FIFA Confederations Cup ២០១៧៖ ឈីលី​យក​បាន​បី​ពិន្ទុ​ពី​ក្រុម​ខ្លាំង​កាមេរូន

,

នៅក្នុង​ការ​ប្រកួត​ទី៣ នៃពានរង្វាន់​បាល់ទាត់ Confederations Cup ឆ្នាំ២០១៧ រវាងម្ចាស់​ជើងឯក​ទ្វីប​អាហ្វ្រិក កាមេរូន ជាមួយ​ម្ចាស់ជើងឯក​ទ្វីប​អាមេរិច​ខាង​ត្បូង ឈីលី បានបញ្ចប់​ដោយលទ្ធផល ឈីលី យកឈ្នះ កាមេរូន ២ ទល់នឹង ០។

ក្រុមទាំងពីរមិនអាចធ្វើអ្វី​គ្នាបាននោះទេ គិតត្រឹម៤៥នាទី​ដំបូង ក្នុងវគ្គទីមួយ ទោះបីជាយ៉ាងណាក្នុងវគ្គទីមួយនេះ យើងសង្កេត​ឃើញ​​មានគ្រាប់បាល់ពីរគ្រាប់​ត្រូវបាន​កើតឡើង ប៉ុន្តែ​ត្រូវបានលុបចោលវិញដោយសារមានការ​ពិន័យ និង ជាបាល់ offside។

ការប្រកួតបានឈានមកដល់វគ្គ​ទីពីរ ហើយត្រូវរងចាំរហូតដល់នាទី ៨១ ទើបខ្សែប្រយុទ្ធ Arturo Vidal របស់ក្លិប Bayern Munich លោតតែតបាល់បញ្ចូលទី​បានសំរេច ជួយអោយ​ឈីលី នាំមុខ​កាមេរូន​បណ្ដោះអាសន្ន ១ ទល់នឹង ០។ ជិតបញ្ចប់ការប្រកួត​ក្នុងម៉ោងបន្ថែម​នាទី ៩០+១ កីឡាករ Eduardo Vargas បានស៊ុតបន្ថែមមួយ​គ្រាប់​ទៀតអោយឈីលី ធ្វើអោយចប់ការ​ប្រកួត ឈីលី យកឈ្នះ កាមេរូន ដោយលទ្ធផល ២ ទល់នឹង ០។

ប្រភព៖ Jomnes

បាល់ទាត់