វិធីគួរសមដ៏មានប្រសិទ្ធភាព៦យ៉ាងក្នុងការដោះស្រាយជាមួយនឹងយោបល់ដែលអ្នកមិនចូលចិត្ត

,

ក្នុងនាមជាអ្នកបំរើការផ្នែកព្យាបាករោគ ខ្ញុំកម្រទទួលនូវយោលបលដែលខ្ញុំមិនបានស្នើរសុំពីអ្នកជំនាញដទៃទៀត ពីព្រោះធម្មជាតិរបស់ខ្ញុំគឺការដែលមានទំនុកចិត្ត។នៅពេលដែលខ្ញុំទទួលបានការស្នើសុំជាទូទៅពីអ្នកជំងឺឬអតិថិជនតែងតែស្នើររឿងថ្មី ដូចជាផ្តូរពណ៍ជញ្ជាំងការិយាល័យរបស់ខ្ញុំជាដើម។នៅពេលដែលខ្ញុំទទួលបាននូវការផ្តល់យោលបលទាំងនេះ ខ្ញុំបានគិតថាវាពិតជាមានសារសំខាន់។​ ក្រោយមក ការចែករំលែករបស់ពួកគេពាក់ពន្ធ័នឹងកាងាររបស់ខ្ញុំបានផ្តល់នូវពត៍មានដ៏មានតម្លៃ។ហើយខ្ញុំពិតជាចង់អភិវឌ្ឈខ្លួនឯង។

ប៉ុន្តែក្នុងការងារជាអ្នកនិពន្ធវិញ ខ្ញុំទទួលបានយោលបលដែលមិនត្រូវការជាច្រើន មានទាំងមនុស្សចម្លែងណាម្នាក់មកប្រាប់ឲ្យខ្ញុំប្តូរក្របសៀវភៅរបស់ខ្ញុំ និងបន្ទាប់ពីបោះពុម្ភបានមួយឆ្នាំមានអ្នកជិតខាងមកផ្តល់យោលបលឲ្យខ្ញុំធ្វើជាសម្លេងដែលអាចរកបានជាកាសែតម៉ាញេជាដើម ដែលវាតែងតែមិនបានបំពេញចិត្តនរណាម្នាក់ឡើយ។

ឆ្លើយតបទៅនឹងការផ្តល់យោបលបែបនេះ វាអាចជាទម្រង់នៃសិល្បះមូយ។​ ប្រសិនបើការស្នើរយោបលនោះមិនគួរឲ្យចាប់អារម្មណ៍នោះ អ្នកគ្រាន់តែបោះវាចោលទៅ តែសូមកុំបោះចោលមនុស្សពីព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ទំនាកទំនងរវាងគ្នានិងគ្នា។

គន្លឹះសំខាន់គឺយកទៅអនុវត្តទៅលើលក្ខណដែលមិនត្រូវបោះបង់ចោលនូវអំណាចបុគ្គលផ្ទាល់ខ្លូនរបស់អ្នក។ នេះគឺជាតិចនិចទាំង៦ដែលជួយដោះស្រាយទៅលើការផ្តល់យោលបលដែលមិនសំខាន់ តាមលំដោយទៅតាមស្ថានភាពដូចខាងក្រោម

១ ខ្ញុំនឹងយកវាទៅគិតមើលសិន

ទោះបីជាអ្នកមិនមានគម្រោងគិតអំពីវាក៏ដោយ នេះគឺជាវិធីដែលគួរសមក្នុងការឆ្លើយតប។ទោះជាយ៉ាងនេះក្តី ហានិភ័យគឺថាបុគ្គលនោះអាចនឹងមកពិនិត្យមើលឡើងវិញក្នុងរយះពេលប្រហែលជា២ទៅ៣ថ្ងៃក្រោយដើម្បីឲ្យដឹងថាអ្នកពិតជាទទួលយកយោលបលនេះឬអត់។

