៣ ចំនុចដែលបញ្ជាក់ថា មិត្តភាពរបស់អ្នក ជាមិត្តភាពល្អ

,

ជាការពិតណាស់ នៅក្នុងចំណងមិត្តភាព ​គឺតែងតែ​មាន​ទៅ​មាន​មក មិនអាចមានតែទៅ ឫក៏មានតែមករហូតនោះទេ។ ប៉ុន្តែសួរថា តើ​អ្វី​ទៅ​ជា​មិត្ត​ភាពយ៉ាង​ពិត​ប្រាកដនោះ? តើអ្វីខ្លះទៅ ដែលនាំឲ្យមិត្តភាពរបស់អ្នក គឺជាមិត្តភាពដ៏ល្អមួយនោះ? សូមទៅមើលចំនុចសំខាន់ៗ មួយចំនួនខាងក្រោមនេះ ដែលអាចបញ្ជាក់ថា មិត្តភាពរបស់អ្នកជាមិត្តភាពល្អប្រសើរមួយ៖

រូបភាព៖ កញ្ញា Na Na

១) មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​ត្រូវ​ការ​ភាពរីក​ចម្រើន

ពួក​យើង​សុទ្ធ​តែ​រស់​នៅ​លើ​ពិភពលោក​តែមួយជាមួយគ្នា ហើយក៏​មិនដែលមាន​វាសនា​មនុស្ស​ពីរ​នាក់​ដែលដូច​គ្នា​នោះ​ទ្បើយ។ មនុស្ស​រីក​ចម្រើន​តាមលក្ខណៈ​ខុស​ៗ​គ្នា។ ដូច្នេះ​ហើយ ​ប្រសិន​បើមិត្ត​របស់​អ្នក​ត្រូវ​ចាក​ចេញ​ដើម្បី​ផល​ប្រយោជន៍​របស់​គេ អ្នក​គួរ​តែ​ឲ្យ​គេ​ទៅចុះ។

២)​ អ្វី​ៗ​គឺ​ធម្មតាសម្រាប់មិត្តភាពអ្នក

នៅ​ពេល​ដែល​អ្នក​នៅ​ជា​មួយ​មិត្ត​របស់​អ្នក អ្នក​ពុំ​ចាំ​បាច់ត្រូវការ​គម្រោង​ ឬ​ផែន​ការអ្វីទ្បើយ។ អ្វីៗ​គឺ​កើត​ឡើង​ឯក​ឯង​រវាង​អ្នក​ទាំង​ពីរ។ ​អ្នក​ទាំង​ពីរ​ក៏​មិន​ប្រកាន់​រវាងគ្នានិងគ្នា​ដែរ។

៣) អ្នក​គិត​ពី​គ្នា

អ្នក​ប្រហែល​ជាអ្នកជាប់​រវល់​នឹង​ការងារ​របស់​អ្នក ​ហើយ​មិន​សូវ​មាន​ពេល​ទាក់​ទង​គ្នា។ បើ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​នៅ​តែ​គិត​ពី​មិត្តរបស់អ្នក ​ហើយ​សង្ឃឹម​ថា​អ្វី​ៗ​នឹង​ប្រសើរ​ឡើងសម្រាប់គេ។

ប្រភព៖ Lifehack