វិធី១០យ៉ាងក្នុងការក្រោកពីប្រលឹមដោយងាយស្រួលមុនអ្នកដទៃ

,

អ្នកចង់ទទួលបានការចាប់ផ្តើមការងារពីប្រលឹមនៅក្នុងថ្ងៃរបស់អ្នក។ អ្នកដឹងថាអ្នកមានថាមពលបន្ថែមទៀតនៅពេលព្រឹកនិងប្រហែលបានលឺពំនោលថាបក្សីដែលក្រោកពីប្រលឹមដើម្បីទៅរកចំនីចាប់ដង្កូវ នៅក្នុងការចងចាំរបស់អ្នកពីកុមារភាព។ ប៉ុន្ដែអ្នកគ្រាន់តែមិនចង់បំពេញគម្លាតរវាងគំនិតនៃការធ្វើវានិងភាពពិតប្រាកដធ្វើវា។ តើអ្វីអាចជំរុញចិត្ដអ្នកអោយកើនឡើងដើម្បីក្រោកចេញពីគ្រែពីប្រលឹមថ្ងៃនេះ?

ខាងក្រោមនេះជាវិធី ១០ យ៉ាងដើម្បីក្រោកពីប្រលឹមដើម្បីចាប់ដង្កូវនោះ!

ចូលគេងពីប្រលប់

វាហាក់ដូចជាសាមញ្ញប៉ុន្តែនៅក្នុងគោលបំណងដើម្បីទទួលបានការសម្រាកគ្រប់គ្រាន់វាគឺជាគន្លឹះក្នុងការបែងចែកម៉ោងគ្រប់គ្រាន់ដើម្បីទទួលបានការគេងលក់ស្របតាមតម្រូវការរបស់រាងកាយ។ សូមព្យាយាមគិតថយក្រោយក្នុងការបង្កើតពេលវេលាមួយរបស់អ្នក។ មិនមែនគ្រប់គ្នាត្រូវការប្រាំបីម៉ោងនៃការគេងនោះទេប៉ុន្តែមនុស្សមួយចំនួនត្រូវការតែប្រាំមួយម៉ោងប៉ុណ្ណោះ។ ស្វែងយល់ថាតើប៉ុន្មានម៉ោងដែលអ្នកត្រូវការ ហើយរៀបចំផែនការតាមនោះ។

បង្កើតបរិយាកាស

បិទអំពូលភ្លើង អុជទៀននិងស្លៀកសម្លៀកបំពាក់ដែលមានផាសុខភាព។ រៀបចំផ្ទះរបស់អ្នកអោយបានស្អាតមុនមួយម៉ោងមុនពេលអ្នកចូលគេង។ គួររួមបញ្ចូលការងូតទឹកក្តៅ ឬសូម្បីតែតែរុក្ខជាតិមិនមែនជាជាតិកាហ្វេអ៊ីនដើម្បីជួយសម្រួលដល់អ្នក។

ពាក់របាំងម៉ាសសម្រាប់គេង

សូម្បីតែពន្លឺបានបិទនៅពេលដែលអ្នកដេក នៅមានពន្លឺពីខាងក្រៅនិងពន្លឺពីអេឡិចត្រូនិដែលអាចរារាំងវដ្តនៃការគេងរបស់អ្នក។ ដើម្បីទប់ស្កាត់ពន្លឺដែលចេញមកទាំងអស់នេះ​គួរពាក់របាំងម៉ាសដេកដើម្បីទទួលបានប្រសិទ្ធិភាពនៃការសម្រាក។

កុំទម្លាប់គេងពេលថ្ងៃជ្រុល

វានឹងក្លាយជាងាយស្រួលក្នុងការចូលទៅដេកប្រសិនបើអ្នកងងុយគេងរួចទៅហើយ។

លះបង់ដេកសម្រាកថ្ងៃត្រង់នេះប្រសិនបើអ្នកមានការហត់នឿយ។ គួរញុំផ្លែប៉ោមមួយឬដើរដើម្បីធ្វើឱ្យអ្នកបានធូស្បើយជំនួសវិញ។ ការដេកសម្រាកខ្លី ២០ នាទីឬតិចជាងនេះគឺប្រហែលជាល្អ។ ម្យ៉ាងវិញទៀតអ្នកពិតជាអាចមានអារម្មណ៍ថាងីងឺ ហើយបន្ទាប់មកចូលគេងយឺតពេល។

