អាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីសាលាពាណិជ្ជកម្ម LUISS ផ្នែកគ្រប់គ្រងនិងបច្ចេកវិទ្យាប្រព័ន្ធអេកូឌីជីថល ក្នុងប្រទេសអ៊ីតាលី
ថ្ងៃទី 22 មិថុនា 2017 , Monyruth
អាហារូបករណ៍នេះត្រូវបានផ្ដល់ដោយសាលាពាណិជ្ជកម្ម LUISS ហើយអាចទទួលបានដោយសិស្សនិស្សិតដែលមានការតាំងចិត្តខ្ពស់និងមានទេពកោសល្យពិតប្រាកដ។ ប្រសិនបើសិស្សនិស្សិតចាប់អារម្មណ៍ សូមធ្វើការដាក់ពាក្យអោយបានមុនថ្ងៃកំណត់។
ទីតាំងសិក្សា៖ សាលាពាណិជ្ជកម្ម LUISS ប្រទេសអ៊ីតាលី
សញ្ជាតិបេក្ខជន៖ បេក្ខជនត្រូវតែជាជនបរទេស (សញ្ជាតិផ្សេងពីអ៊ីតាលី)
ប្រាក់ឧបត្ថម្ភ៖ ១៤,០០០ អឺរ៉ូ (អាហារូបករណ៍ពេញ)
ពត៌មានចាំបាច់៖
- ឱកាសអាហារូបករណ៍នេះផ្ដល់ជូនចំពោះតែមុខវិជ្ជា គ្រប់គ្រង និង បច្ចេកវិទ្យាប្រព័ន្ធអេកូឌីជីថលតែប៉ុណ្ណោះ
- សិស្សនិស្សិតនិងត្រូវជ្រើសរើសដោយការវាយតម្លៃផ្អែកលើ ឯកសារសំណើរនៃគម្រោងការភាពជាសហគ្រិន របាយការណ៍បែបបទចូលរៀន និង ការសម្ភាសន៍។
ឯកសារដែលត្រូវភ្ជាប់មកជាមួយ៖
- ទម្រង់ពាក្យស្នើសុំចូលរៀន ដែលត្រូវបានបំពេញរួចរាល់
- សញ្ញាប័ត្រថតចំលង ដែលបញ្ជាក់ទទួលស្គាល់ដោយក្រសួងអប់រំ
- លិខិតឆ្លងដែន ឬ អត្តសញ្ញាណប័ណ្ណ ថតចំលង
- ប្រវត្តរូបសង្ខេប (CV)
- ឯកសារសំណើរនៃគម្រោងការភាពជាសហគ្រិន
ដើម្បីដាក់ពាក្យសុំផ្ញើរឯកសារដែលពាក់ព័ន្ធទៅកាន់ Email: [email protected]
ដើម្បីអានពត៌មានបន្ថែម សូមចុចទីនេះ។
ថ្ងៃផុតកំណត់ឈប់ទទួលពាក្យ៖ ៣០ មិថុនា ២០១៧៕
ប្រែសម្រួលដោយ៖ Jomnes
ប្រភព៖ Scholarship For Khmer