ដឹងថាលោក អូបាម៉ា ជាប់ចំនាត់ថ្នាក់ទីប៉ុន្មានទេក្នុងចំណោមប្រធានាធិបតីទាំង 44 របស់អាមេរិក

,

អ្នកជំនាញខាងរង្វាយតម្លៃចំនាត់ថ្នាក់ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក បានធ្វើចំនាត់ថ្នាក់ដោយ លោកអូបាម៉ាមានចំណាត់ថ្នាក់ល្អនៅខាងលើ លោកគ្លីនតុន លោកប៊ូស និងស្ថិតនៅក្រោម លោករីហ្គែន។

អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់អូបាម៉ា ស្ថិតនៅលេខរៀងទី 12 នៅក្នុងបញ្ជីរបស់  C-Span’s list of the best and worst American presidents (បញ្ជីរចំនាត់ថ្នាក់ចំនុចល្អ និងអាក្រក់របស់ប្រធានាធិបតី)។​ លោក អូបាម៉ា មានចំនាត់ថ្នាក់ល្អស្ថិតនៅលើ ប្រធានាធិបតីមុនលោកពីររូបគឺ លោកគ្លីនតុន និង លោកប៊ូស។

ការស្ទង់មតិរបស់ The cable channel ដែលបានធ្វើឡើងជាទៀងទាត់ចាប់តាំងពីឆ្នាំ 2000 មកបានផ្ដល់ឱ្យលោកអូបាម៉ាបានពិន្ទុខ្ពស់សម្រាប់ការតស៊ូអនុវត្ត “សិទ្ធិស្មើគ្នាសម្រាប់ពលរដ្ឋទាំងអស់" និង "សិលធម៏នៃការប្រើអំណាច"។ លោកបានជាប់ចំណាត់ថ្នាក់ទីបី និងទីប្រាំពីរនៅក្នុងប្រភេទនៃចំនាត់ថ្នាក់ទាំងនោះក្នុងចំណោមប្រធានាធិបតីទាំង 44 របស់សហរដ្ឋអាមេរិក។

ខាងក្រោមនេះជាតារាងចំនាត់ថ្នាក់ប្រធានាធិបតីទាំង 44 របស់អាមេរិក យោងតាម C-Span សម្រាប់ឆ្នាំ 2017 នេះ៖

ប្រភព៖ Marketwatch

 

Barack Obama