រឿងទាំងអស់នេះនឹងលេចចេញមក បើចំណងមិត្តភាពអ្នកចាប់ពី ១០ ឆ្នាំទ្បើង

,

១) ភាគច្រើនបំផុតនៃការសន្ទនារបស់អ្នក នឹងភ្ជាប់ជាមួយប្រយោគ “នៅចាំបានទេ.. កាលពីពេលដែលយើងបាន…”

២) ហើយបើសិនជាម្នាក់ក្នុងចំនោមអ្នកមិនបានចាំពេលវេលានោះទេ That’s shit….​What the F..

៣) ម្នាក់ៗដឹងយ៉ាងច្បាស់នូវពាក្យណាដែលប្រើសម្រាប់ហៅគ្នា ហើយធ្វើឲ្យគ្នាអាម៉ាស់គ្រប់កាលៈទេសៈ

៤) អ្នកនៅមានរូបភាពអាម៉ាស់ៗរបស់មិត្ត នៅក្នុងទូរស័ព្ទរបស់អ្នក ទុកគ្រាន់បាញ់គ្នាពេលជួបគ្នាម្តងៗ

៥) អ្នកអាចមានភាពស្មោះត្រង់បែបព្រៃផ្សៃជាមួយគ្នា (និយាយផ្ទុយពីភាពពិត ប៉ុន្តែនៅតែយល់ពីគ្នា)

៦) ប៉ុន្តែអ្នកក៏ដឹងច្បាស់ពីរបៀបសរសើរពួកគេដែរ

៧) ហើយនោះគឺដោយសារតែអ្នកបានចែករំលែកស្ទើរតែគ្រប់គំនិត និងភាពមិនប្រក្រតីដែលអ្នកធ្លាប់មានរយៈពេលមួយទសវត្សជាមួយពួកគេ

៨) អ្នកមានអារម្មណ៍សុខស្រួលទាំងស្រុង ក្នុងការអង្គុយស្ងៀមស្ងាត់ជាមួយគ្នាដោយមិនធ្វើអ្វីសោះ

៩) តាមការពិតអ្នកពិតជាមានអារម្មណ៍សុខស្រួលទាំងស្រុង ក្នុងការធ្វើអ្វីៗជាមួយគ្នាយ៉ាងពិតប្រាកដ

១០) អ្នកអាចនឹងមានអារម្មណ៍ច្រណែន ពេលដែលម្នាក់ទៀតបង្កើតមិត្តជិតស្និទ្ធថ្មី

១១) ពួកគេជាផ្នែកមួយនៅក្នុងគ្រួសាររបស់អ្នក

១២) ពួកគេអាចធ្វើឱ្យអ្នកសើចដោយមិនដឹងខ្លួន ដោយគ្មាននរណាម្នាក់ផ្សេងទៀតអាចធ្វើបាន

១៣)​ វាជាច្បាប់ដែលមិនចាំបាច់និយាយអ្វីទាំងអស់ ដែលអ្នកស្អប់មនុស្សដូចគ្នា

១៤) ប្រសិនបើនរណាម្នាក់និយាយដើមអំពី BFF របស់អ្នកនៅចំពោះមុខអ្នកនោះមុខជានឹងមានសង្គ្រាមកើតទ្បើង។

១៥) នៅពេលនរណាម្នាក់សួរអ្នកឱ្យរក្សាការសម្ងាត់ អ្នកសន្មត់ថាប្រាប់ BFF របស់អ្នកមិនត្រូវបានគេរាប់បញ្ជូល

១៦) អ្នកតែងតែអាចប្រាប់បាន នៅពេលពួកគេនិយាយកុហក

១៧) តាមការពិតអ្នកស្ទើរតែអាចអានគំនិតរបស់ពួកគេបាន

១៨) ប៉ុន្មានឆ្នាំមកនេះអ្នកបានរៀនពីចំណីអាហារណាដែលពួកគេចូលចិត្ត ហើយនៅពេលណាដែលពួកគេត្រូវការវា

១៩) ពួកគេបាននៅទីនោះសម្រាប់អ្នក គ្រប់ពេលអ្នកមានវិបត្តិដ៏ធំ

២០) ហើយពួកគេតែងតែដឹងថាត្រូវនិយាយអ្វី

២១) អ្នកដឹងថាអ្នកនឹងក្លាយជាមិត្តភក្តិដ៏ល្អបំផុតរៀងរហូត

ប្រភព៖ Buzzfeed

មិត្តភាព