លោក Mark Zuckerberg ចង់បញ្ចប់គ្រប់បញ្ហាសង្គមទាំងអស់នៅចុងសតវត្សរ៍នេះ

,

នេះជាការលើកទ្បើងរបស់លោក Zuckerberg  បន្ទាប់ពីចែកចាយពីពត៏មានប្រាក់ចំណូលពិតប្រាកដដែលមិនគួរឱ្យជឿនាពេលបច្ចុប្បន្ននេះ (៥.៣៨ ពាន់លានដុល្លា អ្នកប្រើប្រាស់សកម្ម ១.៦៥ ពាន់លាននាក់)។ ក្នុងនាមជានាយកប្រតិបត្តិរបស់បណ្តាញសង្គមយក្សហ្វេសបុក លោកបានសរសេរនិងបង្ហោះអំពីបំណងរបស់លោកក្នុងការធ្វើឱ្យពិភពលោកនេះប្រសើរជាងមុន។

នេះជាសារដែលគាត់បានសរសេរ: "ខណៈពេលដែលការធ្វើអោយពិភពលោកតភ្ជាប់គ្នា បាននឹងក្លាយជារឿងសំខាន់បំផុតដែលខ្ញុំបានធ្វើ មានបញ្ហាប្រឈមជាសកលដែលខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវមានការទទួលខុសត្រូវដើម្បីជួយដោះស្រាយ ដូចជាការជួយបញ្ចប់នូវបញ្ហាជាច្រើននៅចុងសតវត្សរ៍នេះ ដូចជាធ្វើឱ្យប្រសើរឡើងប្រព័ន្ធអប់រំរបស់យើង ដូចនេះវាត្រូវមានភាពជាឯកជនរបស់សិស្សម្នាក់ៗ និងការពារបរិស្ថានរបស់យើងពីការផ្លាស់ប្តូរអាកាសធាតុ»។

លោក Zuckerberg បានប្រកាសអំពីសំណើរមួយពីក្រុមប្រឹក្សាភិបាលនាយករបស់ Facebook ដែលអធិប្បាយយ៉ាងខ្លីថា: «ខ្ញុំនឹងអាចនៅតែជាស្ថាបនិកនៃហ្វេសប៊ុកដូច្នេះយើងអាចបន្តដើម្បីស្ថាបនាសម្រាប់រយៈពេលវែង Priscilla និងខ្ញុំនឹងផ្តល់ថវិការរបស់យើងដើម្បីផ្តល់ជាមូលនិធិដល់ក្រុមការងារជំនាញដើម្បីដំនើរការបានឆាប់ជាងនេះ។ ឥឡូវនេះមានអ្នកវិទ្យាសាស្ដ្រដ៏អស្ចារ្យ មានអ្នកដែលទទួលបានការអប់រំជាន់ខ្ពស់ និងវេជ្ជបណ្ឌិតនៅជុំវិញពិភពលោកដែលអាចធ្វើកិច្ចការអស្ចារ្យមិនគួរឱ្យជឿ។ យើងចង់ជួយពួកគេ ដើម្បីធ្វើឱ្យមានភាពខុសប្លែកធំជាងពេលបច្ចុប្បន្ននេះ ហើយមិនមែនចំនាយត្រឹម ៣០ ឬ ៤០ ឆ្នាំទ្បើយ "។

ប្រភព៖ Entrepreneur