៥ជំហានក្នុងការជួយឲ្យអ្នកជឿជាក់លើសមត្ថភាពរបស់អ្នកឡើងវិញ

,

អារម្មណ៍របស់អ្នកគឺជាអារម្មណ៍ដែលពោលពេញទៅដោយថាមពលដ៏អស្ចារ្យ។​ ប៉ុន្តែប្រសិនជាអ្នកដូចមនុស្សភាគច្រើន អ្នកប្រកដជាចំនាយពេលបន្តិចបន្តួចឆ្លុះបញ្ចាំងខ្លួនឯងតាមវិធីនៃការគិតរបស់អ្នក។ ក្រោយពីនោះមក​ នរណាជាអ្នកគិតអំពីគំនិតទាំងអស់នោះ?

ប៉ុន្តែ វិធីដែលអ្នកគិតអំពីខ្លួនអ្នកនឹងក្លាយជាការពិតរបស់អ្នក។ប្រសិនជាអ្នកគូររូបភាពនៃការគិតរបស់អ្នកអំពីការសន្និដ្ឋាននិងសមត្ថភាពមិនត្រឹមត្រូវ អ្នកកំពុងតែកំនត់ព្រំំដែននៃសក្តានុពលរបស់អ្នក។

តំណរភ្ជាប់រវាងការគិត អារម្មណ៍ និងអាកប្បកិរិយា

ការគិតរបស់អ្នកគឺជាកត្តាលិករដែលជួយជំរុញដល់វដ្តនៃការបន្តសកម្មភាពរបស់អ្នក។អ្វីក៏ដោយដែលអ្នកគិតបានជះឥទ្ធិពលដោយផ្ទាល់ដល់ការអារម្មណ៍និងការប្រព្រឹត្ត។ប្រសិនអ្នកគិតថាអ្នកចាញ់ អ្នកនឹងមានអារម្មណ៍ចាញ់។បន្ទាប់មកការប្រព្រឹត្តរបស់អ្នកនឹងជាបែបបរាជ័យហើយជំរុញអ្នកអោយជឿថាអ្នកពិតជាបរាជ័យ។

ខ្ញុំបានឃើញរឿងបែបនេះកើតឡើងជាក់ស្តែងក្នុងជីវិតរបស់ខ្ញុំ។ មាននរណាម្នាក់មកប្រាប់ថាខ្ញុំមិនមានសមត្ថភាពគ្រាប់គ្រាន់ដើម្បីឲ្យអាជីវកម្មរបស់ខ្ញុំបានជឿនលឿនទៅមុខនោះទេ។ការគិតរបស់គាត់បែបនេះបានធ្វើឲ្យគាត់គ្មានកម្លាំងចិត្តនិងកិច្ចខំប្រឹងប្រែងកាន់តែតិចទៅ។

ការជឿជាក់របស់អ្នកធ្វើអោយអ្នកមានកម្លាំង

នៅពេលដែលអ្នកគូររូបភាពអំពីខ្លូនអ្នក អ្នកទំនងដូចជាគិតអំពីរឿងពីរ ស្វែងរកភស្តុតាងដែលនឹងជួយជំរុញអ្នកនិងកាត់បន្ថយនូវរឿងរាវដែលមិនស្របនិងជំនឿរបស់អ្នក។ជាឧទារហរណ៍ អ្នកដែលអភិវឌ្ឈគំនិតដែលថាបរាជ័យនឹងមើលឃើញកំហុសដែលគេបានប្រព្រឹត្តនោះជាភស្តុតាងថាគាត់មិនល្អគ្រប់គ្រាន់។នៅពេលដែលគាត់បានធ្វើអ្វីមួយបានជោគជ័យ គាត់បែរជាចាត់ទុកថាជាសំណាងល្អវិញ។បើពិចារណាមួយភ្លេតទៅឃើញថា វាហាក់ដូចជាអ្នកខ្វះនូវទេពកោសល្យឬជំនាញណាមួយដែលទាញអ្នកថយក្រោយបែបនេះ។តែផ្ទុយទៅវិញ វាអាចជាការខ្វះនូវជំនឿដែលធ្វើឲ្យអ្នកមិនអាចធ្វើអ្វីមួយឲ្យអស់ពីសមត្តភាពបាន។

ការបង្កើតទស្សនវិស័យវិជ្ជមានអាចនាំឲ្យមានលទ្ធផលកាន់តែប្រសើរ។ការគិតវិជ្ជមានមិនមែនជាថាមពលសិល៍សាស្រ្តទេតែវាជួយឲ្យអ្នកមានអាកប្បកិរិយាសកម្មដែលនឹងជួយបង្កើននូវឪកាសសម្រេចបាននូវជោគជ័យ។

យកឈ្នះលើការសន្និដ្ឋានរបស់អ្នក

សូមក្រលេកមើលនិមិត្តសញ្ញាដែលអ្នកបានដាក់ឲ្យខ្លូនឯង។ប្រហែលជាអ្នកដាក់ថា មិនមានសមត្តភាព​ឬមិនក៏ជាអ្នកដឹកនាំមិនល្អ។សូចចងចាំថាអ្នកមិនត្រូវអនុញ្ញាតឲ្យជំនឿទាំងអស់នេះមកកម្រិតសក្តានុពលរបស់អ្នកនោះទេ។ការគិតតែម៉្យាងមិនមែនសុទ្ធតែត្រឹមត្រូវនោះទេ។

ដំនឹងល្អនោះគឺថាអ្នកអាចផ្លាស់ប្តូរការគិតរបស់អ្នកបាន ផ្លាស់ប្តូរការគិតនឹងផ្លាស់ប្តូរជីវិតរងស់អ្នក។នេះគឹជារបៀបផ្លាស់ប្តូរជំនឿរបស់អ្នក

មើលភស្តុតាងដោយភាពផ្ទុយរបស់វា

សូមកត់សម្គាល់នៅពេលណាដែលអ្នកមានជំនឿដែលមិនផ្តល់នូវកម្លាំងចិត្ត។សូមទទួលស្គាល់នៃការលើកលែងរបស់ច្បាប់នឹងធ្វើអោយអ្នកជឿថាជំនឿបែបនោះមិនពិតនោះទេ។

យកឈ្នះជំនឿរបស់អ្នក

សូមធ្វើការពិសោធលើអាកប្បកិរិយាដើម្បីដឹងថាជំនឿរបស់អ្នកពិតជាត្រឹមត្រូវឬអត់។ប្រសិនជាអ្នកគិតថាអ្នកមិនល្អគ្រប់គ្រាន់ សូមធ្វើអ្វីដែលអ្នកគិតថាខ្លូនមានតម្លៃ។ប្រសិនជាអ្នកគិតថាអ្នកខ្សោយពេកមិនអាចចេញកន្លែងដែលសុខស្រួលបាន សូមធ្វើអ្វីដែលជួយជំរុញខ្លួនឯងឲ្យចេញពីកន្លែងសុខស្រួលនោះ។