១៣ ចំនុចធ្វើឲ្យគូរស្នេហ៍ស្រលាញ់គ្នាដល់ចាស់កោងខ្នង

,

១) ឈប់ឈ្លោះប្រកែកគ្នា

រឿងឈ្លោះប្រកែកគ្នាតិចតួចជារឿងធម្មតាទៅហើយ តែត្រូវចាំទុកថាត្រូវដោះស្រាយឲ្យបានល្អ កុំទុកឲ្យវាកើតជារឿងធំ វាមិនល្អទេ ហើយរឿងដែលសំខាន់មិនមែនឈ្លោះគ្នាតិចតួចអាងអីអាងនិយាយថា យើងបែកគ្នា យើងចប់គ្នានោះទេ ព្រោះអាចធ្វើឲ្យជីវិតស្នេហារបស់អ្នកទាំងពីរកាន់តែប្រេះស្រាំដោយសារមាត់អ្នកនិយាយអត់ចេះគិត។

២) បើមានបញ្ហាត្រូវប្រញាប់ដោះស្រាយ

ពេលមានបញ្ហាអ្វីក៏មិនខ្វល់ ព្រោះគិតថាវាមិនអី ត្រឹមត្រូវណាស់ បើយើងចេះតែទុកបញ្ហាចោលមិនខ្វល់ វាអាចនឹងកើតជារឿងធំដែលធ្វើឲ្យអ្នកឈឺក្បាលក្នុងការដោះស្រាយ ឬអាចធ្វើឲ្យអ្នកត្រូវបែកគ្នា។

៣) មិនត្រូវចាប់កំហុសគ្នាទៅវិញទៅមក

រឿងយល់ច្រឡំវាអាចកើតបានគ្រប់ពេល ពេលណាដែលអ្នកបានឃើញ បានឮ បានឃើញ បានស្តាប់ អ្វីមកពីណា អ្នកគួរតែនិយាយគ្នាមុនសិន កុំចេះតែម៉ៃ កុំចេះតែគិតម្នាក់ឯង ព្រោះពេលខ្លះរឿងវាមិនដូចអ្វីដែលអ្នកគិតទេ ទើបធ្វើឲ្យស្នេហ៍របស់អ្នកខូចចិត្តមានអារម្មណ៍មិនល្អ ព្រោះគិតថាអ្នកមិនទុកចិត្តគាត់ មិនយល់ចិត្តគាត់។

៤) ស្តាប់គ្នាទៅវិញទៅមកច្រើនជាងស្តាប់អ្នកផ្សេង

ស្នេហាជារឿងដែលមនុស្សពីរនាក់ត្រូវយល់ចិត្តគ្នាទៅវិញទៅមកឲ្យបានច្បាស់ ទុកចិត្តគ្នា និយាយត្រង់ទៅត្រង់មក បើមិនទុកចិត្តគ្នាគួរសួរគ្នាឲ្យបានច្បាស់លាស់ ហើយគ្មានហេតុផលអ្វីដែលធ្វើឲ្យអ្នកមិនជឿចិត្តគ្នាទេ និងស្តាប់គ្នាទៅវិញទៅមកឲ្យច្រើនជាងស្តាប់អ្នកដទៃ។

៥) មិនត្រូវរំឭករឿងចាស់

មនុស្សយើងគ្រប់គ្នាតែងតែមានអតីតកាលផ្ទាល់ខ្លួនដែលធ្លាប់ខុសឆ្គង បើរំឭកក៏គ្មានជួយអ្វីបានដែរ ផ្ទុយទៅវិញមានតែធ្វើឲ្យអ្នកទាំងពីរមិនទុកចិត្តកាន់តែខ្លាំងឡើង និងធ្វើឲ្យចំណងស្នេហ៍របស់អ្នកទាំងពីរប្រេះស្រាំថែមទៀត។

៦) ត្រូវចេះកែខ្លួនដើម្បីមនុស្សដែលយើងស្រលាញ់

និស្ស័យអាក្រក់ៗ កុំគិតថាខ្លួនឯងល្អរហូតនោះ គឺត្រូវចេះផ្លាស់ប្តូរ ដើម្បីសេចក្តីស្រឡាញ់របស់អ្នកទាំងពីរមានភាពផ្អែមល្ហែមថែមទៀត។

៧) ត្រូវចេះផ្តល់ពេលវេលាផ្ទាល់ខ្លួនឲ្យគ្នាទៅវិញទៅមក

ត្រឹមជាគូស្នេហ៍មិនចាំបាច់ត្រូវតាំងខ្លួនជាមេ ឬជាអ្នកដឹកនាំផ្តាច់ការនោះទេ គួរផ្តល់ពេលវេលាផ្ទាល់ខ្លួនឲ្យគ្នាទៅវិញទៅមកខ្លះ ដើម្បីឲ្យគាត់បានទៅធ្វើអ្វីដែលគាត់ចូលចិត្តព្រោះចំណូលចិត្តមិនប្រាកដថាដូចគ្នានោះទេ ដើម្បីជីវិតផ្ទាល់ខ្លួនឲ្យសប្បាយចិត្ត ហើយក៏ដូចជាអ្នកបានធ្វើឲ្យសេចក្តីស្នេហ៍មានសេចក្តីសុខទៅតាមនោះដែរ។

