ធាតុផ្សំ ៣ បង្កើតបានជាមិត្តពិត

,

ពាក់ព័ន្ធទៅនឹងរឿងមិត្តភក្តិនេះ ខ្មែរអាន បានចេញនូវអត្ថបទជាច្រើនរួចមកហើយ។ សម្រាប់ថ្ងៃនេះ ខ្មែរអាន សូមលើកយកចំនុចដ៏សំខាន់ និង ប្រកបដោយអត្ថន័យ ៣ ទាក់ទងនិងចំណងមិត្តភាពនេះទៀត ដែលលោកអ្នកអាចយកទៅពិចារណា ឬឆ្លុះបញ្ចាំងពីតថភាពរបស់ខ្លួនបាន ទៅលើចំណងមិត្តភាពរបស់អ្នក ថាតើធាតុផ្សំអ្វីខ្លះដែលអាចផ្សំ បង្កើតបានជាចំណងមិត្តភាពដ៏ល្អនោះ?

ផ្តល់សិទ្ធិដោយ៖ កញ្ញា យូនាង និង កញ្ញា លីណា

ចំនុចទាំង ៣ នោះមានដូចជា៖

១) ការលះ​បង់​ពេលវេលា​

ជាការពិតណាស់ បើម្នាក់ៗគ្មានពេលវេលាសម្រាប់គ្នាផង ចង់​ឲ្យ​មិត្តភាពបន្តរ និង​គង់វង្ស​ម្ដេចនឹង​កើត! មិន​ថា​អ្នក​រវល់​យ៉ាង​ណា​ទេ អ្នក​ត្រូវ​តែឆ្លៀត​បាន​មួយ​ភ្លែត ក៏​អាចឲ្យ​មិត្ត​ភក្ដិ​របស់​អ្នក​​អស់​ចិត្ត ហើយរំភើបត្រេកអរ ចំពោះការ​ចំណាយ​​ពេល ​បន្តិច​បន្តូច​របស់អ្នកនោះ​ដែរ។

២) ការបង្កើន​ភាព​ជិតស្និទ្ធ​​

​មិត្តភាព​មិនអាចបន្តរបាន​យូរទ្បើយ បើសិនម្នាក់ៗមិនរក្សានិងបង្កើនភាព​ស្និទ្ធស្នាល​​។ ភាព​​ស្និទ្ធ​ស្នាលមិន​គួរ​កាត់​បន្ថយ​ទេ វា​គួរ​តែ​ត្រូវបានបង្កើន​ឡើង​ ​ព្រោះ​ថា​អ្នក​ស្គាល់​គ្នា​យូរ​មក​ហើយ​ មិន​មែន​ទើប​តែ​ស្គាល់នោះទេ​។

៣) ពេលមាន​រឿង​អី​ចេះ​ជួយ​គ្នា

ការ​ជួយ​គ្នាដោយ​សុទ្ធចិត្ត គឺបង្ហាញពីភាព​ស្មោះត្រង់ចំពោះមិត្ត។ ជួនកាលមិត្តអ្នក អាចទាល់ខ្លាំងហើយ បានជាគេមកពឹងអ្នក ហើយក៏ព្រោះតែគេចាត់ទុកអ្នកជាមិត្តរបស់គេ ទើបគេពឹងអ្នក។ មនុស្ស ពេលដែលមានទុក្ខលំបាក តែងរត់ទៅរកសាច់ញាតិរបស់ខ្លួន។ មិត្តរបស់អ្នក បានចាត់ទុកអ្នកជាសាច់ញាតិរបស់គេទៅហើយ ទើបគេមករក បើអ្នកបោះបង់គេពេលនេះ អុីចឹងពាក្យថាមិត្តនេះ គ្រាន់តែជាពាក្យនិយាយចោល គ្មានន័យអ្វីទាំងអស់។

ប្រភព៖ Lifehack

ទស្សនៈជីវិត មិត្តភាព