ដើម្បីជោគជ័យជាមួយនឹងអាជីវកម្មខ្នាតតូចរបស់អ្នក គួរជៀសវាងកំហុសឆ្គងទាំង៥នេះ

,

ជាការពិត ក្នុងពេលណាមួយអ្នកអាចនឹងមានគម្រោងចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នក។បំណងដែលចង់ក្លាយខ្លួនធ្វើជាចៅហ្វាយនាយក្នុងជំនូញថ្មីរបស់អ្នកអាចនឹងកំពុងពុះកញ្ជោឡើង ប៉ុន្តែអ្វីដែលគួរអោយរំលឹកគឺថាការបង្កើតជំនួញថ្មីមួយអាចជារឿងដែលប្រថុយប្រថាន។ ដោយយោងទៅតាមរបាយការណ៍ពី SBA បានអោយដឺងថាស្ថិតិប្រហែល៥០%នៃអាជីវកម្មខ្នាតតូចនឹងបរាជ័យក្នុងរយះពេល៥ឆ្នាំខាងមុខ។ ក្នុងការចាប់ផ្តើមបង្កើតដំបូងអាចមានការលំបាកជាពិសេសនៅពេលដែលអ្នកទាញយកនូវភាពជាអ្នកវិនិយោគយកមកធ្វើការសំរេចចិត្តលើរឿងអ្វីមួយ រឺក៍៏ធ្វើដំណើរលើវិថីមួយតែម្នាក់ឯងដោយមិនបទពិសោធន៍អ្វីសោះក្នុងដៃ។ប៉ុន្តែប្រសិនជាអ្នកបានសម្រេចចិត្តរូចរាល់ក្នុងការបង្កើតជំនួញផ្ទាល់ខ្លួននោះ វាជាគំនិតល្អក្នុងការរៀនទទួលយកបទពិសោធន៍ពីបរាជ័យពីអ្នកដទៃនិងរៀបចំខ្លួនដើម្បីទៅដល់ភាពជោគជ័យ។ ទាំងនេះគឺជាកំហុសឆ្គងដែលគួរចៀសវាង

១ ការវាយតំម្លៃមិនត្រឺមត្រូវចំពោះតម្រូវការនៃផលិតផលរឺសេវាកម្មរបស់អ្នក

សូមចងចាំថាពីព្រោះតែអ្នកចូលចិត្ត jalapeno រសជាតិត្រសក់ okara​ មានន័យថាអ្នកដទៃចូលចិត្តដែរនោះទេ។អាជីវកម្មតូចជាច្រើនបរាជ័យពីព្រោះម្ចាស់របស់វាប៉ានប្រមាណពីតម្រូវការច្រើនពេក។មុននឹងចាប់ផ្តើមសកម្មភាពនោះ អ្នកត្រូវស្វែងយល់ថាតើតម្រូវការនៃសេវាកម្មឫក៏ផលិតផលរបស់អ្នកមានច្រើនប៉ុណ្ណា?តើសេវាកម្មឫក៏ផលិតផលនោះមានការគាំទ្រពីអតិថិជនឫក៏អត់?តើវាសាកសមនឹងជំនួញពាណិជ្ជកម្មនាពេលបច្ចុប្បន្នដែរឫទេ?ឧទាហរណ៍ហាងជួលឌីវីឌីមិនល្អសម្រាប់វិនិយោគនោះទេពីព្រោះតែប្រជាប្រិយភាពនៃសេវាកម្មផ្សេងកំពុងតែកើនឡើង។មុននឹងឈានដល់ការធ្វើជំនូញ សួរខ្លួនឯងថាតើភាពចំនេញទៅដល់អតិថិជនមានភាពចាប់អារម្មណ៍និងងាយស្រួលយល់ដែរឫទេ?សូមធ្វើតេសពីតម្រូវការនៃផលិតផលរបស់អ្នកដោយការពិនិត្យពីសំនាក់មិត្តភក្តិឫក៏គ្រួសារដែលស្មោះត្រង់ជាមួយអ្នក។

