បច្ចេកវិទ្យាតែម្យ៉ាងមិនអាចបង្កើតការផ្លាស់ប្តូរបាននោះទេ

,

ថ្វីត្បិតតែទំនាក់ទងលើគ្រប់វិស័យរាល់ថ្ងៃនេះ ស្ទើរតែពឹងផ្អែកទាំងស្រុងទៅលើបច្ចេកវិទ្យា ប៉ុន្តែផ្នែកផ្សេងៗទៀតដើរតួរយ៉ាងសំខាន់ក្នុងអនាគតអាជីពការងាររបស់មនុស្សលោកដូចជា កត្តាបរិស្ថាន ច្បាប់ និងកត្តាសង្គម។

រូបភាពពី Inc

នៅពេលអ្នកគិតអំពីអនាគតនៃការងារ តើអ្វីជារឿងដំបូងដែលអ្នកគិតថាជាកត្តាជំរុញឱ្យមានការផ្លាស់ប្តូរ? សម្រាប់មនុស្សភាគច្រើនច្បាស់ជាគិតថាវាជា បច្ចេកវិទ្យា ព្រោះគ្រប់គ្នាឃើញស្រាប់ថា បច្ចេកវិទ្យាគឺនៅគ្រប់ទីកន្លែង។ វាកំពុងរីកចម្រើនក្នុងល្បឿនលឿនជាងមុន ហើយដើរតួនាទីយ៉ាងសំខាន់នៅក្នុងអាជីព និងជីវិតផ្ទាល់ខ្លួនរបស់យើង។ របៀបដែលយើងធ្វើគឺការទាក់ទងទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យាថ្មីហើយវាប្រាកដជានឹងកើនឡើងនាពេលអនាគត។ ប៉ុន្តែការផ្លាស់ប្តូរទាំងនោះពុំមែនបានមកពីបច្ចេកវិទ្យាថ្មីទាំងស្រុងនោះទេ។ មានរឿងជាច្រើនទៀតដែលត្រូវពិចារណារួមទាំង បរិស្ថាន ច្បាប់ និងសង្គម សូម្បីតែឧបករណ៍ថ្មីដ៏ល្អបំផុតក៏មិនអាចធ្វើឱ្យមានផលប៉ះពាល់អ្វីដែរ ប្រសិនបើមនុស្សមិនមានឆន្ទៈក្នុងការប្រើប្រាស់វា ឬបើវាប្រឆាំងនឹងបទដ្ឋានបរិស្ថានឬសង្គម។

អត្ថបទដោយ៖ យឿន ស័រ

យល់ដឹង