បង្កើនគុណភាពជីវិតរបស់អ្នក ដោយវិធីសំខាន់ទាំង៤នេះ

,

រូបភាព៖ កញ្ញា Sunsodalyka Te

បច្ចុប្បន្ននេះមនុស្សភាគច្រើន ផ្តល់តម្លៃយ៉ាងខ្ពស់ទៅលើ លុយ ទ្បាន ឬសម្ភារះទំនើបៗជាដើម។ ប៉ុន្តែផ្ទុយមកវិញ គុណតម្លៃពិតប្រាកដរបស់មនុស្សមិនមែនស្ថិតលើរបស់ទាំងនេះ ទាំងស្រុងនោះទេ វាស្ថិតនៅលើគុណភាពនៃជីវិតរបស់មនុស្សទៅវិញទេ។ តើធ្វើដូចម្តេចទើបអាចបង្កើនគុណភាពនៃជីវិតរបស់អ្នកបាន? ទៅមើលដំបូន្មានសំខាន់ៗខាងក្រោមនេះមើល៖ 
 

) អ្នកត្រូវលះបោះបង់គំនិតអវិជ្ជមានចោលឲ្យអស់ទៅ៖ មនុស្ស​តែង​តែ​​ភាព​អវិជ្ជមាន​ ហើយភាព​អវិជ្ជមាន​នេះកើត​ឡើងយ៉ាង​លឿន​​​ វា​មិន​ត្រម​តែ​​ធ្វើ​ឲ្យ​ជីវិត​អ្នក​រស់​នៅ​ក្នុង​ភព​អវិជ្ជមាននោះទេ វា​ថែម​ទាំង​ឆក់​យក​ភាព​រីករាយ​ចេញពី​អ្នកទៀតផង។

) កាត់បន្ថយពេលវេលាដែលអ្នកចំនាយលើអេក្រង់នោះខ្លះទៅ៖ សព្វថ្ងៃមនុស្សបាន​ចំណាយ​ពេល​ជា​ច្រើន​លើ​ទូរទស្សន៍​ឬ​ទូរស័ព្ទ។ វាទាញយក​ពេល​វេលា​ជា​ច្រើន​ពីយើង។ អ្នក​គួរយកពេលទាំងនោះទៅធ្វើអ្វីដែលមានប្រយោជន៍សម្រាប់អ្នកទៅ។

) ជ្រើសរើសបរិភោគអាហារណាដែលល្អសម្រាប់សុខភាពអ្នក៖ អាហារគឺមានសារះសំខាន់ណាស់សម្រាប់អ្នក​​។ ប្រសិន​បើអ្នក​​​ញាំ​អាហារ​ដែល​មិន​ល្អ​ចំពោះ​សុខភាព ​វានឹងធ្វើឲ្យអ្នកឈឺ ហើយ​ខាតបង់ទាំង​ពេល​វេលា ​និង​ប្រាក់កាសទៀត​ផង។

) ធ្វើខ្លួនជាអ្នករៀនសូត្រជានិច្ច៖ ត្រូវផ្តល់​ឱកាស​ឲ្យខ្លួន​ឯង​បានទទួល​បាន​ចំណេះ​ដឹង ទោះជាអ្នកស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ។ ជាពិសេសការអានសៀវភៅ ជាវិធីល្អបំផុតក្នុងការក្រេបយកចំនេះដឹងថ្មីៗបន្ថែមទៀត។

ប្រភព៖ Lifehack​​​