FIFA Confederations Cup ២០១៧៖ ឥន្ទ្រីយដែក​អាល្លឺម៉ង់​យក​បាន​បីពិន្ទុ​ពី​ក្រុម​កង់ហ្គូរូ​អូស្ដ្រាលី

,

នៅក្នុង​ការ​ប្រកួត​ទី៤ នៃពានរង្វាន់​បាល់ទាត់ Confederations Cup ឆ្នាំ២០១៧ រវាងម្ចាស់​ជើងឯក​ពិភពលោក ក្រុមឥន្ទ្រីយដែក​អាល្លឺម៉ង់ ជាមួយ​ម្ចាស់ជើងឯក​ទ្វីប​អាស៊ី ក្រុមកង់ហ្គូរូ​អូស្ដ្រាលី បានបញ្ចប់​ដោយលទ្ធផល អាល្លឺម៉ង់​ ៣ អូស្ដ្រាលី ២។

ចាប់ផ្ដើម​ការប្រកួត​បានត្រឹមតែ ៥ នាទី​កីឡាករ​ Lars Stindl របស់ Mönchengladbach បានស៊ុតមួយជើងស្ដាំ ជួយ​អោយ​ក្រុម​អាល្លឺម៉ង់បើក​ការនាំ​មុខមុន​បណ្ដោះអាសន្ន។ ប៉ុន្តែចូលមកដល់​នាទី ៤១ កីឡាករ Tom Rogic របស់ក្លិប Celtic បានស៊ុតមួយគ្រាប់​អោយ​អូស្ដ្រាលី​តាមស្មើ​បាន​សំរេចវិញ។ ការប្រកួត​ជិតនឹង​បញ្ចប់​វគ្គ​ទីមួយទៅហើយ ចូលដល់​នាទី ៤៤ ខ្សែការពារ​អូស្ដ្រាលី​បានបង្កកំហុស​នៅខាង​មុខទី​ហើយ​អជ្ញាកណ្ដាល បានផ្ដល់បាល់​ប៉េណាល់ទីអោយទៅខាងអាល្លឺម៉ង់ ស៊ុតបញ្ចូលទី​ដោយ កីឡាករ Julian Draxler របស់ក្លិប PSG ធ្វើអោយចប់ការប្រកួតក្នុងវគ្គ​ទីមួយ អាល្លឺម៉ង់ ២ អូស្ដ្រាលី ១។

ការប្រកួត​វគ្គទីពីរឈានចូល​បានត្រឹមតែ ៣ នាទី ពោលគឺ​នៅនាទី ៤៨ កីឡាករ Leon Goretzka របស់ក្លិប Schalke 04 បានស៊ុតមួយគ្រាប់ទៀត​អោយអាល្លឺម៉ង់​បន្ត​ការនាំ​មុខ ធ្វើអោយលទ្ធផល​បណ្ដោះអាសន្ន អាល្លឺម៉ង់ ៣ អូស្ត្រាលី ១។ ការប្រកួត​បានបន្ត​រហូតមកដល់នាទី ៥៦ អូស្ដ្រាលីរកបានមួយគ្រាប់សងវិញ​ដោយកីឡាករ Tomi Juric។ លទ្ធផលនេះបានបន្ត​រហូត​ដល់ចប់​ការប្រកួត​ ដោយអាល្លឺម៉ង់​យក​ឈ្នះ​អូស្ដ្រាលី ៣ ទល់នឹង ២៕

ប្រភព៖ Jomnes

បាល់ទាត់