២ ចួលក្នុងទីផ្សារដែលពោរពេញដោយមនុស្សច្រើនដោយមិនមានអត្តប្រយោជន៍ខុសពីគេឆ្ងាយ

អ្នកអាចចំអិនហេមបឺរហ្គឺឫនំភីហ្សាដែលមានរសជាតិឆ្ងាញ់ដាច់ពីគេ​ ប៉ុន្តែមុននិងអ្នកចាប់ផ្តើមមុខជំនួញជាមួយនឹងទេពកោសល្យមួយនេះ​ សូមគិតអំពីអ្វីដែលអ្នកនឺងធ្វើអោយខុសពីភោជនីយដ្ថាន ភីហ្សារឺហេមបឺរហ្គឺដទៃទៀត។វាជារឿងដែលសំខាន់ដែលត្រូវគិតអំពីកត្តាទាំងអស់នេះមានដូចជា តម្លៃ រសជាតិ ការតុបតែង​ ល្បឿនសេវាកម្ម ការផ្សព្វផ្សាយពាណិជ្ជកម្ម និងជំរើសដទៃទៀតព្រមទាំងគិតអំពីការបែងចែកជំនួញរបស់អ្នក។ប្រសិនបើមិនមានការថ្លឹងថ្លែងអោយបានមត់ចត់អំពីអត្តប្រយោជន៍នៃការប្រកួតប្រជែងនោះទេ វាពិតជាពិបាកក្នុងការប្រកួតប្រជែងក្នុងទីផ្សារ តូយ៉ាងដូចជាអាជីវកម្មបែបអាហារដ្ថានដែលជាការពិតត្រូវចំនាយពេលនិងថវិការជាច្រើនដោយអោយមានប្រេន(branch)។សូមអោយប្រាកដថាអ្នកមានអត្តប្រយោជន៍នៃការប្រកួតប្រជែងដែលអាចមានភាពលេចធ្លោនិងគួរអោយចាប់អារម្មណ៍។

៣ ការភ្លេចគិតអំពីចំនូលចំនាយ

ដូចគ្នានឹងគំរោងធំដូចជាការសាងសង់គេហដ្ថានជាដើម ដើម្បីអោយអាជីវកម្មដំណើរដោយជោគជ័យតម្រូវអោយមានភាពមត់ចត់ ជាពិសេសគណន័យចំនូលចំនាយទាំងក្រុមហ៊ុននិង​ទាំងបុគ្គលិក។​ដោយស្ថិតក្រោមការប្រើដើមទុនគឺជាហេតុផលមួយក្នុងចំណោមហេតុផលចំបងជាច្រើនដែលនាំទៅរកបរាជ័យ ដូច្នេះមុននឹងបង្កើតវាឡើង សូមធ្វើអោយប្រាកដថាអ្នកមានពត៍មានជាក់លាក់អំពីថរិការ មិនតែប៉ុណ្ណោះរូមទាំងការចំនាយលើការបង្កើតនោះទេ ក៏ប៉ុន្តែរួមទាំងការចំនាយលើការរស់នៅ​ អ្នកអាចនឹងចំនាយពេលចាប់ផ្តើមមុនពេលជំនួញមានប្រាក់ចំនេញ។វាជារឿងល្អក្នុងការទទួលយកការពិតដែលថាវានឹងចំនាយច្រើននិងពេលវេលាយូរជាងពេលដែលយើងផ្តើមគិតពីវា។ហើយវាក៏ជារឿងល្អផងដែរ ក្នុងការរូមបញ្ចូលទាំងការចំនាយផ្ទាល់ខ្លូននិងក្រុមគ្រូសារចាប់តាំងពីពេលដែលយើងបង្កើត អាចជាការប្រើប្រាស់នៅក្នុងអង្គភាព។វាជារឿងប្រសើរដែលយើងពិនិត្យមើលអោយបានមត់ចត់ពីចំនាយនិងមានភាពរីករាយនាពេលក្រោយជាជាងរៀបចំគម្រោងដែលពោរពេញដោយក្តីសង្ឈឹមតែបញ្ចប់ដោយភាពក្សយ័ធន។

