វិន័យ៣យ៉ាងចាំបាច់ត្រូវតែមានក្នុងខ្លួន

,

មនុស្សម្នាក់ៗនិងអាជីពនីមួយៗ ត្រូវគិតដល់វិន័យនៅក្នុងទិដ្ឋភាពផ្សេងៗ ស្ថិតនៅលើបែបបទជីវិត និងស្ថិតនៅលើលក្ខណៈការងារ។ តែវិន័យទាំង៣នេះ ជឿថា ស្ថិតនៅលើមនុស្សគ្រប់គ្នាត្រូវតែមានជានិច្ច ព្រោះជាមូលដ្ឋានគ្រឺះសម្រាប់ភាពជោគជ័យ ទាំងជីវិតផ្ទាល់ខ្លួននិងការងារ។

          វិន័យក្នុងរឿងហិរញ្ញវត្ថុ

        ការបង្កើតវិន័យក្នុងរឿងហិរញ្ញវត្ថុ ចាត់ទុកថា ជាការពិបាកបំផុត ព្រោះនឹងប្រទាញប្រទង់នឹងតម្រូវការរបស់យើង ពិសេសនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុដែលមាន ការផ្ដល់ប្រាក់កម្ចីអនាគតមកប្រើប្រាស់ ឫឆូតការឥណទានហើយនោះ កាន់តែធ្វើឲ្យមនុស្សយើងម្នាក់ៗហាមចិត្តមិនបាន គឺព្រមចុះចាញ់ភាពចង់បាននោះភ្លាមតែម្ដង់។

          នៅពេលយកធ្វើកម្ចីអនាគតមកប្រើនៅលើកទី១ បាន លើកទី២ លើកទី៣ និងលើកក្រោយៗទៀត លែងមានបញ្ហាត្រូវពិបាកគិតឡើយ។

          ក្នុងប្រព័ន្ធសេដ្ឋកិច្ចបច្ចុប្បន្ន មិនមានរបស់ឲ្យទទេឡើយ ហើយអ្វីៗព្រប់យ៉ាងត្រូវ តែប្រើប្រាស់លុយ ដូច្នេះបើយើងមានវិន័យខាងផ្នែកហិរញ្ញវត្ថុ គ្រប់គ្រងលុយកាក់នៅក្នុងកាបូបរបស់អ្នកបាន ចាត់ទុកថាឈ្នះបានពាក់កណ្ដលហើយ។

          សូមកុំភ្លេចរូបមន្ដងាយៗ

          ទី១ “ទទួលទានការហូបចុក និងចំណាយប្រចាំថ្ងៃ

          ទី២ “បម្រុង” ទប់ទល់សម្រាប់អ្វីដែលចាំបាច់

          ទី៣ “សន្សំ” ទុកសម្រាប់ទៅថ្ងៃអនាគត។

          វិន័យក្នុងរឿងការងារ

        វិន័យក្នុងរឿងការងារចាំបាច់ត្រូវតែមាន គឺវិន័យក្នុងការប្រតិបត្តិបទតាមបញ្ជារបស់ អង្គភាព ដែលអ្នកធ្វើការងារ មានភាពទទួលខុសត្រូវចំពោះការងារដែលខ្លួនទទួលធ្វើ ទាំងបរិមាណនិងគុណភាព មិនមែនម្ដងខ្ជិល មិនមែនម្ដងឧស្សាហ៍នោះឡើយ។

          ភាពមានវិន័យក្នុងការងារដែលមានក្នុងខ្លួនយើង នៅពេលអនាគតរីកចម្រើនលូតលាស់ទៅមុខ វិន័យនឹងក្លាយទីជាតរយ៉ាង ដែលអាចផ្ទេរឲ្យអ្នកដែលនៅក្រោមបង្កាប់បញ្ជាមិត្តភក្ដិរួមការងារ និងក្លាយទៅជាវប្បធម៌ មួយក្នុងអង្គភាព។

          វិន័យក្នុងរឿងពេលវេលា

        មនុស្សគ្រប់ៗគ្នាមានពេលវេលាស្មើរៗគ្នា ប៉ុន្ដែម្នាក់ៗតែងតែនិយាយដូចៗគ្នាថា គ្មានពេលវេលា ធ្វើការងារយ៉ាងណាក៏មិនទាន់ពេកលវេលា។ នេះបញ្ជាក់ឲ្យឃើញពីការ គ្រប់គ្រងពេលវេលារបស់គេម្នាក់ៗ នោះគ្មានប្រសិទ្ធភាព។

        ការរៀបចំតារាងពេលវេលាឲ្យត្រឹមត្រូវ ដើម្បីជីវិតផ្ទាល់ខ្លួន គ្រួសារសាច់ញ្ញាត ការធ្វើការងារ និងសង្គមមិត្តភក្ដិ របស់មនុស្សម្នាក់ៗអាចមិនដូចគ្នាតែធ្វើយ៉ាំងណា ឲ្យមានតុល្យភាពចំពោះជីវិតផ្ទាល់ខ្លួន។

          ការគោរពពេលវេលាជារឿងសំខាន់ដែលត្រូវគិត ព្រោះអាចធ្វើឲ្យយើង ក្លាយជាមនុស្សដែលជឿជាក់ ទាំងរឿងណាត់ជួប និងរឿងផ្ដល់ការងារ ទៀងតាមពេលវេលាកំណត់។