បួនជំហានដើម្បីរំងាប់អារម្មណ៍នៅពេលដែលអ្នកមានអារម្មណ៍មិនស្ងប់

,

ខួរក្បាលរបស់មនុស្សពូកែបង្កើតរឿងដែលស្មុគស្មាញនិង​ព្រួយបារម្ភ។អ្នកអាចធ្វើឲ្យអារម្មណ៍ទាំងអស់នេះប្រែជាធម្មតាវិញ ប្រសិនបើអ្នកដឹងថាអ្នកបង្កើតវាយ៉ាងមិញ។ប្រសិនបើអ្នកគិតតែស្តីបន្ទោសទៅលើតែបរិយាកាសខាងក្រៅនោះ​ វានឹងធ្វើឲ្យថាមពលដែលនៅខាងក្នុងខួរក្បាលនឹងថយចុះ។ តែសូមកុំបារម្ភ ខ្មែរអានថ្ងៃនេះសូមលើកយកវិធីសាស្រ្តបូនយ៉ាងដើម្បីរំងាប់អារម្មណ៍។

ទី១ ភាពព្រូយបារម្ភរឹអន្ទះសារគ្រាន់តែជាសារធាតុយ៉ាងតែប៉ុណ្ណោះ

សារធាតុ Cortisol គឺជាសារធាតុម៉្យាងក្នុងខូរក្បាលដែលធ្វើឲ្យយើងមានអារម្មណ៍មិនល្អ។រាងកាយរបស់យើងបានកាត់បន្ថយកម្រិតសារធាតុនេះក្នុងរយះពេលតែប៉ុន្មានម៉ោង ដូច្នេះអ្នកនឹងមានអារម្មណ៍ល្អឡើងវិញ រហូតទល់តែអ្នកមិនបង្កើតវាមកម្តងទៀត។​ជាអកុសល វាជារឿងដែលពិបាកធ្វើ។សារធាតុ Cortisol បង្កើតឲ្យយើងមានអារម្មណត្រូវបានគេំរាមគំហែង​​ បញ្ជូនទៅកាន់ខូរក្បាលភ្លាម ដើម្បីស្វែងរកប្រភពរបស់វា។ ក៏ប៉ុន្តែអ្នកអាចបិទវាបាននៅពេលដែលអ្នកដឹងថាខូរក្បាលឲ្យនិយមន័យការគំរាមគំហែងនោះយ៉ាងមិញ។

ទី២ អារម្មណ៍ភ័យខ្លាចទាំងនេះគ្រាន់តែជាផ្លូវឆ្លងកាត់របស់នឹរ៉ូនតែប៉ុណ្ណោះ

នៅពេលណាក៏ដោយដែលអ្នកមានអារម្មណ៍មិនល្អជាមួយនឹងអតីតកាលរបស់អ្នក វាបានបង្កើតជាផ្លូវថ្មីមួយដែលអនុញ្ញាតឲ្យសារធាតុ​ Cortisol ធ្វើការ នៅពេលជូបប្រទះរឿងដែលស្រដៀងគ្នានេះ។ សរសៃរខូរក្បាលដែលអ្នកបានបង្កើតមុនអាយុ៨ឆ្នាំ និងពេលដែលពេញវ័យ វានឹងក្លាយជាផ្លូវដល់សំខាន់សម្រាប់ខូរក្បាល ហើយប្រសិនបើអ្នកមានអារម្មណ៍ភ័យខ្លាចក្នុងកំឡុងពេលនេះ វានឹងបង្កើតជាប្រពន្ធ័បំរុងប្រយត្ន័ក្នុងខូរក្បាល។ ពិតប្រាកដណាស់ យើងមានប្រពន្ធ័នេះច្រើនលើសពីតម្រូវការ។ យើងមានអារម្មណ៍ដូចត្រូវបានគេគំរាមគំហែង ដោយសារតែបញ្ហាតូចដែលជាប់ពាក់ពន្ធ័និងរឿងរាវពីមុន។​ ភាគច្រើននៃរឿងទាំងនេះមានសារសំខាន់ វាការពារយើងកុំឲ្យធ្លាក់ជ្រោះ ឬទិញទំនិញពីជនមិនស្គាល់មុខជាដើម ប៉ុន្តែវាមិនសាកសមដែលត្រូវឲ្យវាមកដឹកនាំជីវិតអ្នកទេ។

