សញ្ញាទាំងប្រាំដែលបង្ហាញថាអ្នករកឃើញមនុស្សពិសេសហើយ

,

អ្នកអាចនឹងគិតថា អ្នកដែលធ្លាប់មានក្តីស្រលាញ់ដ៏ពិតប្រាកដនឹងដឹងចំលើយនេះយ៉ាងពិតប្រាកដដោយមិនមានចម្ងល់អ្វីឡើង តែមានមិនប៉ុន្មានអ្នកនោះទេ។ ប៉ុន្តែសម្រាប់មនុស្សភាគច្រើនមិនបានដឹងនិង​មិនចេះបែងចែកចំពោះអារម្មណ៍រវាងគ្នានេះទេ។រឿងបែបនេះបានបង្កឲ្យមានភាពស្មុគស្មាញក្នុងស្ថានភាពបែបនេះ​​ ពីព្រោះការដឹងអំពីអារម្មណ៍បានជះឥទ្ធិពលលើសកម្មភាពរបស់យើង។

តើធ្វើដូចម្តេចដើម្បីដឹងថាយើងមានអារម្មណ៍នៃក្តីស្រលាញ់រឺក៏អ្វីផ្សេង?

ការស្រាវជ្រាវអំពីសេចក្ដីស្រឡាញ់និងការទំនាក់ទំនង បានផ្ដល់នូវមូលដ្ឋានវិទ្យាសាស្ត្រសម្រាប់ការបែងចែកភាពខុសប្លែកគ្នារវាងការស្រឡាញ់និងការទំនាក់ទំនងមនោសញ្ចេតនាដែលអាចទស្សន៍ទាយទំនាក់ទំនងយូរអង្វែងបាន។ សូមពិចារណាសញ្ញាចំនួនប្រាំពីរដូចខាងក្រោមនេះ ខណះដែលអ្នកព្យាយាមបញ្ជាក់ពីស្ថានភាពទំនាក់ទំនងបច្ចុប្បន្នរបស់អ្នក។ ទាំងអស់នេះអាចជួយអ្នកក្នុងការកំណត់ការផ្លាស់ប្តូរជាបន្តបន្ទាប់របស់អ្នក។

១ អ្នករកឃើញថាអ្នកតែងនិយាយពាក្យ យើង ច្រើនជាងពាក្យ ខ្ញុំ

ភាសាគឺជាបង្អួចសម្ងាត់អំពីរបៀបដែលអ្នកយល់ឃើញថាខ្លួនឯងនៅក្នុងការទាក់ទងនឹងអ្នកដទៃទៀត។ តើអ្នកប្រើពាក្យអ្វី? តើដៃគូរបស់អ្នកប្រើពាក្យអ្វី? មនុស្សដែលមានការជិតស្និទ្ធពាក្យពហុវចនៈប្រើដូចជា "យើង" កាន់តែច្រើនជាញឹកញាប់នៅក្នុងការសន្ទនាជាងសព្វនាមឯកវចនៈដូចជា "ខ្ញុំ" ។ ប្រភេទនៃអារម្មណ៍ដែលបានបង្ហាញសេចក្ដីស្រឡាញ់នេះទំនងជាត្រូវបានអមដោយការមានទំនោរចិត្ដប្រើសព្វនាមពហុវចនយើង។

២ អ្នកបានត្រៀមរួចរាល់ក្នុងការលះបង់ដើម្បីមនុស្សម្នាក់ផ្សេងទៀត។

បើសេចក្ដីស្រឡាញ់គឺមាននៅទីណា, ការលះបង់គឺមាននៅទីនោះផងដែរ។ បុគ្គលដែលមានទំនោរក្នុងសញ្ញាណនៃការប្តេជ្ញាចិត្ត ច្រើនតែមានបំណងទៅរកទំនាក់ទំនងរយះពេលវែងជាមួយនឹងដៃគូរបស់ពួកគេ។ ការប្តេជ្ញាចិត្តដែលមានតម្លៃគឺមានសញ្ញាណឥរិយាបថដែលគាំទ្រទំនាក់ទំនងដែលតម្រូវឱ្យមានការលះបង់ច្រើន ប្រហែលជាពេលវេលា, អារម្មណ៍, ឬធនធានឧហិរញ្ញវត្ថុ ឧទាហរណ៍ដូចជាការជូនដៃគូទៅប្រជុំឬការផ្តល់ឲ្យនូវកាដូណាមួយជាដើម។ ការដែលមានការប្តេជ្ញាចិត្តដ៏តម្លៃគឺជាសញ្ញាដ៏ល្អមួយសម្រាប់ការទំនាក់ទំនង, ខណៈពេលដែលអវត្តមាននៃឥរិយាបថទាំងនេះអាចបំផ្លាញស្ថិរភាពយូរអង្វែងនៃទំនាក់ទំនងមួយរវាងគ្នានឹងគ្នាបាន។

៣ អ្នកមិនអាចឈប់ការសម្លឹងមើលមុខរបស់គេបាន

ការសម្លឹងមើលភ្នែកគឺជាការចង្អុលបង្ហាញអំពីអារម្មណ៍បែបរ៉ូមែនទិចដ៏គួរឲ្យភ្ញាក់ផ្អើលនិង​បានបង្ហាញពីភាពខុសគ្នាការស្រលាញ់តែខ្លួនប្រាណនិងសេចក្ដីស្រឡាញ់ពិត។ ការសិក្សាថ្មីបានបង្ហាញថា នៅក្នុងបរិបទនៃសេចក្ដីស្រឡាញ់ពិត​ ការយកចិត្តទុកដាក់ត្រូវបានគេលើឃើញគឺសម្តោះទៅលើផ្ទៃមុខ រីឯបរិបទនៃការស្រលាញ់ខ្លូនប្រាណវិញ កែវភ្នែកច្រើនតែសម្តៅទៅលើរាងកាយវិញ។

