Song Joong Ki និង Song Hye Kyo ចូលរោងការនៅខែតុលាខាងមុខនេះ

,

គូរស្នេហ៍ក្នុងខ្សែរភាពយន្តកូរ៉េខាងត្បូងដ៏ល្បីល្បាញ បានប្រែក្លាយជាគូរស្នេហ៍នៅក្នុងជីវិតពិត។ សេចក្តីប្រកាសពិតប្រាកដមួយ បានប្រកាសថា គូរស្នេហ៍ក្នុងរឿងកុន Song Joong Ki និង Song Hy Kyo រៀបការនៅខែតុលាឆ្នាំ ២០១៧ ខាងមុខនេះ។

រូបភាព៖ Soompi

ភ្នាក់ងារ Blossom Entertainment (BE) និង United Artists Agency (UAA) តំណាងឲ្យតួរឯកក្នុងខ្សែរភាពយន្តភាគដ៏ល្បីរបស់កូរ៉េខាងត្បូង “Descendants of The Sun” បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការថា៖

“សូរស្តី! នេះជាភ្នាក់ងារ Blossom Entertainment (BE) និង United Artists Agency (UAA) ។ ជាដំបូង ពួកយើងសូមថ្លែងអំណរគុណ ដល់ប្រិយមិត្តទាំងនៅកូរ៉េ និង នៅលើពិភពលោកទាំងមូល ដែលតែងតែចាប់អារម្មណ៍ និង គាំទ្រដល់តារាទាំងពីរដួងគឺ Song Joong Ki និង Song Hye Kyo។ ហើយពួកយើងក៏សង្ឃឹមថា អ្នកទាំងអស់គ្នានិងយល់ចំពោះដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះ។ Song Joong Ki និង Song Hye Kyo និងរៀបការនៅដើមខែតុលា ឆ្នាំ ២០១៧ ខាងមុខនេះ។ វាមិនត្រឹមតែជាការរៀបការតែគូរស្នេហ៍មួយគូរនេះទេ វាថែមទាំងជាការជួបជុំគ្នា រវាងក្រុមគ្រួសារទាំងសងខាងទៀតផង។ ដូចនេះវាជាឱកាសដ៏ឱទ្បារិកបំផុត។ វាគ្មានជំរើស ប៉ុន្តែអ្នកគួរតែទទួលយកនូវដំណឹងនេះ មុនពិធីរៀបការចូលមកដល់ ហើយពួកយើងក៏សូមពាំនាំ ដំណឹងនេះទៅកាន់អ្នកទាំងអស់គ្នា ហើយសង្ឃឹមថាអ្នកគ្រប់គ្នានឹងយល់។ ពួគយើងក៏រំពឹងថាអ្នកទាំងអស់គ្នា នូវតែគាំទ្រពួកគេ ហើយជូនពរពួកគេ សម្រាប់អនាគតរបស់ពួកគេ ហើយពួកគេទាំងពីរនាក់ នឹងជូនដំណឹងនេះទៅកាន់បណ្តាអ្នកគាំទ្រ ទាំងអស់របស់ពួកគេរៀងៗខ្លួនផងដែរ។ សូមអរគុណ!”

សូមចូលរួមអបអរសាទរ ដល់គូរស្នេហ៍មួយគូរនេះ។

ប្រភព៖ Soompi

រៀបការ