ភាពស្មោះត្រង់គឺសំខាន់ជាងអ្នកគិត

,

ភាពជោគជ័យដែលកើតឡើងដោយទៀងទាត់ត្រង់ចំពោះអ្នកដទៃនោះ ជាភាពជោគជ័យដែលនៅជាមួយអ្នកបានយូរ ដែលមនុស្សយើងរាល់ថ្ងៃនេះតែងតែ មើលរំលង មិនដែលសូវខ្វល់ពីវិធីសាស្រ្ដដែលឈានទៅរកភាពជោគជ័យនោះ ចូលចិត្ត ឫមិនចូលចិត្ត។ មានអ្នកខ្លះគឺមានលុយកាក់ មានអំណាច កូនប្រព័ន្ធមានក្ដីសុខ ជាជីវិតដ៏សម្បូរបែប ហើយចាត់ទុកថាជាភាពជោគជ័យនៃជីវិតទៅហើយ។ តែអ្វីទាំងនោះបានមកពីការឆកបោក កេងប្រវ័ញ្ចពីអ្នកដទៃ វានឹងរលាយរកត់ទៅវិញ។

          មនុស្សក្នុងក្រុមនេះតែងតែបង្ហាញឲ្យឃើញភាគច្រើននៅក្នុងសង្គម បើចាត់ទុករឿងនេះ ជារឿងកម្មពារក៏អាចថាបានដែរ ព្រោះបើអ្នកចង់ឆកបោកឫកេងប្រវ័ញ្ច លើអ្នកដទៃ នៅពេលដែលពេលវេលាឆកបោកឫកេងប្រវ័ញ្ចលើអ្នកដទៃដូចគ្នាដែរ។ ដូច្នេះ អ្នកគួរតែយកចិត្តទុកដាក់ក្នុងចិត្តយើងឲ្យបានច្រើនជាការប្រសើរ ដើម្បីកុំឲ្យមានហេតុការណ៍នោះកើតឡើងបាន។

          ផ្ទុយមកវិញសម្រាប់អ្នកដែលយឺតយករឿងនៃភាពស្មោះត្រង់ស្មោះស្ម័គ្រក្នុងដំណើរ ជីវិតនិងកិច្ចការងារ សបញ្ចាក់ឲ្យឈើញថា មនុស្សក្រុមនោះតែងតែទទួលបាននូវជោគជ័យយូរអង្វែង ទោះបើជាមានព្យុះនៃជីវិតបក់បោកខ្លាំងបែបណាក៏ដោយ។

          តែយ៉ាងណាក៏ដោយ ក៏អាចឆ្លងផុតបានយ៉ាងប្រសើរបំផុត មួយចំណែកដែលធ្វើឲ្យពួកគេគេចផុតមកបានក្រៅពីរូបគេផ្ទាល់ហើយនោះ មនុស្សទាំងនេះតែងតែក្លាយជាមនុស្សដែលអ្នកដទៃពេញចិត្តនិងចូលចិត្ត តែងតែជាមនុស្សលូកដៃមកជួយនៅពេលដែលជួបបញ្ហា។

          ដូច្នេះប្រសិនបើអ្នកត្រូវការអ្នកដែលទទួលជោគជ័យដ៏យូរអង្វែង គឺចាប់ផ្ដើមប្រតិបត្តិខ្លួនឲ្យស្មោះត្រង់ជាមួយអ្នកដទៃ និងការរស់នៅប្រចាំថ្ងៃ ស្មោះត្រង់ចំពោះការងារ ស្មោះត្រង់ចំពោះមនុស្សដែលយើងស្រលាញ់ ចាប់ផ្ដើមសម្ដែង ភាពស្មោះត្រង់ចំពោះអ្វីដែលតូចៗ មុននឹងចាប់ផ្ដើមទៅរកអ្វីដែលធំបន្ដិចម្ដងៗ។ ឧបនិស្ស័យវានឹងដិតជាប់ក្នុងអារម្មណ៍របស់អ្នក ហើយចុងក្រោយអ្នកនឹងដឹងថា ភាពជោគជួយដែលកើតឡើងមកពីភាពស្មោះត្រង់សុចរិកនោះមានតម្លៃប៉ុណ្ណា។