ចង់បំបាត់ភាពធុញថប់ ភាពឯកាក្នុងជីវិត ធ្វើរឿងទាំងនេះ

,

រូបភាព៖ កញ្ញា សីហ បញ្ញា

ភាពធុញថប់ ភាពឯកា តែងតែមានសំរាប់មនុស្សគ្រប់គ្នា។ វាអាចធ្វើឲ្យជីវិតយើងមានភាពស្មុគស្មាញ ងងឹតសូន្យសុង រកពន្លឺមិនឃើញទ្បើយ។ តើត្រូវធ្វើយ៉ាងណា ទើបអាចកំចាត់វាបាន? ចូរសាកល្បងជាមួយដំណោះស្រាយខាងក្រោមនេះ៖

១) ចេញក្រៅ ជួបជាមួយមនុស្សអោយបានច្រើន៖ ពេលអ្នកបន្តរសំងំនៅតែម្នាក់ឯង វាកាន់តែធ្វើឲ្យអ្នកធុញថប់នឹងភាព ឯកានោះកាន់តែខ្លាំង ។ ហេតុនេះហើយអ្នកគួរចេញទៅខាងក្រៅ ឲ្យបានច្រើន ដើម្បីជួបអ្វីដែលថ្មី កន្លែងថ្មី និងមនុស្សថ្មី។

២) មានគម្រោងសម្រាប់ខ្លួនឯងពេលមានអារម្មណ៍ឯកា៖ បង្កើតគម្រោងមួយសម្រាប់ការពារខ្លួនឯង ព្រោះថាបើអារម្មណ៍ឯកាកើតឡើងភ្លាម ៗ ប្រហែលជាគ្មាននរណាអាចជួយអ្នកទាន់ក្រៅពីខ្លួនឯងឡើយ។

៣) គួរចាប់អារម្មណ៍លើអ្នកដទៃ ហើយកុំសូវគិតពីអារម្មណ៍ឯកាខ្លួនឯងច្រើនពេក៖ តើអ្នកសុខចិត្តចំណាយពេលមួយថ្ងៃ នៅក្នុងបន្ទប់ ហើយពិបាកចិត្តនឹងអារម្មណ៍ឯការបស់ខ្លួនឯងដែររឺទេ ? ឬមួយអ្នកចង់ចេញទៅក្រៅ ពិភាក្សារពីបញ្ហាជាមួយមិត្តភ័ក្ដិ ឬក៏ក្រុមគ្រួសារវិញ? អ្នកគួរសម្រេចចិត្តបាន ថាតើមួយណាល្អសម្រាប់អ្នក។


ប្រភព៖ Psychcentral