ជៀសវាងការសន្ទនារហូតដល់តានតឹងអារម្មណ៍មុនពេលចូលគេង

សូម្បីតែមើលភាពយន្តដែលមានភាពតានតឹងក៏ធ្វើឱ្យអ្នកភ្ញាក់។ ពួកគេបាននិយាយថា "កុំចូលដេកទាំងខឹង"។ សព្វថ្ងៃនេះអ្នកជំនាញជាច្រើនបានផ្តល់អនុសាសន៍សម្រួលអារម្មណ៍ពេលចូលគេង​ ដូច្នេះអ្នកក្រោកឡើងស្រស់ស្រាយនិងច្បាស់លាស់បន្ថែមទៀតនៅពេលព្រឹក។ បើទោះបីជាវាហាក់ដូចជាបន្ទាន់ វានៅតែអាចរង់ចាំរហូតដល់ព្រឹក។

កុំបរិភោគអាហារបន្ទាប់ពីម៉ោង ៨ យប់

ការទទួលទាននៅពេលយប់ជាញឹកញាប់នឹងធ្វើអោយអ្នកមិនងងុយគេង។ ប្រសិនបើអ្នកបរិភោគជិតពេលចូលគេង ក្រពះរបស់អ្នកត្រូវបានធ្វើការយ៉ាងលំបាកក្នុងការបំបែកអាហារនៅពេលដែលរាងកាយរបស់អ្នកគួរត្រូវបានសម្រាក។ ការអនុវត្តបែបនេះបណ្តាលអោយប៉ះពាល់ដល់ការរំលាយនិងក្រហាយទ្រូង។

កុំពិសាគ្រឿងស្រវឹងមុនពេលចូលគេង

អ្នកប្រហែលជាគិតថាការសេពគ្រឿងស្រវឹងធ្វើអោយអ្នកមានអារម្មណ៍ស្រួលហើយវាអាចជារឿងត្រឹមត្រូវ។ ប៉ុន្តែការផឹកគ្រឿងស្រវឹងមុនពេលចូលគេងអាចរំខានដល់វដ្តនៃការគេង ធ្វើឱ្យវាមានការលំបាកបន្ថែមទៀតពេលក្រោក ហើយធ្វើឱ្យអ្នកមានអារម្មណ៍ងីងឺនៅព្រឹកបន្ទាប់នោះផងដែរ។ អ្នកនឹងរកឃើញថាខ្លួនឯងចង់ផ្អាកប្រសិនបើអ្នកក្រោកឡើងជាមួយនឹងការខកចិត្តមួយ។

ការផ្លាស់ប្តូរនូវអ្វីដែលអ្នកនិយាយអំពីពេលព្រឹក

កាលនៅជាក្មេងម្នាក់ខ្ញុំមានខ្នើយគេង ដែលមានរូបឆ្កែ Snoopy  មួយនៅលើវា ដោយនិយាយថា "ខ្ញុំគិតថាខ្ញុំពិតជាអាឡែស៊ីទៅនឹងពេលព្រឹក។ " យើងកំពុងទទួលនូវវប្បធម៍គិតថាពេលព្រឹកអាក្រក់។ ត្រូវប្តូរទម្លាប់ស្អប់ពេលព្រឹកឬការពិតដែលថាអ្នកមានតែ “ផឹកកាហ្វេល្អ”។

ចាប់ផ្តើមពេលព្រឹករបស់អ្នកដោយការដើរ

វាកាន់តែប្រសើប្រសិនបើអ្នកក្រោកឡើងដើម្បីដើរមើលព្រះអាទិត្យរះស្រស់ស្អាត។ ចាប់ផ្តើមថ្ងៃនេះជាថ្ងៃរះនិងការក្រោកឡើងដើម្បីចង្វាក់ Circadian ធម្មជាតិរាងកាយរបស់អ្នកនៃការក្រោកពីព្រឹកជាមួយនឹងព្រះអាទិត្យ។

កុំប្រើកន្តឹងរោទ៍

វាមិនងាយស្រួលនោះទេ​ដែលជាមួយនឹងទំលាប់នៃការចុច Key ផ្អាកការរោទ៍ម្តងហើយម្តងទៀតនោះ។ ចាប់ផ្តើមដោយការហ្វឹកហាត់ភ្ញាក់ពីប្រលឹមដោយខ្លួនឯង​មិនថាហេតុផលអ្វីក៏ដោយ។ សូមអនុវត្តតាមគន្លឹះទាំងនេះហើយអ្នកនឹងទទួលបានទំលាប់ភ្ញាក់ពីប្រលឹមមួយ។ វាជាបទពិសោធមួយយ៉ាងល្អដែលនាំឱ្យមានអារម្មណ៍ដូចជាអ្នកបានរកឃើញពេលវេលាដែលបាត់បង់ទៅ។

ប្រភព: Lifehacker