ធ្វើជាមនុស្សមានទំនួលខុសត្រូវ ដោយកំចាត់ចោលចំនុចទាំង៥នេះ

,

វាមិនមែនជារឿងចំលែងនោះទេ ដែលមនុស្សម្នាក់ៗកើតមករមែងតែងតែខ្វះចន្លោះនូវភាពទទួលខុសត្រូវមួយនេះ។ ទោះជាយ៉ាងណា យើងក៏អាចប្រែក្លាយខ្លួនឯងទៅជាមនុស្សដែលមានទំនួលខុសត្រូវម្នាក់ផងដែរ។ អ្នកអាចពិចារណានូវចំនុចទាំង៥ខាងក្រោមនេះ ថាតើត្រូវធ្វើយ៉ាងណាឲ្យមានទំនួលខុសត្រូវនេះ៖

កញ្ញា ពេជ្យ

១) កាត់បន្ថយការ​លើក​លែង​ទោស​ឱ្យ​​ខ្លួន​ឯង​

បើ​អ្នកសាងកំហុស ​អ្នក​ត្រូវ​ទទួល​ស្គាល់​​​វា​ ហើយ​មិន​ត្រូវ​ទម្លាក់​វាទៅកាន់អ្នកផ្សេងទេ។ បើ​អ្នក​តែង​តែលើក​លែង​ទោស​​​ខ្លួន​ឯង នោះ​អ្នក​នឹង​កាន់​តែ​ក្លាយ​ជា​មនុស្ស​ដែល​គ្មាន​ទំនួល​ខុស​ត្រូវ។

២) បញ្ឈប់​ការ​រអ៊ូរទាំ

មនុស្ស​បែប​នេះ​ភាគ​ច្រើន​ជា​​មនុស្ស​ដែល​និយាយ​ច្រើន​ ហើយ​មិន​ដែល​ធ្វើ​បានអ្វី​ជា​សាច់​ការ។ អ្នក​គួរ​ឈប់​ត្អូញត្អែរ​ហើយ​ ព្យាយាម​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​​ធ្វើ​កិច្ចការ​ទាំង​នោះ​វិញ។

៣) រៀន​គ្រប់​គ្រង​លុយ​កាក់​របស់​អ្នក៖

មនុស្ស​ដែល​ខ្វះ​ទំនួល​ខុស​ត្រូវ​ភាគ​ច្រើន​ជា​មនុស្ស​ខ្ជះខ្ជាយ​លុយ​កាក់​ជា​ទី​បំផុត។ ហេតុ​នេះ​ហើយ​អ្នក​គួរ​ចេះ​រៀប​ចំ គ្រប់​គ្រង​ការ​ចាយ​វាយ​នានា​​ដើម្បី​ឱ្យ​​មាន​ភាព​ច្បាស់លាស់​ជាង​មុន​ទើប​ល្អ។​

៤) បញ្ឈប់ទំលាប់ពន្យារ​ពេល

មនុស្ស​ជោគជ័យ​ទាមទារ​ការ​ខិតខំ ប្រឹង​ប្រែង​ ​និង​ការ​ចេះ​ទទួល​ខុស​ត្រូវ​​ក្នុង​ការ​ធ្វើ​អ្វី​មួយ។​ រឿងទី១ អ្នក​គួរបញ្ឈប់ការ​ពន្យារពេលនេះ​​ ព្រោះថា​ពេលវេលា​គឺ​ជា​មាស​ប្រាក់។

៥) ធ្វើអ្វី​ជាប់​លាប់​និង​តាម​កាល​វិភាគច្បាស់លាស់

ទម្លាប់​ល្អ គឺ​ពិត​ជា​សំខាន់ក្នុង​ការធ្វើ​ការ​ងារ។ ការ​មាន​ទំនួល​ខុស​ត្រូវ​មាន​ន័យ​ថា​អ្នក​អាច​គ្រប់​គ្រង​អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​ធ្វើ។​ ដូច​នេះ​ពេល​អ្នក​មាន​ទម្លាប់​ល្អ ធ្វើ​កិច្ច​ការងារ​តាម​ពេល​កំណត់​នោះ មាន​ន័យ​ថា​អ្នក​​ជា​មនុស្ស​ដែល​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ធ្វើ​អ្វី​មួយហើយ។

ប្រភព៖ Lifehack

ឃ្លាំងគំនិត យល់ដឹង