៤ គ្មានបំណែងចែកការងារច្បាស់លាស់និងមិនខ្វល់ពីការរិះគន់

គ្មាននរណាម្នាក់ដែលពូកែស្ទើរតែគ្រប់ផ្នែកទាំងអស់ចំពោះការដំណើរការមុខជំនួញនោះទេ ដូច្នេះសូមប្រាកដថាអ្នកបានបែងចែកការងារទៅនរណាដែលសមនឹងទទួលដើម្បីសម្រេចការងារនោះ។ប្រើភាពខ្លាំងរបស់អ្នកឆ្ពោះទៅរកអត្តប្រយោជន៍ក្រុមហ៊ុននិងប្រើមនុស្សដែលមានសមត្ថភាពអោយធ្វើការអ្វីដែលអ្នកមិនប្រសព្វជំនូសវិញ។ម៉្យាងវិញទៀត អ្នកត្រូវប្រាកដថាអ្នកមិនប្រងើកន្តើយចំពោះអ្វីដែលអ្នកមិនចូលចិត្តនោះទេ។អ្នកអាចនឹងក្ស័យធនប្រសិនបើអ្នកខកខានមិនបានបង់ពន្ធអោយបានទាន់ពេលនិងមិនបង្កើតការលក់នោះ។មានមុខងារសំខាន់ជាច្រើនដែលពាក់ពន្ធ័ទៅនឹងដំណើរការជំនួញអោយបានជោគជ័យ។សូមរើសមនុស្សអោយបានត្រឹមត្រូវនិងផ្តល់ពូកគេនូវការងារអោយបានសមស្រប។

៥ មិនមានគម្រោងចំពោះប្រាក់ចំនេញ

រឿងមួយក្នុងចំណោមរឿងដំបូងគេដែលត្រូវធ្វើនៅពេលអ្នកបង្កើតគម្រោងជំនូញគឺស្វែងយល់ពីគំរូពាណិជ្ជកម្ម។ការបង្កើតបុណ្យអង្គាសប្រាក់ឫការបង្កើតអ្វីដែលមិនរកបា្រក់ចំនេញអាចជារឿងសប្បាយហើយការបង្កើតទាំងអស់នេះត្រូវការចំនាញផ្នែកពាណិជ្ជកម្ម ក៏ប៉ុន្តែមុននឹងអ្នកជោគជ័យក្នុងអាជីវកម្មនាមួយនោះ អ្នកត្រូវដឹកអំពីគម្រូវនៃប្រាក់ចំនេញទាំងខាងក្នុងឫខាងក្រៅ។តើអ្វីជាបរិមាណបា្រក់ចំនេញសរុបនៃការលក់និងបរិមានប្រាក់ចំនេញក្រៅពេលទូទាត់របស់អ្នក?តើបរិមាណនៃការលក់ប៉ុន្មានដែលត្រូវធ្វើអោយសម្រេចក្នុងរយះពេលមួយថ្ងៃឫសប្តាហ៍?តើអ្វីជាដំណើរការមិនអំណោចផលដល់អ្នកនិងវិធីដោះស្រាយរបស់វា?សូមបង្កើតនូវកត្តាចង្អុលបង្ហាញដ៏សំខាន់ដែលនឹងអនុញ្ញាតអោយអ្នកដឹងថាតើអ្នកកំពុងដំណើរការដោយរបៀបណា។ទិន្នន័យមិនដែលកុហក មិនមានអារម្មណ៍​ និងមិនដែលបដិសេធ។ដូច្នេះតើអ្នកនឹងបង្កើនឪកាសក្នុងចំណោម៥០ភាគរយនៃភាពជោគជ័យក្នុងអាជីវកម្មយ៉ាងហោចណាស់ក្នុងរយះពេល៥         ឆ្នាំដោយរបៀបណា?សំណាងនិងការកំនត់ពេលវេលាពិតជាដើរតួរនាទីយ៉ាងសំខាន់ហើយអ្នកអាចជួយឲ្យលទ្ធភាពកាន់តែប្រសើរឡើងដោយរៀបចំគម្រោងនិងផែនការច្បាស់លាស់និងវិធីផ្សេងដែលជួយឲ្យហានិភ័យនៃបរាជ័យក្នុងអាជីវកម្មរបស់អ្នក។សូមចងចាំថាកុំអនុវត្តនូវកំហុសឆ្គងទាំង៥នេះហើយជំរុញខ្លូនឯងឆ្ពោះទៅរកភាពជោគជ័យ។