៤​ អ្នកនឹងមិនប្រកាន់ចំពោះគំនិតនៃការពឹងផ្អែកអ្នកដទៃ

មនុស្សជាច្រើនចូលទទួលបន្ទុកការងារក្នុងជីវិតរបស់គេ រីឯការពឹងផ្អែកលើអ្នកដទៃអាចជាសំណើរមិនសមស្របមួយ។លើសពីនេះទៀត មនុស្សនឹងមានអារម្មណ៍រំភើបពេលដែលមានអ្នកមកសុំជំនួយពីខ្លូន។​ ទោះជាយ៉ាងណាក៏ដោយ យោងទៅតាមលទ្ធផលនៃការពិសោធន៍បានឲ្យដឹងថា អ្នកដែលមានការជំរុញលើកទឹកចិត្តខ្ពស់ដូច មនុស្សដែលមានសេ្នហាជាដើម និងមិនមានអារម្មណ៍អវីជ្ជមានលើការពឹងផ្អែកលើគ្នានោះទេ នៅពេលដែលមានចំនង់សេ្នហា។

៥ អ្នកមិនអាចទទួលបានអ្វីមួយគ្រប់គ្រាន់ពីគេ

លោកហេឡេន ហ្វីសសឺរ ជាអ្នកស្រាវជ្រាវពីទំនាក់ទំនងអចន្រ្តៃយ៍បានលើកឡើងថា ក្តីស្រលាញ់ប្រៀបដូចជាការពិសោធបែបជីវ​ គីមី មានកម្លាំងខ្លាំងដូចការញៀនគ្រឿងញៀន ពីព្រោះការស្រលាញ់ដ៏ខ្លាំងនេះធ្វើឲ្យប្រពន្ធ័ reward’s system របស់ខួរក្បាលដំនើរការ ដូចទៅនឹងសារធាតុញៀនផងដែរ។

៦ អ្នកនៅតែរក្សាការកត់សម្គាល់ភាពស្រដៀងគ្នារវាងរូបអ្នកនិងគេ

គំនិតដែលផ្ទុយច្រើនតែទាក់ទាញការចាប់អារម្មណ៍ ប៉ុន្តែទស្សននេះមិនមានការគាំទ្រពីការស្រាវជ្រាវពីទំនាក់ទំនងរយះពេលវែងនោះទេ។ដែលគេនិយាយថាភាពផ្ទុយគ្នាទំនង់ហាក់ដូចជាទាក់ទាញគំនិតផ្សេងពីគ្នាក្នុងរយះពេលខ្លី បានលើកឡើងថាមានបំនង់ជាច្រើនពាក់ពន្ធ័ទៅនឹងភាពកម្ររឺភាពផ្សេងគ្នា តែទោះបីជាយ៉ាងនេះក៏ដោយ បំនង់បែបនេះអាចមិនបានជួយគាំទ្រដោយទំនាក់ទំនងរយះពេលវែងនោះទេ។ប្រសិនបើទំនាក់ទំនងរបស់អ្នកមានដំនើរទៅមុខឆ្ពោះទៅរកក្តីស្រលាញ់រយះពេលវែង អ្នកនិងដៃគូររបស់អ្នកទំនង់ជាមានអ្វីដែលស្រដៀងគ្នាមិនមានអ្វីដែលខុសគ្នានោះទេ។

៧ អ្នកហាក់ដូចជាមានការទាក់ទាញបែបផ្លូវកាយជាមួយគេ

មនុស្សមួយចំនួនអាចនឹងបដិសេធថាស្នេហាមិនមានទំនាក់ទំនងជាមួយនឹងផ្លូវភេទនោះទេ ប៉ុន្តែការស្រាវជ្រាវបានឲ្យដឹងាថាអារម្មណ៍បែបផ្លូវភេទនេះជួយបង្កើនភាពជិតស្និទ្ធ មិត្តភាព និងលើកកំពស់ដល់ចំនងទាក់ទងរវាងគ្នានឹងគ្នា។វាត្រូវបានគេជឿថា ការរួមភេទគឺជាយន្តការជួយឲ្យប្តីប្រពន្ធរស់នៅជាមួយគ្នា និងក៏ជាផ្នែកមួយនៃបទពិសោធនៃក្តីស្រលាញ់ដែលពេញលេញ។ក្តីស្រលាញ់មិនមានភាពដូចគ្នាសម្រាប់មនុស្សគ្រប់គ្នានោះទេ ប៉ុន្តែជាអ្វីដែលបានពីការពិសោធនិងបទពិសោធរបស់មនុស្សជាច្រើន។ការស្វែងយល់នៃភាពផ្សេងគ្នារវាង អារម្មណ៍ដែលជំរុញដោយតណ្ហានិងប្រភេទនៃក្តីស្រលាញ់ដែលបង្កើតពីមូលដ្ឋានគ្រឹះនៃទំនាក់ទំនងរយះពេលវែងគឺមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែការស្រាវជ្រាវបានលើកឡើងថាក្តីស្រលាញ់ពិតប្រាកដនឹងជាកម្លាំងជំរុញដល់ក្តីស្រលាញ់នៅពេលដែលវាត្រូវបានអមដំនើរដោយ ការចុះសម្រុងនឹងគ្នា ការគាំទ្រពីសង្គមខាងក្រៅ និងការប្តេជ្ញាចិត្តរបស់ភាគីទាំងសងខាង។

ប្រភព៖ Psychology