំនត់ត្រាថ្មីមួយសំរាប់បទចំរៀងរបស់កម្ពុជាដែលពុំធ្លាប់មានពីមុនមក។ សូមបញ្ជាក់ផងដែរថា លោក ងួន ចាន់ដេវីដ គឺជាតារាចំរឿងក្នុងផលិតកម្មហង្សមាស ដែលលោកជាតារាចំរៀងវ័យក្មេងនឹងពោពេញដោយសម្ថភាពមួយរូបក្នុងព្រះរាជាណាចក្រកម្ពុជា។ ថ្វីត្បិតតែលោកទើបតែប្រលោកចូលក្នុងពិភពសិល្បះ តែកេរ្ត៍ឈ្មោះរបស់លោកត្រូវបានបណ្តាទស្សនិជនរបស់កម្ពុជាទទួលស្គាល់យ៉ាងខ្លាំងតាមរយះបទចំរៀងដូចជា កាហ្វេ១៥០០  រាំពាក់ម៉ាស់ រាំគ្រលែងចង្កេះ ស្រលាញ់បងម៉ែអោយជិះឆ្កែ ជាពិសេសបទ រាំញីុកែងជើង ដែលជាបទចំរៀងដែលទទួលបានការគាំទ្រយ៉ាងខ្លាំងខ្លាបំផុតនៅឆ្នាំ២០១៦នេះ។ សូមបញ្ជាក់ផងដែរថាដៃគូរចំរៀងដ៏ជិតស្និទ្ធរបស់ ងួន ចាន់ដេវីដ គឺ អ្នកនាង ពេជ្យ សោភា។

តោះទៅមើលវីដេអូរបទ រាំញុីកែងជើងទាំងអស់គ្នា