លោក Lee Min Ho បានចាត់វិធានការផ្លូវច្បាប់ ប្រឆាំងនឹងអ្នកដែលចែកចាយពាក្យចចាមអារ៉ាម ដែលមានគំនិតអាក្រក់ពីគាត់

,

តារាសម្តែង Lee Min Ho នឹងមានវិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នកដែលផ្សាយរឿងមិនពិតអំពីគាត់។

 

ប្រភពចេញពី MYM Entertainment បានប្រកាសថា "បច្ចុប្បន្ននេះ អ្នកនិយមលេងអ៊ីនធឺណិត មួយចំនួនត្រូវបានបង្កើតពត៏មានខុសពីការពិតដែលមានគំនិតអាក្រក់វាយប្រហារសិល្បកររបស់យើង នៅលើវិបសាយ វិបផតថល និងសហគមន៍ អនឡាញ។ នេះជាសកម្មភាពខុសច្បាប់នៅលើបទបរិហាកេរ្តិ៍ ហើយរឿងនេះកើតមានជាបន្តបន្ទាប់ ហើយយើងមិនអាចអនុញ្ញាតឱ្យរឿងនេះនៅតែមានបន្ត ទៀតទេ"។

ពួកគេបានបន្តថា "យើងនឹងចាត់វិធានការដើម្បីការពារសិទ្ធិរបស់សិល្បកររបស់យើង ប្រឆាំងនឹង ការបញ្ចេញមតិស្អប់ គោលបំណងដើម្បីធ្វើអោយសិល្បះករយើងមានការឈឺចាប់។ ប្រសិនបើមាន ករណីនៃបទបរិហាកេរ្តិ៍ យើងនឹងធ្វើសកម្មភាពផ្លូវច្បាប់យ៉ាងតឹងរឹងតាមរយៈភស្តុតាងដែលយើងបានប្រមូល។ ពាក្យចរចាមរាមអាក្រក់ដែលគ្មានប្រភពច្បាស់លាស់​​​ ប៉ះពាល់ដល់សិទ្ធិ សេរីភាព គឺជាហិង្សាផ្លូវចិត្ត និងបទឧក្រិដ្ឋតាមប្រព័ន្ធអ៊ីនធឺណិត។ MYM Entertainment នឹងការពារសិល្បកររបស់យើង​ ហើយយើងនឹងចាត់វិធានការនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយគ្មានការប្រណី ឬកិច្ចព្រមព្រៀងណាមួយប្រសិនបើយើងបានមើលឃើញសកម្មភាពដែលប្រឆាំងនឹងវប្បធម៍តតាមអ៊ីនធឺណេត "។

ប្រភព៖ allkpop