ចំណងសំខាន់ ៥ ប្រការដែលគូរស្វាមីភរិយា រៀបការហើយត្រូវធ្វើ ប៉ុន្តែភាគច្រើនបែជាមិនបានធ្វើ

,

ជាការពិតណាស់ ចំនុចទាំងនេះវាមិនត្រឹមតែ​ជួយ ពង្រឹងចំណងទំនាក់ទំនងក្តីស្នេហ៍ ក្នុងភាពជាស្វាមីភរិយានោះទេ វាថែមទាំងអាចជួយកំនត់អនាគត ការពារកូនៗ និងទ្រព្យសម្បត្តិរបស់អ្នកថែមទៀតផង។ ភាគច្រើនគូរស្នេហ៍ដែលរៀបការរួច ច្រើនតែមើលរំលងរឿងទាំងអស់នេះ។​ ប៉ុន្តែបើពួកគេធ្វើវា នឹងទទួលបានលទ្ធិផលវិជ្ជមានយ៉ាងធំធេង។

១) កំនត់អំពី ការបែងចែកទ្រព្យសម្បត្តិ ការការពារកូនៗ និងបំណងប្រាថ្នាចុងក្រោយ អោយបានច្បាស់លាស់

បងប្រុសទាំងពីររបស់ខ្ញុំគឺជាមេធាវី ដូច្នេះខ្ញុំបានកំនត់វាជាមួយពួកគាត់។ ប៉ុន្តែអ្នកមិនចាំបាច់ទាល់តែមាន មេធាវីជាបងប្អូន ដើម្បីកំនត់វាទ្បើយ។ គេហទំព័រ LegalZoom និងគេហទំព័រផ្សេងៗជាច្រើនទៀត អាចជួយអ្នកក្នុងដំណើរការនេះបានយ៉ាងល្អ។ អ្នកអាចធ្វើវាបាន ដោយគ្រាន់តែវាយបញ្ចូលពត៏មានមូលដ្ឋាន និងចុះហត្ថលេខាលើវា ហើយមាននរណាម្នាក់ជួយដឹងលឺ ។ ប្រសិនបើអ្នកមិនមានអ្វីដែលជាភស្តុតាងជាលាយល័ក្ខអក្សរទេ (ជាហេតុការដែលកើតឡើងជាញឹកញាប់) វាអាចធ្វើឲ្យមានរឿងឈឺក្បាល និងការយល់ច្រឡំ សម្រាប់មនុស្សជាទីស្រលាញ់របស់អ្នក បន្ទាប់ពីអ្នកបាត់បង់ជីវិតទៅ។

២) កំនត់គំរោងការណ៍ចូលនិវត្តន៍

ការរៀបចំផែនការហិរញ្ញវត្ថុ ស្តាប់ទៅដូចជាការសប្បាយរីករាយចំពោះខ្ញុំ។ បើអ្នកចំណាយពេលខ្លះដើម្បីធ្វើវា នឹងផ្តល់ឱ្យអ្នកនូវភាពសុខសាន្ត និងសេរីភាពហិរញ្ញវត្ថុរបស់អ្នក នាពេលអនាគត។ វាមានភាពងាយស្រួល ជាងអ្វីដែលអ្នកគិតទៅទៀត។ ប្រភពល្អៗមួយចំនួន ដែលអាចជួយអ្នកចាប់ផ្តើម មានភាពប្រសើរឡើង នៃស្ថានភាពហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន និងអនាគតរបស់អ្នកមានដូចជា: DaveRamsey.com, True Stewardship Show ជាមួយ Chris Brown និងសៀវភៅដែលទើបនិពន្ធថ្មីមានឈ្មោះថា "Retire Inspired" ដោយ Chris Hogan ។

៣) វិនិយោគទៅលើអ្វីដែលអាចឲ្យអ្នកបន្សល់ទុក ឈ្មោះបន្ទាប់ពីអ្នកលាចាកលោកទៅ

ជាមួយពេលវេលា និងប្រាក់របស់អ្នក ខ្ញុំសូមលើកទឹកចិត្តអ្នក ឱ្យស្វែងរកមធ្យោបាយ ដើម្បីវិនិយោគទៅក្នុងវិស័យផ្សេងៗ បុព្វហេតុ និងទំនាក់ទំនងដែលនឹងមានផលវិជ្ជមាន បន្ទាប់ពីអ្នកបានទៅស្ថានសួគ៌។

៤) ធ្វើការក្នុងផ្នែកព្យាបាលទំនាក់ទំនងដែលបែកបាក់

ក្នុងនាមជាគ្រូគង្វាលខ្ញុំ បានចំណាយពេលជាមួយមនុស្ស នៅចុងបញ្ចប់នៃជីវិតរបស់ពួកគេ។ នៅពេលដែលអ្នក និងខ្ញុំចូលមកដល់នូវ "សេចក្តីស្លាប់" នៅថ្ងៃណាមួយនោះ ទាំងសេចក្តីអំណរ និងការសោកស្តាយដ៏ធំបំផុត របស់យើងនឹងក្លាយជា លទ្ធផលនៃទំនាក់ទំនងរបស់យើង។ កុំរង់ចាំរហូតដល់ពេលដឹងថា ទំនាក់ទំនងជាអ្វីដែលសំខាន់បំផុត។ ប្រសិនបើទំនាក់ទំនងរបស់អ្នកជាមួយព្រះ ទំនាក់ទំនងរបស់អ្នកជាមួយកូនរបស់អ្នក ឬទំនាក់ទំនងរបស់អ្នកជាមួយមនុស្សជាទីស្រលាញ់ ត្រូវបានបែកបាក់សូមធ្វើអ្វីៗគ្រប់យ៉ាង ដោយអំណររបស់អ្នកដើម្បីនាំការព្យាបាលត្រលប់មកវិញ។

៥) តើអ្វីដែលអ្នកតែងតែស្រម៉ៃមកនោះ វាដំនើរការនៅថ្ងៃណាមួយឬអត់

"ថ្ងៃណាមួយ" គឺជាពាក្យគ្រោះថ្នាក់បំផុត ព្រោះវាអាចឱ្យយើងចុចប៊ូតុង "ផ្អាក" ក្នុងដំនើរឆ្ពោះទៅកាន់ក្តីសុបិន្តរបស់យើង។ ចូរចាប់ផ្តើមដោយពិតប្រាកដ ជាមួយក្តីសុបិនទាំងនោះឥលូវនេះ។ ប្រសិនបើយើងរង់ចាំយូរពេក យើងអាចនឹងបញ្ចប់វាដោយការសោកស្តាយ។ ចូរឆក់​យក​ឱកាស​នេះ!

ប្រភព៖ Zeppfeed

ឃ្លាំងគំនិត រៀបការ ទស្សនៈជីវិត