FIFA Confederations Cup ២០១៧៖ ព័រទុយហ្គាល់​បាន​ត្រឹម​ចែក​គ្នា​ម្នាក់​មួយ​ពិន្ទុ​ជាមួយ​ម៉ិកស៊ីកូ

,

នៅក្នុង​ការ​ប្រកួត​ទី២ នៃពានរង្វាន់​បាល់ទាត់ Confederations Cup ឆ្នាំ២០១៧ រវាងម្ចាស់​ជើងឯក​ទ្វីប​អ៊ឺរ៉ុប ព័រទុយហ្គាល់ ជាមួយ​ម្ចាស់ជើងឯក​ទ្វីប​អាមេរិច​ខាង​ជើង ម៉ិចស៊ីកូ បានត្រឹមស្មើគ្នា ដោយលទ្ធផល ២ ទល់នឹង ២ តែប៉ុណ្ណោះ។

នៅនាទី ៣៤ កីឡាករ​ Ricardo Quaresma ​បានស៊ុតគ្រាប់ទីមួយ​បានសំរេចជួយ​អោយ ព័រទុយហ្គាល់នាំមុខ ១ ទល់នឹង ០ ដែលជាការបញ្ជូនបាល់​យ៉ាង​ល្អ​ពីកំពូល​ កីឡាករ​របស់ក្លិប Real Madrid គឺកីឡាករ Cristiano Ronaldo ។ ប៉ុន្តែជិតបញ្ចប់វគ្គទីមួយទៅហើយ ពោលគឺ នៅនាទី ៤២ កីឡាករ Javier Hernández របស់ក្លិប Bayer Leverkusen បានតែតបញ្ចូលទីយ៉ាងស្អាត ជួយអោយ ម៉ិចស៊ីកូតាម​ស្មើ​បានវិញ ១ ទល់នឹង ១។

ការប្រកួតបានឈានមកដល់វគ្គ​ទីពីរ នៅនាទី ៨៦ កីឡាករ Cédric Soares របស់ក្លិប Southampton បានស៊ុតគ្រាប់ទីពីរជួយអោយ​ព័រទុយហ្គាល់ នាំមុខសារជាថ្មី ២ ទល់នឹង ១ ហើយរំពឹងថានឹង​ទទួលបាន ៣ពិន្ទុនាការ​ប្រកួតបើឆាក​របស់ខ្លួន។ ប៉ុន្តែទោះបីជាយ៉ាងណា ក្ដីសង្ឃឹមរបស់​ព័រទុយហ្គាល់ ត្រូវបានរលត់ទៅវិញ​នៅជិត​បញ្ចប់ការ​ប្រកួតពោល​គឺនៅក្នុង​ម៉ោងបន្ថែម នាទី ៩០+១ កីឡាករ Héctor Moreno របស់ក្លិប Roma បានលោតតែតបញ្ចូលទី ជួយអោយម៉ិចស៊ីកូ តាមបានស្មើវិញ ហើយធ្វើ​អោយ​បញ្ចប់ការប្រកួត​បញ្ចប់ដោយលទ្ធផល ព័រទុយហ្គាល់ ២ ម៉ិចស៊ីកូ ២៕

ប្រភព៖ Jomnes

បាល់ទាត់