យោងតាមព្រះពុទ្ធ ក្តីស្រលាញ់ពិតមានធាតុបួនយ៉ាង

,

ក្តីស្រលាញ់គឺជាអារម្មណ៍ដែលមានថាមពលខ្លាំងខ្លាដែលមនុស្សគ្រាប់គ្នាមាន។ ជាការពិត ក្តីស្រលាញ់បានផ្តល់នូវជាគន្លឹះដោះស្រាយចំពោះសំនូនជាច្រើន ប្រសិនជាពួកគេអង្គុយចុះនិងចំនាយពេលស្រមស្របមួយសម្រាប់គិតនោះ។

ទោះជាយ៉ាងណាក្តី មនុស្សម្នាក់ម្នាក់តែងមានវិធីស្វែងរកអត្តន័យនៃពាក្យក្តីស្រលាញ់ រៀងខ្លួន។ភាគច្រើននៃយើងគ្រប់គ្នាពិតជាមានការលំបាកក្នុងការស្វែងយល់អ្វីជាក្តីស្រលាញ់ពិតប្រាកដ។ វាជាវត្ថុមិនទៀងទាត់ វាកាចសាហាវ វាគួរឲ្យស្រលាញ់ វាកក់ក្តៅ និងមានច្រើនតទៅទៀត។ក្តីស្រលាញ់ពិតគឺជារឿងដែលមិនទៀងទាត់ដែលយើងនឹងបានស្វែងយល់បន្តិចម្តង ព្រោះតែយើងកំពុងតែដើរលើវិថីដល់ចម្លែកមួយនេះ ដែលគេហៅថាជីវិតនេះឯង។រឿងមួយក្នុងចំណោមរឿងដែលល្អបំផុតនោះដែលយើងអាចធ្វើដើម្បីស្វែងយល់ពីវាថាតើវាជាអ្វីពិតប្រាកដនោះគឺស្តាប់ពីមនុស្សដែលមានបទពិសោធន៍ជាមួយពីមុនមក។

ព្រះពុទ្ធបានត្រាស់ថា ក្តីស្រលាញ់មានធាតុផ្សំ៤យ៉ាងដែលយើងគួរស្វែងយល់ពីមេរៀនជីវិតមួយនេះ។

១ អនុវត្តការរួមបញ្ចូល

ប្រសិនបើអ្នកអាចផ្តល់អ្វីមួយដល់អ្នកដទៃដោយមិនគិតពីផលតបស្នងមកវិញ នោះអ្នកកំពុងតែធ្វើនូវអំពើល្អដើម្បីចាប់ផ្តើមស្វែងយល់ពីក្តីស្រលាញ់ពិត។ ក្តីស្រលាញ់ពិតតម្រូវឲ្យអ្នកធ្វើនូវអំពើដែលបរិសុទ្ធទៅកាន់អ្នកដទៃដោយមិនមានភាពច្រណែនឈ្នានីសគ្នា មិនលោភលន់ ហើយបង្ហាញថាអ្នកមានសមត្ថភាពអាចជួយបំពេញប្រយោជន៍ដល់អ្នកដទៃបានដោយខ្លួនឯង។

គ្មាននរណាម្នាក់អាចធ្វើរឿងនេះបានល្អឥតខ្ចោះនោះទេ ហើយវាអាចត្រូវការពេលវេលាខ្លះដែរ តែវាជាជំហានមួយដែលអាចយល់ពីក្តីស្រលាញ់កាន់តែច្បាស់។

២ ហ្វឹកហាត់សេចក្តីរីករាយ

សេចក្តីរីករាយជាអារម្មណ៍មួយក្នុងចំណោមអារម្មណ៍រីកសាយភាយពេញពិភពលោកយើងនេះ។វាជួយអោយយើងអាចនាំអារម្មណ៍របស់អ្នកដទៃបានរីករាយដូចយើងដែរ។សូមអនុវត្តវាជាប្រចាំក្នុងទំលាប់ប្រចាំថ្ងៃរបស់អ្នក។ នេះក៏ជាការចាប់ផ្តើមស្វែងយល់ពីក្តីស្រលាញ់មួយទៀត។

៣ សម្តែងចេញនូវក្តីមេត្តា

ការសម្តែងចេញនូវក្តីមេត្តាទៅលើអ្វីដែលយើងស្រលាញ់ចូលចិត្តធ្វើ គឺជាធាតុមួយក្នុងចំណោមធាតុដ៏សំខាន់ក្នុងការស្វែងរកអត្តន័យនៃពាក្យថា ក្តីស្រលាញ់ពិត។ប្រសិនបើយើងអាចសម្តែងនូវបំនងដែលយើងពិតជាស្រលាញ់ចង់ធ្វើ នោះយើងកាន់តែចូលគៀកនឹងក្តីស្រលាញ់ពិតហើយ។

មិនមែនគ្រប់គ្នាសុទ្ធតែធ្វើដំនើរដោយក្តីស្រលាញ់ពេញចិត្តនោះទេ។ ជាញឹកញាប់មានមនុស្សជាច្រើនដែលមានពេលដ៏លំបាកក្នុងការស្វែងរកអ្វីមូយដោយក្តីស្រលាញ់ដើម្បីចាប់ផ្តើមវា។ សូមធ្វើដំណើរយឺតនិងគិតពីអ្វីដែលធ្វើឲ្យយើងធ្វើទៅសប្បាយចិត្ត។ ពេលនោះហើយដែលអ្នកនឹងរកឃើញនូវក្តីស្រលាញ់

៤ អនុវត្តនូវសន្តានចិត្តល្អ

ចុងក្រោយគេគឺការមានសន្តានចិត្តល្អ។ដើម្បីស្វែងយល់ពីការពិតអំពីក្តីស្រលាញ់ពិតបាន អ្នកត្រូវអនុវត្តវាមិនត្រឹមតែជាមួយអ្នកដទៃទេ តែក៏ជាមួយខ្លួនអ្នកផងដែរ។ប្រសិនបើអ្នកកែប្រែចិត្តរបស់អ្នកឲ្យទៅជាចិត្តដែលល្អជាមួយពិភពលោកដែលនៅជុំវិញអ្នក នោះអ្នកនឹងមើលឃើញមានការផ្លាស់ប្តូរជាច្រើនក្នុងជីវិតរបស់អ្នក។

ការពង្រាយនូវក្តីស្រលាញ់និងសន្តានចិត្តល្អកិច្ចការមួយក្នុងចំនោមកិច្ចការដែលអស្ចារ្យដែលមនុស្សគ្រប់រូបអាចធ្វើបាន។ពិភពលោកដឹងថាយើងគ្រប់គ្នាត្រូវការវាខ្លាំងបំផុត។

ព្រះពុទ្ធមានមេរៀនជាច្រើនដែលជាជំនួយសម្រាយដល់បញ្ហាក្នុងដួងចិត្តរបស់យើង។ប៉ុន្តែការស្វែងយល់ពីក្តីស្រលាញ់ គឺជារឿងសំខាន់ដែលយើងត្រូវតែស្វែងយល់បើមិនពេលនេះក៏ពេលណាមួយដែរ។

ប្រភព៖ Higherperspectives