ចូលចិត្តស្រម៉ៃ

,

មនុស្សយើងរាល់ថ្ងៃនេះស្ទើរតែក្លាយទៅជាមនុស្សយន្ដ ឫម៉ាឡាកាំងទៅហើយ ចូលចិត្តធ្វើការងារតាមបង្គាប់បញ្ជារបស់ចៅវាយឫអ្នកដែលស្ថិតនៅក្រោមបង្គាប់បញ្ជារបស់គេ ការធ្វើការបែបនេះ វានឹងធ្វើឲ្យខួរក្បាលដែលមួយផ្នែកមានការស្រមើស្រមៃនោះ មិនធ្វើការងារដែលខ្លួនរឹពឹងទុក ជាហេតុធ្វើឲ្យការងារទាំងនេះមិនសូវមានប្រសិទ្ធភាព។

          បើអាចកំណត់កាលនៅក្មេងមនុស្សគ្រប់គ្នាប្រហែលជាមានការស្រមើស្រមៃជាច្រើន ដែលរួមមានទាំងអ្វីមិនមានប្រយោជន៏និងអ្វើមួយចំនួនដែលអាចធ្វើទៅបាន តែនៅពេលដែលយើងធំឡើង អ្វីទាំងឡាយនឹងត្រូវផ្លាស់ប្ដូរបន្ដិចម្ដងៗ នោះវាជាហេតុផលមកពីយើងត្រូវបានមនុស្សនៅក្នុងសង្គមអូសទាញ ទើបបានជាសភាព ដែលចេញមកមិនខុសពីមនុស្សយន្ដ ដែលបានត្រឹមស្ដាប់បញ្ជាតែមួយមុខគត់ មិនចេះគិតអ្វីទាំងអស់។

          នៅក្នុងក្រុមហ៊ុនរបស់លេងមួយកន្លែងនៅសហរដ្ឋអាមេរិច ៗ បានជួលបុរសវិកលចរិកម្នាក់មកធ្វើការងារជាអ្នកវិភាគរបស់កូនក្មេងលេងនោះ ក្នុងអត្រាប្រាក់ខែខ្អស់ ដោយរបស់ក្មេងលេងនីមួយ មុននឹងធ្វើការលក់ចេញនៅលើទីផ្សារ តម្រូវឲ្យបុរសម្នាក់នោះលេងជាមុនសិន បើបុរសម្នាក់នោះ លេងទៅកោតសរសើរ គេនឹងវាយលុកចូលទៅក្នុងទៅផ្សារភ្លាម។

          វាជារឿងចម្លែក ដែលរបស់លេងក្មេងៗទាំងនោះ ត្រូវបានបុរសនោះលេង និងពេញចិត្ត ហើយបានក្លាយជារបស់ដែលគេពេញនិយមទូទាំងពិភពលោក ហើយបានរកកម្រៃរាប់ពាន់លានឲ្យក្រុមហ៊ុនទៀតផង។

          សម្រាប់ក្ដីស្រមៃ វាមានសារៈសំខាន់ប៉ុណ្ណា ការងារទាំងអស់ត្រូវការគំនិត ការនឹកស្រមើស្រមៃតែទាំងអស់ហ្នឹងដើម្បីអភិវឌ្ឍខ្លួនយើងដូចគ្នាដែរ។ បើអ្នកស្រលាញ់ពេញចិត្តភាពជោគជ័យក្នុងឆាកជីវិត អ្នកត្រូវតែស្រលាញ់លើក្ដីស្រមៃ ជាអ្វីដែលអ្នកត្រូវចេះសិក្សាឲ្យចេះដឹងខ្លួនឯង នោះអ្នកនិងដឹងថាអនុភាពនៃការនឹកស្រមើស្រមៃនោះវាខ្ពស់ ហើយជ្រាលជ្រៅប៉ុណ្ណា។