នៅដើមឆ្នាំជាពេលដែលតែងតែធ្វើឲ្យខ្ងុំមានអារម្មណ៍រំភើបក្នុងការបង្កើតនូវអ្វីមួយថ្មីនិងយកឧកាសនេះសម្រាប់ឆ្លុះបញ្ចាំងខ្លូន និងដើម្បីពង្រឹងខ្លូនឯង។មានរឿងជាច្រើនដែលបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំកាលពីពីរបីខែមុន ហើយជាពិសេសវាជារឿងសំខាន់សម្រាប់ខ្ញុំក្នុងឆ្នាំ២០១៥ ជាមួយនឹងវិថីនិងចក្ខុវិស័យច្បាស់លាស់សម្រាប់ឆ្នាំនាពេលខាងមុខទៀត។មានប្រភពពីប្រពន្ធ័អនឡាញជាច្រើនអំពីការកំនត់គោលដៅ ហើយកាលពីប៉ុន្មានខែមុនខ្ញុំបានបកស្រាយចេញជាប្រាំជំហានដែលមានសារសំខាន់សម្រាប់ឆ្នាំនេះ។ ជំហានទាំងអស់នេះរូមមានដូចជា
១ តើអ្វីជាគោលដៅ៣ចំបង់ជាងគេរបស់អ្នកក្នុងឆ្នាំនេះ?
សូមគ្រាន់តែគិតអំពីកិច្ចការសំខាន់បីដែលអ្នកត្រូវសម្រេចក្នុងឆ្នាំនេះ។ប្រសិនបើមានអ្វីផ្សេងច្រើនជាងនេះ វានឹងងាយឲ្យយើងមានអារម្មណ៍ហត់នឿយនិងបាត់បងការយកចិត្តទុកដាក់។ខ្ញុំបានជ្រើសរើសនូវរឿងសំខាន់ចំនូនបីពីព្រោះតែវាមានភាពងាយស្រូលដល់ផែនការ និងវាជួយឲ្យខ្ញុំសម្រេចជោគជ័យបានជារៀងរាល់ឆ្នាំ។
២ តើជោគជ័យទាំងបីនោះនឹងមានរូបរាងយ៉ាងដូចម្តេច?
ដើម្បីឈានដល់ជោគជ័យធំណាមូយ ចាំបាច់ត្រូវមានចក្ខុវិស័យច្បាស់លាស់ ហើយបែងចែកចេញជាជំហានតូច សម្រាប់ដើរ។វាគឺជាអ្វីដែលយើងត្រូវធ្វើ។ជាដំបូងសូមសរសេរនូវរូបភាពនៃជោគជ័យនៃគោលដៅដែលនឹងសម្រេចរបស់អ្នកសិន បន្ទាប់មកសរសេរគម្រោងតូច ដែលនឹងធ្វើឲ្យបានសម្រេចក្នុងរយះពេលមួយឆ្នាំនេះ។
៣ តើជំហានតូចទាំង១០របស់អ្នកជាអ្វី?
វាអាចជារឿងដូចជា ខ្ញុំនឹងអានសៀវភៅនេះឲ្យចប់ក្នុងរយះពេលមួយខែ ឬក៏ខ្ញុំនឹងទៅលេលជីដូនរបស់ខ្ញុំរៀងរាល់សប្តាហ៍ ដែលវាហាក់ដូចជាការអនុវត្តទៅតាមការណែនាំឬការស្នើសុំណាមួយនៅលើវិថីឆ្ពោះទៅរកជោគជ័យ។
៤ តើទីកន្លែងចំនួន៣ណាខ្លះដែលខ្ញុំចងទៅ?
ខ្ញុំជាអ្នកមានជំនឿយ៉ាងមុតមាំថាការធ្វើដំនើរ ទោះបីជាទៅកាន់ទីក្រុងតែប៉ុន្នានម៉ោងក៏ដោយ ត្រូវតែចំនាយកម្លាំងចិត្ត ធ្វើឲ្យអារម្មណ៍ធូរស្បើយ និងប្រមូលទាំងកម្លាំងកាយចិត្តនិងប្រាជ្ញា។សូមប្រាកដថាអ្នកនឹងចេញពីទីកន្លែងសុខស្រូលរបស់ខ្លួននាឆ្នាំនេះ។ ទោះបីជាអ្នកមិនអាចធ្វើដំនើរកំស្សាន្តដ៏ធំក៏ដោយ អ្នកអាចធ្វើដំណើរត្រឹមតែប៉ុន្មានម៉ោងចេញពីទីក្រុងហើយមានបទពិសោធន៍សាមញ្ញនៅភោជនីយដ្ឋាន ធ្វើដំណើរឡើងលើភ្នំ ឬធ្វើដំនើរទៅឆ្នេរខ្សាច់ដែលអ្នកមិនដែលធ្លាប់ស្គាល់។ ជំរុញខ្លូនឯង ធ្វើការស្រាវជ្រាវមួយចំនួន បង្កើតគម្រោងឬចេញទៅធ្វើដំណើរផ្សងព្រេងជាដើម។
៥ តើសម្រង់ពាក្យពេចន៍ចំនួន៣អ្វីខ្លះដែលជួយជំរុញក្នុងដំនើររបស់ខ្ញុំ?
វាអាចជាសម្រង់ពាក្យសម្តីដែលម៉ាករបស់ខ្ញុំតែងនិយាយប្រាប់ ឬក៏ពាក្យដែលបង្កើតដោយខ្លួនឯង។គោលដៅនៃសម្តីទាំងនេះគឺជួយជំរុញអ្នកនៅតាមវិថីនៃជោគជ័យដែលអ្នកបានកំនត់ទុកហើយផ្តល់នូវវត្ថុអ្វីមួយជាការរំលឹកដាស់តឿនជាពិសេសនៅពេលដែលអ្នកត្រូវការរំលឹកខ្លូនឯងហេតុអ្វីក៏យើងជំរុញខ្លួនឯងដើរលើផ្លូវដែលយើងមិនស្គាល់បែបនេះ។
ប្រភព៖ Move LifeStyle