បោះបង់លេសទាំងអស់ចោលទៅ

,

មូលហេតុជាច្រើនដែលធ្វើឲ្យមនុស្សមិនតិចទេ ដែលជួបប្រទះនូវភាពបរាជ័យ ព្រោះតែពួកគេទាំងនោះមាន “លេសដោះសារនៃការឈានទៅរកភាពជោគជ័យនៃ ជីវិតជាច្រើនពេក” តែងតែអាងនេះអាងនោះ អាងអ្វីដែលមិនអាចទៅរួច រហូតក្លាយទៅជាឧបសគ្គធំ នោះហើយដែលជាមូលហេតុនាំមកនូវភាពបរាជ័យ។

          តើអ្នកជាមនុស្សបែបនឹងឫទេ បើផ្ដោតសំខានទៅលើវិបត្តិនៃអតីតកាលច្រើនហួសហេតុពេក តែងតែជួបប្រទះនូវភាពបរាជ័យនៅទីបំផុត។ ចូលបោះចោលនូវអ្វីដែលជាលេសនោះចេញពីខ្លួនអ្នកឲ្យអស់ទៅ។ ចូរគិតនូវផ្លូវដែលផ្ទុយមកវិញទៅល្អជាង គ្រាន់តែប៉ុណ្ណឹងអ្វីៗគ្រប់យ៉ាងនឹងប្រសើរជាងមុន។

          ដូចជាបញ្ហាសព្វថ្ងៃអ្នកជិះម៉ូតូ តែអ្នកជិះឡានចូរអ្នកគិតថា អ្នកសន្សំសំចៃបានច្រើនជាងអ្នកជិះឡានបានប៉ុណ្ណា ថែមទាំងសល់លុយផ្សេងៗ  ដើម្បីយកទៅវិនិយោគទុនបានទៀតផង។ រីឯអ្នកជិះឡានវិញ មិនអាចមានឱកាសបែបហ្នឹងឡើយ គ្រាន់តែប៉ុណ្ណឹងអ្នកនឹងមានកម្លាំងចិត្តច្រើនជាងមុនបាត់ទៅហើយ ជាការបង្កើតគោលគំនឹងនិងគិតថ្មីៗជាច្រើនទៀត តែបានផលយ៉ាងមហាសាល ប្រការទាំងឡាយអាចនាំទៅប្រើជាមួយនឹងអ្វីផ្សេងៗទៀតបាន។

          ចូរមើលឧបសគ្គលើការដែលយើងមិនមាន ឫមិនបានទាំងឡាយនោះ ជាបទពិសោធន៏ក្នុងការធ្វើឲ្យយើងកែច្នៃបាន និងជាទ្វាដែលយើងឈានទៅរកភាពជោគជ័យបាន ចូលមើលថាវាជាភារៈ ឫជាអ្វីដែលនាំឲ្យយើងកើតមាននូវជោគជ័យ ព្រោះនោះជាការសាកល្បងចិត្តឯង។

          សូមអ្នកមើលទៅលើឧបសគ្គទាំងនោះថាជារឿងធម្មជាតិ ដែលមនុស្សគ្រប់គ្នាតែងតែជួបស្រាប់ទៅហើយ។ យើងសំណាងល្អជាមនុស្សជាច្រើននាក់ទៀត ដែលតែងតែជួបនឹងឧបសគ្គធ្ងន់ធ្ងរជាងយើង បើយើងបញ្ឈប់គំនិតក្នុងផ្លូវអវិជ្ជមានមានតែត្រឹមប៉ុណ្ណឹង អ្វីដែលយើងមើលថាជាឧបសគ្គ គឺនិងមិនក្លាយទៅជាឧសគ្គទៅទៀតឡើយ។ អ្វីដែលមើលទៅដូចមានបញ្ហា វានឹងមិនមានបញ្ហាទៀតឡើយ។

          ការបោះចោលនូវឧបសគ្គទាំងឡាយដែលយើងអាងថា វាជាដើមហេតុនៃភាពបរាជ័យចោលទាំងអស់ តែងតែជាការបើកឱកាសឲ្យខ្លួ​នឯងបានធ្វើយ៉ាងណាពេញចិត្ត មិនអាចរាំងស្ទះចំពោះឧសគ្គដែលយើងបានកសាងឡើង ឌោយខ្លួនយើង គ្រាន់តែអ្នកផ្សេងគិតពីនោះបន្តិច និងអាចធ្វើឲ្យអ្នកឈានទៅរកភាពជោគជ័យ។

          បើយើងជឿជាក់ថា យើងអាចធ្វើបាន ទោះបើឡើងភ្នំ ចុះទឹកសមុទ្រយ៉ាងណាក៏ដោយ ក៏អាចសម្រេចជោគជ័យជោគជ័យជាមិនខាន តែបើចិត្តយើងគិតថា មិនអាចធ្វើវាបាននោះទេ ទោះបីងាយដូចបកចេក គឺប្រាកដជាមិនអាចទទួលបាននូវជោគជ័យនោះឡើយ។