កាដូនាំសំណាងសម្រាប់ថ្ងៃបុណ្យនៃក្តីស្រលាញ់ ១៤ គុម្ភះ

,

១៤ គុម្ភះ ជា​ថ្ងៃ​ដែល​​មនុស្ស​គ្រប់​គ្នា​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​​ដែល​ពួក​គេ​មាន​​ ទៅ​កាន់​គ្រួសារ មិត្តភ័ក្ដិ អ្នក​ស្គាល់​គ្នា ថៅកែ ឫក៏មនុស្សជាទីស្រលាញ់របស់ពួក​គេ​​។ តើ​កាដូ​អ្វី​ខ្លះ​ដែល​គេ​ជឿ​ថាវា​នឹង​នាំ​សំណាង​ដល់​គ្រប់​គ្នា​នោះ?

១) ខ្សែ​ក​ «I Love You​​»

វា​ជា​សញ្ញា​បង្ហាញ​ថា “​ខ្ញុំ​ស្រឡាញ់​​អ្នក” ហើយ​វា​អាច​ជំនួស​ដោយ​ពាក្យ​នោះ​បាន​ ​តាម​រយៈ​ខ្សែ​ក​មួយ​ខ្សែ​នេះផងដែរ​។

២) ​សរសេរសារ​ក្នុង​ដប

វា​ជា​គំនិត​ឆ្នៃ​ប្រឌិត​មួយក្នុង​ការ​ជូន​កាដូទៅនរណា​ម្នាក់។ ពួក​គេនឹង​ទទួល​បាន​ដប​កែវ​ដ៏ស្រស់​ស្អាត​មួយ​ហើយ​​ក្នុង​នោះ គឺ​មាន​សំបុត្រ​ដែល​មាន​អត្ថន័យ​។​

៣) ជូន​ពួក​គេ​ទៅ​ពិសា​អាហារ​​ជុំ​គ្នា​

វា​គ្មាន​អ្វី​​ដែល​ល្អ​ជាង​អ្នក​​ចំណាយ​ពេល​នៅ​ជាមួយ​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ឡើយ ។ មិន​ថា​ជា​សង្សារ ប្ដី​ប្រពន្ធ ឬ​គ្រួសារ​រ​ទេ ពួក​គេ​នឹង​មាន​អារម្មណ៍​រំភើប នឹក​ស្មាន​មិន​ដល់​នឹង​អ្វី​ដែល​អ្នក​បាន​ផ្ដល់​ឲ្យ​គេ​ ក្នុង​ថ្ងៃ​១៤​កុម្ភៈ​នេះ។

៤) ផ្កា​

ផ្កា​ តំណាង​ឲ្យ​ភាព​ស្រស់​ស្អាត និង​ទឹក​ចិត្ត​ផង​។ ទោះ​បី​វា​មិន​អាច​ថិតថេរ​បាន​​ពិត​មែន តែ​វា​ជា​កាដូ​ដ៏​ស័ក្ដិសម ហើយ​ធានា​ថា​គេ​នឹង​ចូលចិត្ត ជា​ពិសេស​គឺ​នារី​ៗ នាងចួលចិត្តស្តូកតែម្តង។

ប្រភព៖ Lifehack