ហេតុអ្វីបានជាមិត្តភ័ក្ររបស់អ្នកស្គាល់អ្នកច្បាស់ជាងអ្នកស្គាល់ខ្លូនអ្នក?

,

តើអ្នកធ្លាប់ជូបទេដែលមិត្តភក្ត័ជិតស្និតរបស់អ្នកស្គាល់ចរិករបស់អ្នកច្បាស់ជាងខ្លួនរបស់អ្នកផ្ទាល់?មានកត្តាសំខាន់ចំនួនបីដែលជាប់ពន្ធ័នឹងទស្សនសង្គមដែលអាចជួយបកស្រាយចម្ងល់ខាងលើបាន។

ការលម្អៀងផ្នែកកុហកនិងការការពារខ្លូនឯង

យើងហាក់ដូចជាការពារខ្លូនឯងបន្តិចទៅលើរូបភាពរបស់ខ្លូនឯង។យើងហាក់ដូចជាគិតថាខ្លូនឯងឆ្លាត ល្អនិង​ចិត្តល្អ ហើយយើងជាម្ចាស់កម្មសិទ្ធនៃអ្វីដែលល្អទាំងអស់។យើងប្រើការលំអៀងនៃការការពារខ្លូនឯងនេះដើម្បីជួយការពារភាពអត្មានិយមនិងរក្សាចំនុចវិជ្ជមានរបស់ខ្លូនឯង។តែផ្ទុយទៅវិញ មិត្តភក្ត័របស់យើងមិនបានប្រកាន់រូបភាពរបស់ខ្លូនយើង ដូច្នេះគេអាចនិយាយនូវអ្វីដែលគេមើលឃើញពីខ្លូនយើង។វាមិនមានន័យថាមិត្តរបស់អ្នកមិនគាំទ្រអ្នកនោះទេ តែមានន័យថា​ យើងចាប់អារម្មណ៍ទៅលើការពារខ្លូនឯងច្រើនជាងមិត្តរបស់យើង។

ការរំពឹងទុកជាមុន

តើអ្នកធ្លាប់មានមិត្តភក្ត័ទស្សទាយថាតើអ្នកនឹងធ្វើអ្វីនៅពេលដែលអ្នកហាក់ដូចជាចង់ធ្វើអ្វីដោយខ្លូនឯង?មិត្តរបស់អ្នកមើលឃើញអ្នកក្នុងស្ថានភាពជាច្រើនបែបយ៉ាងហើយមានទំនោរទៅលើការសង្កេតពីអាកប្បកិរិយារបស់អ្នក ខណពេលដែលអ្នកមើលឃើញតែអ្វីដែលនៅពីមុខអ្នក។នេះមានន័យថាមិត្តរបស់អ្នកអាចមើលឃើញពីអាកប្បកិរិយាផ្សេងផ្សេងដែលអ្នកខ្លូនឯងផ្ទាល់មិនបានដឹង។ឧទាហរណ៍ មិត្តរបស់អ្នកអាចសង្កេតមើលពីទឹកមុខរបស់អ្នកឬបុគ្គលិកលក្ខណទាំងមូលដែលយើងបានរក្សានៅពេលដែលមានទំនាក់ទំនងទៅនឹងបុគ្គលិកលក្ខណពិតប្រាកដ ហើយបន្ទាប់មកអាចបង្ហាញឲ្យដឹងថារូបរាងខាងក្រៅមិនដូចនឹងបុគ្គលិកលក្ខណ។ការមិនយល់ពីអាកប្បកិរិយារបស់យើង ធ្វើអោយយើងមិនបានដឹងពីចំនុនអវិជ្ជមានទៅកាន់អ្នកដទៃ រហូតដល់មិត្តរបស់យើងប្រាប់។

ការលម្អៀង អ្នកធ្វើ អ្នកទទួល

មូលដ្ឋាននៃការលម្អៀងក្នុងទស្សននេះបង្កើតអោយមាននូវគំនិតនៃការរំពឹងទុកជាមុន។នៅពេលដែលយើងព្យាយាមពន្យល់ ហេតុអ្វីយើងធ្វើរឿង (នៅពេលដែលយើងជាអ្នកធ្វើ) យើងមានទំនោរទៅរកការសន្មត់ការបង្កមកពីកត្តាស្ថានភាពឧទាហរណ៍ដូចជា ពន្លឺថ្ងៃចូលភ្នែក ឬ សម្ពាធពីមិត្តភក្ត័ជាដើម។ទោះជាយ៉ាងណាក៏ដោយ អ្នកដទៃដែលមើលឃើញយើងមានលម្អៀងទៅរកការសន្និដ្ឋានដ៏ពិតប្រាកដ (នាងមានកំហុសឆ្គង នាងអសីលធម៍)។ជាលទ្ធផល យើងបន្ទោសលើស្ថានភាព​​ រីឯអ្នកដទៃនឹងបន្ទោសអ្នក។ពីព្រោះមិត្តភក្ត័របស់អ្នកឆាប់រហ័សក្នុងការវាយតម្លៃដែលមិនសម្អៀង វាហាក់ដូចជាពូកគេស្គាល់អ្នកច្បាស់។

ដូច្នេះតើធ្វើដូចម្តេចទើបអាចស្គាល់ខ្លូនឯងច្បាស់?

ទីមួយ ត្រូវស្មោះត្រង់ជាមួយខ្លូនឯង ធ្វើជាម្ចាស់នៃកំហុស។​ បន្ទាប់មកពិនិត្យនិងកែសម្រួលនូវអាកប្បកិរិយារបស់យើង។ទីពីរ ត្រូវចងចាំថា ស្ថានភាពនិងចិត្តសាស្រ្តខាងក្រៅមានចំណែកពាក់ពន្ធ័នឹងសកម្មភាពនិងលទ្ធផលរបស់យើង។ជាចុងក្រោយ ត្រូវទទួលស្គាល់ថា មិត្តភក្ត័របស់យើងក៏មានការលម្អៀងផ្នែកការរំពឹងទុកជាមុនផងដែរ។

ប្រភព៖ Phycologytoday