២ ជាគំនិតល្អ ខ្ញុំនឹងយកទៅពិចារណាថាតើវាល្អសម្រាប់ខ្ញុំឬអត់

នេះគឺគ្រាន់តែធ្វើឲ្យច្បាស់ថា គ្រាន់តែ ពីព្រោះបុគ្គលដទៃទៀតធ្វើរឿងផ្សេងដែលវាពេលខ្លះមិនទំនងសម្រាប់អ្នក។មិនថាម្តាយក្មេករិះគន់អំពីរបៀបដែលអ្នកធ្វើជាឪពុកម្តាយគេ​ ឬក៏មិត្តរបស់អ្នកផ្តល់យោលបលអំពីទំលាប់ញុំរបស់អ្នក សូមធ្វើឲ្យប្រកដថាវាមិនមានត្រឹមត្រូវគ្រប់ជ្រុងនោះទេ។

៣ នេះគឺជាគំនិតដ៏គួរឲ្យចាប់អារម្មណ៍មួយ ប៉ុន្តែខ្ញុំចូលចិត្តបែបនេះជាង

ការសម្តែងចេញបែបនេះល្អនៅពេលនរណាម្នាក់ឈរខ្ពស់ជាងអ្នកនិងរពឹងថាអ្នកនឹងធ្វើតាមការស្នើរយោលបល់នោះភ្លាម។ប្រសិនបើអ្នកពិតជាមិនមានគម្រោងសម្រាប់ផ្លាស់ប្តូរ អ្នកគ្រាន់តែ come right out and say so.

៤ ខ្ញុំពិតជាមិនបានកំពុងស្វែងរកយោបល់អ្វីនោះទេ

មិនថាតែបងប្អូនស្រីរបស់អ្នកកំពុងតែស្តីបន្ទោសអំពីទំនាក់ទំនងចុងក្រោយរបស់អ្នក ឬមិត្តក្រុមការងារឲ្យអ្នកនូវយោលបល់របស់​ SEO កាលពីឆ្នាំ២០១០ សូមប្រាកដខ្លូនឯងថាអ្នកមិនមានការចាប់អារម្មណ៍។សួមធ្វើខ្លួនឯងរឹងមាំនិងម៉ឹងមាតដូច្នេះអ្នកដទៃនឹងដឺងថាអ្នកមិនត្រូវការការផ្តល់យោបល់អ្វីនោះទេ។

៥ ជាការពិតវាពិតជាមិនត្រូវនឹងអ្វីដែលខ្ញុំចង់បាន

ប្រសិនជានរណាម្នាក់ប្រាប់ពីអ្វីមួយដែលអ្នកមិនជឿ សូមប្រាកដថាការស្នើនោះមិនត្រូវនឹងអ្នក។ប្រសិនបើវាមានអត្តប្រយោជន៍ ចូរទទួលយកវា។​ និយាយអ្វីម៉្យាងដូចជា មិនហើយ វាអាចជួយឲ្យខ្ញុំរកលុយបានពីការបើកអាជីវកម្មមួយនេះនៅថ្ងៃបុណ្យ ប៉ុន្តែវាមិនត្រូវនឹងខ្ញុំនោះទេ។

៦ ខ្ញុំនឹងមិនធ្វើវានោះទេ

ជួនកាលវាជាស្ថានភាពដែលមនុស្សដែលដឹងយ៉ាងហោចណាស់អំពីស្ថានភាពរបស់យើងដែលជំនះផ្តល់ការណែនាំខ្លាំងបំផុត។​នៅពេលដែលអ្នកលឺអំពីការស្នើរបែបនេះ ប្រឈមមុខនិងនិយាយថា ខ្ញុំនឹងមិនធ្វើវានោះទេ។សូមកុំខ្លាចចំពោះការបដិសេធអ្នកដទៃទៅលើរឿងអ្វីមួយដែលមិនសមស្របនឹងអ្នក។

ចំនុចសំខាន់ដែលគួរចងចាំ

មុននឹងសម្រេចចិត្តឆ្លើយតបទៅនឹសំនើរណាមួយ សូមពិនិត្យអោយបានល្អិតល្អន់អំពីប្រភពរបស់វាសិន។ សូមធ្វើឲ្យប្រាកដថាអ្នកមិនតែងតែច្រាន់ចោលគំនិតរបស់អ្នកដទៃរហូតនេះទេ​ ហើយសូមកុំភ្លេចថ្លែងអំណរគុណទៅវិញផងនៅពេលដែលអ្នកបានទទួលនូវផលប្រយោជន៍ដែលអ្នកមិនបានរំពឹងទុកនោះ។

ប្រភព៖ Phycologytoday