ទី៣ អ្នកអាចបង្កើតប្រពន្ធ័រំងាប់អារម្មណ៍ថ្មីមួយបានដោយខ្លូនឯងបាន

ការរំងាប់អារម្មណ៍ដោយខ្លូនឯង ក៏ជាសរសៃនឹរ៉ូនដែលបានបង្កើតឡើងយូរមកហើយដែរ។យើងជាមនុស្ស កើតមកមានក្តីសង្ឈឹមតិចតួចនិង​ដោយងាយទទួលរងនូវក្តីឈឺចាប់។ ប្រពន្ធ័ដំបូងដែលបង្កើតក្នុងខួរក្បាលរបស់អ្នក ដែលជាមូលដ្ឋានគ្រឹះសម្រាប់ទ្រទ្រង់នូវបទពិសោធន៍ គឺជាញាណបន្ទាន់មួយដែលកំពុងត្រូវការជួយនិងអ្នកមិនអាចជួយខ្លូនឯងបាន។​អ្នករៀនពីវិធីបន្ធូរអារម្មណ៍ ជារៀងរាល់ពេលអ្នកត្រូវការជំនួយ ដែលបានពីពិភពលោកខាងក្រៅនៅជុំវិញអ្នក។នៅបំនាច់នៃភាពពេញវ័យ ខួរក្បាលរបស់យើងគ្រប់គ្នាមាន​មុខងារ cockamamie ដែលជាការប្រមូលនូវប្រពន្ធ័រំងាប់អារម្មណ៍។​ ភាគច្រើននៃពូកវាមានសារសំខាន់ តែក៏មានផលវិបាកខ្លះដែរ។​​ ប្រសិនជាអ្នកបន្តរក្សាទំលាប់ចាស់នេះដដែល និងក៏បន្តមានផលវិបាកដែរ។អ្នកអាចបង្កើតប្រពន្ធ័រំងាប់អារម្មណ៍បានដោយខ្លូនបាន ប៉ុន្តែវាមានការលំបាកលើសពីការគិតព្រោះសរសៃរសំខាន់ចាស់របស់នឹរូនវាមានលក្ខណងាយស្រួលពេក។ ការបង្កើតសរសៃរដែលជាផ្លូវមួយឆ្លងកាត់នឹរូនជាច្រើនមិនមែនជារឿងងាយស្រូលនោះទេ ហើយអ្នកនឹងបាត់បង់ទៅវិញ ប្រសិនបើមិនអនុវត្តរាល់ថ្ងៃ។​ប្រសិនបើអ្នកទំលាប់ធ្វើជាប្រចាំចំនួន៤៥ថ្ងៃដោយមិនមានបរាជ័យ ប្រពន្ធ័ថ្មីនេះនឹងបង្កើតឡើងជាស្ថាពរ។​ ដូច្នេះសូមជ្រើសរើសនូវការឆ្លើយតបនឹងអារម្មណ៍ភ័យខ្លាចរបស់អ្នកឲ្យបានសមស្រប ហើយអនុវត្តឲ្យបាន៤៥ថ្ងៃ នោះអ្នកនឹងទទួលបានជោគជ័យ។

ទី៤ កុំរងចាំឲ្យពិភពលោកមកព្យាបាលឲ្យអ្នក

យើងតែងតែស្តីបន្ទោសទៅលើតែសង្គមនិង​បរិយាកាស​ខាងក្រៅហើយជឿថាពិភពលោកត្រូវតែផ្លាស់ប្តូរមុននឹងយើងមានអារម្មណ៍ស្ងប់។​ប្រសិនបើយើងរងចាំឲ្យពិភពលោកមកចូលក្នុងខួរក្បាលហើយធ្វើឲ្យអារម្មណ៍ស្ងប់ នោះជីវិតរបស់យើងនឹងទៅមុនយើង។ ជីវិតគឺបែបនេះ​ ដូច្នេះសូមកុំរំពឹងថានឹងមកផ្លាស់ប្តូរនូវវិធីដែលនឹងជូយព្យាបាលយើង។ ពេលស្តាប់បទចំរៀង Don’t Wait Too Long រាល់ពេលអ្នកនឹងមានអារម្មណ៍ធូរស្រាល់ហើយអ្នកនឹងជោគជ័យលើក្នុងដំណើរជីវិតរបស់អ្នក។