សញ្ញាដែលបញ្ជាក់ថាអ្នកជាមនុស្សដែលសប្បូរមន្តស្នេហ៍ទាក់ទាញ

,

មនុស្សមានមន្តស្នេហ៍ អាចទាក់ទាញមនុស្សនៅជុំវិញខ្លួនអោយស្រលាញ់ចូលចិត្តគេគ្រប់ៗគ្នាបានដោយងាយ។ សញ្ញាខាងក្រោមនេះអាចបញ្ជាក់ថាអ្នកជាមនុស្សម្នាក់ដែលមានមន្តស្នេហ៍ទាក់ទាញ៖

១) អ្នកជា​មនុស្ស​ដែលមាន​ឫកពា​សមរម្យ ​និង​ក្លាហាន​ពេល​និយាយ​ស្ដី​ទៅ​កាន់អ្នកដ៏ទៃ

២) អ្នកតែង​មាន​ស្មារតី​ប្រុង​ប្រយ័ត្ន​ស្ដាប់ ​ពេល​នរណា​ម្នាក់​និយាយ​ស្ដី​​ជាមួយខ្លួន​

៣) អ្នកជា​មនុស្ស​​មាន​ភាព​អំណត់​អត់​ធ្មត់​ក្នុង​ខ្លួន​ជាង​អ្នក​ណា​ទាំង​អស់​

៤) អ្នកមាន​អាកប្បកិរិយា​សមរម្យ​ សុភាព​រាប​សារ​សម​ជា​សុភាព​នារី និង​សុភាព​បុរស​​

៥) អ្នកជា​មនុស្ស​មាន​ចិត្ត​ទូលំទូលាយ បើក​ចិត្ត​ និង​មិន​ចេះ​​ខឹង​អ្នក​ណា​​ម្នាក់ងាយ​ៗឡើយ​

៦) អ្នកមិន​ចេះ​​ពន្យារ​ពេល​ចំពោះ​ការងារ​របស់​ខ្លួន​​ឡើយ


ប្រភព៖ Lifehack