៨) មិនឈ្លោះប្រកែកនៅមុខអ្នកផ្សេង

គូស្នេហ៍ដែលល្អចេះគ្រប់គ្រងមើលថែគ្នាទៅវិញទៅមក កុំធ្វើឲ្យគូស្នេហ៍របស់អ្នកបាក់មុខនៅចំពោះមុខគេ ឬមានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃ មិនថានៅចំពោះមុខ ឬនៅក្រោយខ្នងអ្នកផ្សេងទេ ព្រោះសេចក្តីស្រឡាញ់មានន័យថាចេះគ្រប់គ្រងគ្នា ចេះអភ័យទោសឲ្យគ្នាទៅវិញទៅមក។

៩) ត្រូវចងចាំស្នេហ៍ដំបូងពេលដែលចាប់ផ្តើមស្រឡាញ់គ្នា

ថ្ងៃដំបូងដែលស្រឡាញ់គ្នា វាជាថ្ងៃដែលមានភាពផ្អែមល្ហែម និងមានសេចក្តីសុខបំផុត។ ការចងចាំរឿងដែលល្អៗបែបនេះធ្វើឲ្យស្នេហារបស់អ្នកបានយូរអង្វែង សាកគិតមើលថាហេតុអ្វីបានជាធ្វើឲ្យអ្នកទាំងពីរបានស្រឡាញ់គ្នា ហើយយកហេតុផលទាំងនោះមកគិតរាល់ថ្ងៃ និងធ្វើឲ្យសេចក្តីស្រឡាញ់របស់អ្នកកាន់តែល្អឡើង។

១០) មិនត្រូវលាក់បាំងនឹងគ្នា

ភាពស្មោះត្រង់គឺជាមូលដ្ឋានគ្រឹះនៃសេចក្តីស្រលាញ់ ទោះជាពេលណាក៏ដោយក៏មិនត្រូវលាក់បាំងនឹងគ្នាដែរ។ ប្រសិនបើអាថ៌កំបាំងនោះត្រូវបានបែកធ្លាយនៅថ្ងៃណាមួយ ទំនុកចិត្តដែលខំជឿទុកចិត្តទាំងអស់នឹងត្រូវថយចុះ ហើយធ្វើឲ្យប៉ះពាល់ដល់សេចក្តីស្រឡាញ់របស់អ្នក ច្បាស់ណាស់ការនិយាយការពិតប្រាប់គ្នាទៅវិញទៅមករហូតនឹងធ្វើឲ្យស្នេហារបស់អ្នកកាន់តែរឹងមាំ។

១១) កុំភ្លេចធ្វើកម្មវិធីក្នុងថ្ងៃពិសេស

ដូចជាថ្ងៃខួបកំណើត ថ្ងៃនៃក្តីស្រឡាញ់ បុណ្យចូលឆ្នាំប្រពៃណី បុណ្យចូលឆ្នាំសកល និងរួមទាំងដំណើរកម្សាន្តទៅកន្លែងឆ្ងាយៗ ដើម្បីធ្វើឲ្យថ្ងៃទាំងនោះមានតម្លៃសម្រាប់ជីវិត ព្រោះពេលខ្លះបើយើងមិនមានកម្មវិធីអ្វីក្នុងថ្ងៃពិសេសៗបែបនេះនឹងធ្វើឲ្យស្នេហារបស់អ្នកចាប់ផ្តើមរកាំរកូសបន្តិចម្តងៗ ចុងបញ្ចប់ក៏អាចបែកគ្នាបានដោយមិនដឹងខ្លួន។

១២) រក្សាទុកកាដូអនុស្សាវរីយ៍ឲ្យបានល្អ

កាដូអនុស្សារីយ៍គ្រប់ប្រភេទ ដែលគាត់បានជូនមកឲ្យអ្នក មិនថាជាការដូគ្មានតម្លៃ ឬមានតម្លៃទេ អ្នកគួរតែរក្សាទុកវាឲ្យបានល្អ ព្រោះការរក្សាទុកនូវកាដូអនុស្សាវរីយ៍គ្រប់ប្រភេទវាមានអត្ថន័យ និងមានតម្លៃខាងផ្លូវចិត្តជាទឹកចិត្តស្មោះសរបស់គាត់ បើមិនដូច្នោះទេគាត់ចាំបាច់ជ្រើសយកមកធ្វើជាកាដូជូនអ្នកធ្វើអី? នេះបញ្ជាក់ថាអ្នកគឺជាមនុស្សពិសេសយ៉ាងពិតប្រាកដ។

១៣) កុំឃើញកំហុសគេថាឲ្យភ្លាម

ពេលដែលមានរឿងខុសត្រូវតិចតួច កុំយកវាមកអង្គុយគិតរកអ្នកណាខុស អ្នកណាត្រូវ នេះមិនមែនជាច្រកចេញនោះទេ ព្រោះការតាមចាប់កំហុសគ្នាទៅវិញទៅមកអាចធ្វើឲ្យអារម្មណ៍ល្អៗដែលមានជាមួយគ្នាកន្លងមកត្រូវបាត់ទៅបន្តិចម្តងៗ ប្តូរពីការចាប់កំហុសគ្នាមកសម្រួលដោះស្រាយគ្នាឲ្យត្រូវគ្នាវិញល្អជាង។

ស្នេហា