ការដើរលេងត្រូវបានមនុស្សទូទៅចាត់ទុកជាសកម្មភាពកម្សាន្តលំហែកាយ ឬក្នុងគោលបំណងផ្សេងៗ។ មនុស្សខ្លះចូលចិត្តដើរកម្សាន្តម្នាក់ឯង រឺឯអ្នកខ្លះទៀតចូលចិត្តដើរជាគូរឬជាក្រុម។ មនុស្សខ្លះដើរលេងក្នុងគោលចំណងលំហែ សម្រាកកាយពីការងារ អ្នកខ្លះទៀតដើរកម្សាន្តក្នុងគោលបំណងធ្វើជំនួញ ឬសាសនាជាដើម។
កញ្ញា ចន្ធា
សម្រាប់អ្នកវិញ តើការដើរកម្សាន្តរបស់អ្នកស្ថិតនៅក្នុងគោលបំណងអ្វីដែរ? បើចង់ដឹងច្បាស់សូមមកតាមដានជាមួយយើងបន្តរទៀតនៅខាងក្រោមនេះ៖
១) ដើរកម្សាន្តដើម្បីអភិវឌ្ឍខ្លួន
ពួកគេដើរកម្សាន្ត ដើម្បីទទួលបានចំណេះដឹងល្អៗថ្មីៗ ពីមនុស្ស និង មជ្ឈដ្ឋានដែលពួកគេបានទៅលេង។ ពួគគេតែងតែកត់ត្រាទុក និងស្វែងរកអ្វីដែលល្អនិងថ្មីជានិច្ច។
២) ដើរកម្សាន្តក្នុងពេលសម្រាក
មនុស្សខ្លះគាត់ដើរលេងតែក្នុងពេលសម្រាក ឬក្នុងឱកាសបុណ្យទានផ្សេងៗ។ ពួកគេតែងតែរង់ចាំ និងរំពឹងនិងបានចេញក្រៅដើរលេង ក្នុងឱកាសថ្ងៃឈប់សំរាក ឬថ្ងៃបុណ្យទានផ្សេងៗចូលមកដល់។
៣) ដើរកម្សាន្តដើម្បីធ្វើជំនួញ
នាពេលបច្ចុប្បន្ននេះ មនុស្សជាច្រើន ធ្វើដំណើរកម្សាន្តក្នុងគោលបំណងបង្កើតឱកាស ឬពន្រឹងនិងពង្រីកជំនួញរបស់ពួកគេ។ ពួកគេតែងតែស្វះស្វែងនិងរុករកទីកន្លែងថ្មីៗហើយល្អ និងសមស្របសម្រាប់ឱកាសជំនួញរបស់ពួកគេ។ មជ្ឈមណ្ឌលពាណិជ្ជកម្មតូចធំទាំងទ្បាយគឺជាគោលដៅរបស់ពួកគេ។
៤) ដើរកម្សាន្តដើម្បីគេចវេសពីភាពតប់ប្រមល់
ពួកគេដើរលេងដើម្បីកាត់បន្ថយនិងបំបាត់ ជំងឺស្ត្រេស ភាពធុញថប់ ភាពភ័យព្រួយ ការបែកបាក់ស្នេហា ការបរាជ័យ និងបំភ្លេចរឿងរ៉ាវមិនល្អចេញពីការចងចាំរបស់ពួកគេ។
៥) ដើរកម្សាន្តដើម្បីផ្សព្វផ្សាយសាសនា
សព្វថ្ងៃមានក្រុមមនុស្សជាច្រើន ធ្វើដំណើរកម្សាន្តក្នុងគោលបំណង ផ្សព្វផ្សាយសាសនារបស់ពួកគេ ទៅកាន់ក្រុមមនុស្ស ដែលស្ថិតនៅក្នុងគោលដៅដែលពួកគេនឹងទៅ។
ប្រភព៖ Traveldoctor UK